អភិបាលរងខេត្តព្រះសីហនុ ចុះអប់រំណែនាំដល់កុមារ និងពលរដ្ឋ បញ្ឈប់សកម្មភាពដើរសុំទាន ឬដើរលក់ដូរជាផ្កា វត្ថុអនុស្សាវរីយ៍ ប៉ះពាល់រំខានអ្នកទេសចរណ៍
- June 3, 2024
ក្រុងព្រះសីហនុ៖ នៅយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ លោកជំទាវ ប្រាក់ ច័ន្ទសុខា សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកស្រី ម៉ាក សំណាង អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ និងអប់រំ ណែនាំដល់កុមារ និងពលរដ្ឋ ដែលដើរសុំទានឬដើរលក់ដូរជាផ្កា វត្ថុអនុស្សាវរីយ៍ ប៉ះពាល់រំខានអ្នកទេសចរណ៍។

បើតាមមន្ត្រីឱ្យដឹងថា នេះការចុះណែនាំជំហានដំបូងពន្យល់ដល់ពលរដ្ឋបញ្ឈប់សកម្មភាពដើរសុំទានឬសកម្មភាពផ្សេងៗដែលប៉ះពាល់ដល់អ្នកទេសចរណ៍ ក្នុងនោះរដ្ឋបាលខេត្ត មានមន្ទីរសង្គមកិច្ចឬក៏អង្គការម្លប់តាប៉ាងជាដើម នឹងជួយបន្ថែម ដើម្បីតម្រង់ទិសជួយបណ្តុះបណ្តាលឱ្យកុមារបានចូលសិក្សារៀនសូត្រ សម្រាប់កសាងជីវភាពរស់នៅពេលអនាគត៕




ប្រភព៖ លោក Huy Bunleng News
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






