ព័ត៌មានជាតិ

អង្គការ MCC ប្រកាសពីការប្រទះឃើញសត្វផ្សោតក្បាលត្រឡោកប្រាំក្បាល នៅកោះអាចម៍សេះ

BY
Khmernote Media
June 11, 2024

ខេត្តកែប៖ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផេករបស់ អង្គការMCC បានប្រកាសពីដំណឹងគួរឱ្យរីករាយមួយ ខណៈ​គេបានប្រទះឃើញ​វត្ដមាន​សត្វផ្សោតក្បាលត្រឡោក (Orcaella brevirostris)ដែលមាន​មេប្រាំក្បាលកំពុងបណ្ដើរកូនចំនួនប្រាំក្បាល ដែលនៅមុខកោះ​អាចម៍​សេះ នៃខេត្តកែប។

ប្រភពដដែលបន្តថា វាពិតជាមិនធម្មតាទេ។ យើងបានឃើញកូនមួយ ឬពីរក្បាលនៅក្នុងក្រុមរបស់វា ។ ប៉ុន្តែមួយចំនួនទៀតគឺសុទ្ធ​តែ​ជាកូនៗដែលនៅជាមួយគ្នាដែលបានបង្ហាញនៅក្នុងវីដេអូ។ ស្ទើតែមិនបាច់និយាយ។ ពួកយើងពិតជារំភើបចិត្តជាខ្លាំងនៅពេលកំពុង​តាម​ដានរក​ក្រុមមេនិងកូនផ្សោតទាំងនោះតាមដ្រូន។​ វាជាការផ្ដល់ក្ដីសង្ឃឹមនិងទឹកចិត្តដែលលទ្ធផលការងាររបស់យើង​ក្នុងការ​ការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រនៅប្រជុំកោះកែប​ ហាក់ដូចជាមានប្រសិទ្ធភាព​។

អង្គការ MCCបន្តថា យើងនឹងបន្តការងាររបស់យើង ដើម្បីសិក្សារស្រាវជ្រាវ និងការពារថនិកសត្វសមុទ្រទាំងនេះ ដើម្បីឆ្ពោះទៅរក​ការស្ដារឡើងវិញ​នៃសមុទ្រសម្រាប់ប្រទេសកម្ពុជា។ វាតែងតែផ្ដល់នូវកម្លាំងចិត្ដនៅពេលដែលបានប្រទះឃើញ​វត្ដមានរបស់​កូន​ផ្សោត​។ ប៉ុន្ដែវាក៏មិនមានអ្វីប្រសើជាងនេះទៅទៀតនៅពេលដែលយើងកំពុងធ្វើការជាមួយនឹងការអភិរក្សប្រភេទសត្វដែលជិតផុតពូជនេះផងដែរ។

អង្គការ MCC ថា បាឡែន, ផ្សោត, និងប្រភេទសត្វផបផយ ជាប្រភេទសត្វមានសមត្ថភាពបង្កើតកូនទាបបំផុត។ វាមានន័យថា​ពួក​សត្វទាំងនេះមានអាយុកាលវែងហើយវាមានអាយុច្រើនទើបដល់ពេលឈានដល់វ័យបន្ដពូជ ហើយបង្កើតកូនតែមួយក្បាលម្ដង៕ ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ MCC’s Cambodian Marine Mammal Conservation Project

Share This Post: