ព័ត៌មានជាតិ

ឱកាសល្អ! រដ្ឋបាលខណ្ឌចំការមន ប្រកាសជ្រើសរើសមន្ត្រីជាប់កិច្ចសន្យាចំនួន ១១រូប ដើម្បីចូលបម្រើការងារនៅរដ្ឋបាលខណ្ឌ

BY
Khmernote Media
June 5, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌចំការមន សូមជម្រាបជូនដល់សាធារណជន សិស្ស និស្សិត ឱ្យបានជ្រាបថា រដ្ឋបាលខណ្ឌ ត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ចំនួន ១១រូប ដើម្បីចូលបម្រើការងារនៅរដ្ឋបាលខណ្ឌចំការមន ចាប់ពីខែកក្កដា ឆ្នាំ២០២៤ នេះតទៅ។

តម្រូវការមន្ត្រីជាប់កិច្ចសន្យាសម្រាប់បម្រើការងារ៖
១- ការិយាល័យរដ្ឋបាល និងបុគ្គលិក ចំនួន ២ រូប
២- ការិយាល័យផែនការ និងហិរញ្ញវត្ថុ ចំនួន ២ រូប
៣- អង្គភាពលទ្ធកម្ម ចំនួន ១ រូប
៤- សណ្តាប់ធ្នាប់ខណ្ឌ ចំនួន ៦ រូប

លក្ខខណ្ឌនៃការជ្រើសរើស

១- បេក្ខជនទាំងពីរភេទ ត្រូវមានសញ្ជាតិខ្មែរ អាយុចាប់ពី ១៨ឆ្នាំឡើងទៅ
២- មានកាយសម្បទាគ្រប់គ្រាន់ និងមានសុខភាពល្អ
៣- មានភាពអត់ធ្មត់ ឧស្សាហ៍ព្យាយាម និងមានឆន្ទៈក្នុងការបំពេញការងារ
៤- មានសុជីវធម៌ល្អ គោរពគ្នាទៅវិញទៅមក អត្តចរិតល្អ រួសរាយរាក់ទាក់និងស្លូតត្រង់
៥- មានគំនិតផ្តួចផ្តើម ច្នៃប្រឌិត និងទទួលយកការបណ្តុះបណ្តាលចំណេះដឹងថ្មីៗបន្ថែម
៦- មានសញ្ញាបត្រទុតិយភូមិឡើងទៅ សម្រាប់បេក្ខជនមានបំណងបម្រើការងារនៅការិយាល័យ រដ្ឋបាល និងបុគ្គលិក, ការិយាល័យផែនការ និងហិរញ្ញវត្ថុ ឬ អង្គភាពលទ្ធកម្ម។

បញ្ជាក់៖ ទីកន្លែងទទួល និងដាក់ពាក្យ៖ ការិយាល័យរដ្ឋបាល និងបុគ្គលិក (រៀងរាល់ម៉ោងធ្វើការ) កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤។ ព័ត៌មានបន្ថែម៖ តាមរយៈលោក គង់ ថារិទ្ធ ០១១ ៩០៩ ៦០៤ ៕

ប្រភព៖ រដ្ឋបាលខណ្ឌចំការមន

Share This Post: