ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពលការិនីខ្មែរនៅអារ៉ាប៊ីសាអូឌីតចំនួន ១៥នាក់បន្ថែមទៀត វិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាព

    BY Khmernote Media June 5, 2024
    ពលការិនីខ្មែរនៅអារ៉ាប៊ីសាអូឌីតចំនួន ១៥នាក់បន្ថែមទៀត វិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាព

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសអារ៉ាប៊ីសាអូឌីត រាជរដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត និងស្ថាប័នពាក់ព័ន្ធ ដើម្បីអន្តរាគមន៍ និងសម្របសម្រួលឱ្យបងប្អូនពលការិនីចំនួន ១៥នាក់បន្ថែមទៀត ឱ្យបានវិលត្រឡប់មកប្រទេសកម្ពុជាវិញប្រកបដោយសុវត្ថិភាព។

    តាមសេចក្តីប្រកាសព័ត៌មាន នៃវឌ្ឍនភាពនៃការអន្តរាគមន៍ជួយដល់ពលការិនីខ្មែរនៅប្រទេសអារ៉ាប៊ីសាអូឌីត ឱ្យបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ បានបញ្ជាក់់នាថ្ងៃទី៥ ខែមិថុនានេះថា គិតត្រឹមថ្ងៃនេះ ក្រសួងបានរៀបចំឱ្យបងប្អូនពលការិនី វិលត្រឡប់មកមាតុប្រទេសវិញសរុបចំនួន ៧៨នាក់រួចហើយ។

    ជាមួយគ្នានោះ មន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួង បានផ្តល់ការពិនិត្យសុខភាពដល់បងប្អូនពលការិនី ណែនាំអំពី ឱកាសការងារដើម្បីផ្ដល់ការងារថ្មីធ្វើ និងការចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ព្រមទាំង បានជូនបងប្អូនពលការិនីទៅកាន់គេហដ្ឋានរៀងៗខ្លួនប្រកបដោយសុវត្ថិភាពផងដែរ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay