ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មូលនិធិគន្ធបុប្ផា ត្រឹមរយៈពេល៤ថ្ងៃ មានអ្នកចូលរួមបរិច្ចាគជិត ១០ម៉ឺននាក់

    BY Khmernote Media June 4, 2024
    មូលនិធិគន្ធបុប្ផា ត្រឹមរយៈពេល៤ថ្ងៃ មានអ្នកចូលរួមបរិច្ចាគជិត ១០ម៉ឺននាក់

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអំពាវនាវឱ្យមានការចូលរួមបរិច្ចាគក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជាមក គិតមកដល់ម៉ោង​ ៥:០០​ព្រឹក​ ថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០២៤នេះ មានសប្បុរសជនចំនួន ៩៩.៩៦៥​ នាក់បានមកបរិច្ចាគ​ ដោយទទួលបានថវិកាសរុបជាចំនួន​ ១.១៦៤.០៤៧ ដុល្លារអាម៉េរិក។

    ការបរិច្ចាគថវិកានេះ ទទួលបានពីការចូលរួមបរិច្ចាគពីសំណាក់សប្បុរសជនដែលជាថ្នាក់ដឹកនាំ, ភរិយាថ្នាក់ដឹកនាំ និងក្រុមហ៊ុន-សហគ្រាសសំខាន់ៗ យ៉ាងផុលផុស។

    សូមជំរាបថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ ” សម្រាប់កុមារកម្ពុជា ជាយុទ្ធនាការប្រចាំឆ្នាំ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរ ទិវាកុមារ អន្តរជាតិ ១មិថុនា និងបំផុសស្មារតី “ខ្មែរជួយខ្មែរ” តាមរយៈការអំពាវនាវឱ្យមានការចូលរួមបរិច្ចាគជូន មូលនិធិគន្ធបុប្ផាកម្ពុជា ទោះតិចក្តីច្រើនក្តី ពីសំណាក់សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ដល់កុមារនៅកម្ពុជា ជាពិសេសក្នុងឱកាស ទិវាកុមារអន្តរជាតិ ១មិថុនា។

    សូមបញ្ជាក់ជូនថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» នេះ មានរយៈពេលពេញ ១ខែ គឺពីថ្ងៃទី១ ដល់ថ្ងៃទី៣០ មិថុនា ឆ្នាំ២០២៤។

    សប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ, សូមស្កែន QR Code ដូចមានក្នុងរូបខាងក្រោម រឺតាមរយៈលេខគណនីធនាគារ អេស៊ីលីដា ជាប្រាក់រៀល៖ 0001-0341273813 និងគណនីធនាគារ អេស៊ីលីដា ជាប្រាក់ដុល្លារ៖ 0001-0341273824 ក៏បាន ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay