សង្គម

រដ្ឋាភិបាលសម្រេចបញ្ចប់សិទ្ធិវិនិយោគផ្លូវដែករបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេល​វេ របស់អ្នកឧកញ៉ា គិត ម៉េង

BY
Khmernote Media
March 29, 2019

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព។ នៅក្នុងវេទិកានោះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបញ្ចប់សិទ្ធិវិនិយោគផ្លូវដែក​ពីក្រុមហ៊ុន​ រ៉ូយ៉ាល់ រេល​វេ ខេមបូឌា របស់​​ អ្នក​ឧកញ៉ា​ គិត​ ម៉េង​ ហើយប្រគល់សិទ្ធិប្រតិបត្តិការបណ្តោះអាសន្នមកឲ្យក្រសួងសាធារណៈការ និងដឹកជញ្ជូនវិញ។

ការប្រកាសបញ្ចប់សិទ្ធិវិនិយោគនេះ ត្រូវបានរដ្ឋាភិបាល បញ្ជាក់ថា ដោយសារតែក្រុមហ៊ុន រេល​វេ ខេមបូឌា មិនបានពង្រីកសក្តានុពលរបស់ខ្លួន មិនបានដាក់ទុនលើក្បាលរថភ្លើង ទូរថភ្លើង និងគ្រឿងបរិក្ខានានា ដើម្បីបំពេញតម្រូវការរបស់អតិថិជនឲ្យបានគ្រប់គ្រាន់ ក្នុងអំឡុងពេល១០ឆ្នាំមកនេះ បើទោះបីជាក្រសួង​សាធារណៈ​ការ​ និង​ដឹក​ជញ្ជូន​ខិត​ខំ​លើក​ចិត្ត​ផ្សព្វ​ផ្សាយ​ពី​វិស័យ​នេះ​យ៉ាង​ណា​ក៏​ដោយ។ រដ្ឋាភិបាលនឹងធ្វើការដាក់ឲ្យដេញថ្លៃជាសាធារណៈជ្រើសរើសក្រុមហ៊ុន ដែលមានសមត្ថភាពច្បាស់លាស់ ដើម្បីមកសហការជាមួយរដ្ឋាភិបាល ធ្វើឲ្យប្រព័ន្ធផ្លូវដែកកម្ពុជាមានលក្ខណៈស្តង់ដារអន្តរជាតិ៕

អត្ថបទ៖ សេម

Share This Post: