ព័ត៌មានជាតិ

នាយកកំពង់ចម្លង សម្រេចបញ្ឈប់បុគ្គលិក ដែលយកជើងបើកសាឡាង ក្រោយប្រព្រឹត្តិខុសវិជ្ជាជីវៈក្នុងការបើកបរ

BY
Khmernote Media
June 4, 2024

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មានវីដេអូមួយកំពុងផ្ទុះការចាប់អារម្មណ៍ ដែលបុគ្គលិកម្នាក់បើកបរសាឡាងគ្មានស្មារតីប្រុងប្រយ័ត្ន ដោយយកជើងបើកសាឡាងបណ្ដើរ ហើយចុចទូរស័ព្ទបណ្ដើរ ខុសវិជ្ជាជីវៈក្នុងការបើកបរ ដែលអាចបង្កជាគ្រោះថ្នាក់បាន។

បន្ទាប់ពីមានការចែកចាយក្នុងបណ្ដាញសង្គម និងមានមតិរិះគន់ជាច្រើនផងនោះ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ បានឱ្យដឹងថា នាយកកំពង់ចម្លង សម្រេចបញ្ឈប់បុគ្គលិកនោះចោលហើយ ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «កាលពីថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោក អាន សំអន នាយកកំពង់ចម្លង បានប្រជុំសម្រេចបញ្ឈប់បុគ្គលិក ឈ្មោះ ឡេង ដារ៉ូ ក្រោយប្រព្រឹត្តិខុសវិជ្ជាជីវៈក្នុងការបើកបរ និងបានណែនាំដល់បុគ្គលិកបើកបរកាណូតផ្សេងទៀតទាំងអស់មិនឱ្យយកគំរូតាម និងប្រកាន់ភ្ជាប់នូវសុជីវធម៌ល្អ អាកប្បកិរិយាសមរម្យ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ធ្វើការងារប្រកបដោយការយកចិត្តទុកដាក់ ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលឆ្លងទៅមកជាប្រចាំ។ សូមអរគុណ!» ៕

ប្រភព៖ កំពង់ចម្លងភ្នំពេញ-អរិយក្សត្រ

Share This Post: