ព័ត៌មានជាតិ

ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣ ខែមិថុនា កម្ពុជានឹងមានភ្លៀងធ្លាក់ច្រើន ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

BY
Khmernote Media
June 1, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤។

ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់លើព្រះរាជាណាចក្រកម្ពុជា ភាគខាងជើងប្រទេសថៃ ភាគកណ្ដាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤៖

១-តំបន់វាលទំនាប៖
-សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៤°C។ ខ្យល់បក់មកពីទិសនិរតី និងអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ ភ្នំពេញ កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និងតាកែវ អាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីពី១០%-៣០%។

២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៤°C។ ខ្យល់បក់មកពីទិសនិរតី និងទ្ទិសបូព៌មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងមណ្ឌលគិរី អាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីពី ១០%-៤០%។

៣-តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣២°C ។ ខ្យល់បក់មកពីទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប អាចមានភ្លៀង ផ្គរ គ្របដណ្តប់លើផ្ទៃដីពី១០%-២៥%។

-លើផ្ទៃសមុទ្រមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕

សូមសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរតាមទូកកម្សាន្ត ឬទូកនេសោទ តូចៗនៅតំបន់ឆ្នេរនាពេលនេះ។

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

Share This Post: