ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សិស្សគេចសាលាចំនួន ១០នាក់ ត្រូវបានកម្លាំងនគរបាលស្រុកមេសាង ហៅមកអប់រំ និងធ្វើកិច្ចសន្យា

    BY Khmernote Media May 29, 2024
    សិស្សគេចសាលាចំនួន ១០នាក់ ត្រូវបានកម្លាំងនគរបាលស្រុកមេសាង ហៅមកអប់រំ និងធ្វើកិច្ចសន្យា

    ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឱ្យដឹងថា នៅថ្ងៃអង្គារ ៦ រោច ខែពិសាខ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ កម្លាំងអន្តរាគមន៍ពិសេស នៃអធិការរដ្ឋាននគរបាលស្រុកមេសាង បានចុះល្បាតចល័ត ត្រួតពិនិត្យតាមទីតាំង ក្នុងមូលដ្ឋានដែលមានសិស្សគេចសាលា ចំនួនពីរទីតាំងនៅក្នុងភូមិសាស្ត្រ ឃុំច្រេស និងឃុំ ជីផុច ស្រុកមេសាង ខេត្តព្រៃវែង ជាលទ្ធផល កម្លាំងនគរបាលខេត្តព្រៃវែង បានឃាត់ខ្លួនក្រុមក្មេងទំនើងដែលស្លៀកពាក់ឯកសណ្ឋាន ជាសិស្សសាលា ហើយបានគេចសាលាមិនព្រមចូលរៀនបានចំនួន ១០ នាក់។

    ក្នុងនោះមានសិស្សវិទ្យាល័យច័ន្ទក្រឺស្នា ចំនួន ៨នាក់ ស្រីគ្មាន និងសិស្សវិទ្យាល័យមេសាងបានចំនួន ០២នាក់ ស្រី ១នាក់ ដើម្បីយកមកអប់រំណែនាំ នឹងធ្វើកិច្ចសន្យា ដោយមានការធានាពីអាណាព្យាបាល។ រួមជាមួយគ្នានោះដែរ ក៏មានការអញ្ជើញចូលរួមសហការពីរសំណាក់លោកលោកគ្រូ-អ្នកគ្រូជានាយក នាយករងសាលាវិទ្យាល័យទាំងពីរ និងអាណាព្យាបាលសិស្សជាច្រើនរូបផងដែរ ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

    Share This Post:
    MPO4D jitutoto mpo4d Mpoplay