ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរកសិកម្មខេត្តស្ទឹងត្រែង ណែនាំឱ្យប្រជាពលដ្ឋ ដែលទន្ទ្រានដីខុសច្បាប់នៅពីរភូមិក្នុងឃុំភ្លុក រើចេញពីទីតាំងត្រឹមថ្ងៃ៣០ ខែមិថុនាជាកំហិត

    BY Khmernote Media June 10, 2024
    មន្ទីរកសិកម្មខេត្តស្ទឹងត្រែង ណែនាំឱ្យប្រជាពលដ្ឋ ដែលទន្ទ្រានដីខុសច្បាប់នៅពីរភូមិក្នុងឃុំភ្លុក រើចេញពីទីតាំងត្រឹមថ្ងៃ៣០ ខែមិថុនាជាកំហិត

    ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ទីរកសិកម្មខេត្តស្ទឹងត្រែង ណែនាំឱ្យប្រជាពលដ្ឋ ដែលទន្ទ្រានដីខុសច្បាប់នៅពីរភូមិក្នុងឃុំភ្លុក រើចេញពីទីតាំងត្រឹមថ្ងៃ៣០ ខែមិថុនាជាកំហិត។

    ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការចុះបញ្ជីរួចហើយនៅដីទំហំ ១៩១៤,២៣៦៧ហិកតា (មួយពាន់ប្រាំបួនរយដប់បួនក្បៀសពីពាន់បីរយហុកសិបប្រាំពីរ) ដែលមានប័ណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុចំនួន ០៥ ក្បាលដី (ប្លង់រឹង) ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅភូមិបានប៊ុង និងភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង (តាមបណ្តោយផ្លូវចូលវារីអគ្គិសនីសេសានក្រោម២)។

    កន្លងមក ក្នុងកំឡុងពេលមានការឆ្លងរាលដាលជម្ងឺកូវីដ១៩ ក្រុមជនខិលខូច និងមេខ្យល់បានគៀងគរបង ប្អូនប្រជាពលរដ្ឋជាច្រើននាក់សម្រុកចូលមករំលោភទន្ទ្រានកាន់កាប់ដីដែលជាកម្មសិទ្ធិស្របច្បាប់របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ស្ថានីយស្តារព្រៃឈើ និងភូតគាម) យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនយ៉ាងអនាធិបតេយ្យដោយគ្មាន ញញើតច្បាប់បន្តិចសោះឡើយ។

    ជាច្រើនលើកច្រើនសារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តធ្លាប់បានសហការ ជាមួយអាជ្ញាធររដ្ឋបាលឃុំភ្លុក និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសេសាន ចុះទៅពន្យល់ អប់រំណែនាំ និងធ្វើ កិច្ចសន្យាជាបន្តបន្ទាប់ក៏បងប្អូននៅតែរឹងទទឹងមិនព្រមចាកចេញ។

    ជានេះទៅទៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះអនុវត្តរុះរើនូវសំណង់អាណាធិបតេយ្យចេញពីទីតាំងខាងលើ តែត្រូវបានក្រុមជនអាណាធិបតេយ្យទាំងនោះបង្កនូវភាព រារាំង និងប្រទូសារ៉ាយជាមួយនឹងសមត្ថកិច្ច។

    ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង សូមដាក់ឱសានវាទជាលើក ចុងក្រោយដល់បងប្អូនប្រជាពលរដ្ឋឆ្លៀតឱកាសទាំងអស់ដែលបានចូលមករំលោភ ទន្ទ្រាន និងបំពានកាន់កាប់ដី ដោយខុសច្បាប់ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើ ត្រូវរុះរើ និងចាកចេញពីទីតាំងនេះយ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ជាកំហិត ៕ សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ មន្ទីរកសិកម្មខេត្តស្ទឹងត្រែង លម្អិតដូចខាងក្រោម៖

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay