ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! ប្រាសាទអង្គរវត្តជាប់លេខ១លើពិភពលោក ជាកន្លែងទស្សនាព្រះអាទិត្យរះល្អបំផុត

    BY Khmernote Media June 3, 2024
    អបអរសាទរ! ប្រាសាទអង្គរវត្តជាប់លេខ១លើពិភពលោក ជាកន្លែងទស្សនាព្រះអាទិត្យរះល្អបំផុត

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តាមរយៈគេហទំព័រ Mornings.co.uk ដែលប្រមូលទិន្នន័យ និងស្វែងរកពាក្យគន្លឹះ «ថ្ងៃរះ» នៅក្នុងប្រទេសប្រមាណ៧២ប្រទេស នៅជុំវិញពិភពលោក ក្នុងនោះប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា ជាប់ជាទីតាំងដែលទទួលបានការលើកឡើងច្រើនជាងគេ និងត្រូវបានចាត់ទុកថា «ជាកន្លែងដែលល្អបំផុតសម្រាប់ការទស្សនាព្រះអាទិត្យរះ»។

    សូមជម្រាបជូនថា ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្តនេះ តាមទ្រឹស្ដីតារាសាស្ត្រគឺហៅថា សមរាត្រី (Equinox) ដែលតែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) ហើយកើតទ្បើងនៅអំឡុងខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅអំឡុងខែកញ្ញា។ ម៉្យាងវិញទៀត សមរាត្រីជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នា ហើយក្រៅពីនេះខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀតយប់មានរយៈពេលវែងជាងថ្ងៃវិញ។

    ប្រាសាទអង្គរវត្ត ត្រូវបានស្ថាបនាឡើងក្នុងព្រះបាទសូរ្យវរ្ម័នទី២ ចាប់ពីឆ្នាំ១១១៣-១១៥០ ដែលជាមហាប្រាសាទដ៏អស្ចារ្យជាងគេមួយក្នុងប្រវត្តិសាស្ត្រខ្មែរ ហើយបច្ចុប្បន្នក៏បានជាប់ឈ្មោះជាសំណង់សាសនដ្ឋានដ៏ធំជាងគេនៅលើពិភពលោកផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន​

    Share This Post:
    MPO4D jitutoto mpo4d Mpoplay