ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ម៉ានី ផាកគីអាវ(Manny Pacquiao) កំពូលកីឡាករប្រដាល់ និងភរិយា បានអញ្ជើញចូលទស្សនាសារមន្ទីរជាតិ

    BY Khmernote Media May 31, 2024
    លោក ម៉ានី ផាកគីអាវ(Manny Pacquiao) កំពូលកីឡាករប្រដាល់ និងភរិយា បានអញ្ជើញចូលទស្សនាសារមន្ទីរជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ លោក ម៉ានី ផាកគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់ និងជាអតីតសមាជិកព្រឹទ្ធសភានៃប្រទេសហ្វ៊ីលីពីន និងភរិយារបស់លោក បានអញ្ជើញចូលទស្សនាសារមន្ទីរជាតិ ក្នុងគោលបំណងសិក្សាស្វែងយល់អំពីសិល្បៈសម្បត្តិវប្បធម៌របស់កម្ពុជា ដែលបានរក្សាទុកនៅក្នុងសារមន្ទីរជាតិ។

    សូមបញ្ជាក់ផងដែរថា លោក ម៉ានី ផាកគីអាវ បានអញ្ជើញមកដល់កម្ពុជា និងបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមាន៧មករា កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះផងដែរ ៕

    ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay