ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ រកឃើញសាច់បង្កកមិនមានអនុលោមភាពជាង ៧០០គីឡូក្រាម ក្នុងក្រុងប៉ោយប៉ែត

    BY Khmernote Media May 31, 2024
    មន្ត្រីជំនាញ រកឃើញសាច់បង្កកមិនមានអនុលោមភាពជាង ៧០០គីឡូក្រាម ក្នុងក្រុងប៉ោយប៉ែត

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ បានធ្វើការត្រួតពិនិត្យតូបលក់សាច់មាន់ក្លាសេចំនួន ៤ទីតាំង និងរថយន្តដឹកអ្នកដំណើរ ១គ្រឿង ដែលដឹកសាច់បង្កកនិងគ្រឿងសមុទ្រក្លាសេ ស្ថិតនៅភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការត្រួតពិនិត្យអនុលោមភាពនៃទំនិញទាំងនោះ។

    ក្នុងការត្រួតពិនិត្យមន្ត្រីជំនាញបានរកឃើញទំនិញមួយចំនួនមិនមានអនុលោមភាព មានដូចជា៖
    ១-បំណែកសាច់មាន់ ចំនួន៤០០គីឡូក្រាម មានប្រភពមកពីប្រទេសថៃ
    ២-សាច់គោបង្កក ចំនួន ៦០ គីឡូក្រាមមានប្រភពមកពីប្រទេសឥណ្ឌា
    ៣-សាច់ទាបង្កក ចំនួន១១០គីឡក្រាមមានប្រភពមកពីប្រទេសចិន
    ៤- គ្រឿងសមុទ្រ ចំនួន២០០គីឡូក្រាមមានប្រភពមកពីក្រុងព្រះសីហនុ។

    ក្រោយការត្រួតពិនិត្យមន្ត្រីជំនាញបានបញ្ជាក់ថា ទំនិញទាំងនោះគឺពុំមានឯកសារពាក់ព័ន្ធអំពីការនាំចូល និងទំនិញដែលដឹកជញ្ជូនតាមរថយន្តរៀបចំស្តុកទុកដោយគ្មានអនាម័យ និងពុំមានសីតុណ្ណភាពត្រឹមត្រូវ។ ដូចនេះមន្ត្រីយើងតម្រូវឱ្យម្ចាស់ទំនិញ ចូលខ្លួនមកបំភ្លឺនៅទីស្នាក់ការសាខាដើម្បីបន្តនីតិវិធី៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post:
    MPO4D jitutoto mpo4d Mpoplay