ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រួសរាន់! ក្រុមគ្រូពេទ្យស័្មគ្រចិត្ត នៃប្រទេសសឹង្ហបុរី នឹងចុះពិនិត្យព្យាបាលជំងឺមាត់-ធ្មេញជូនពលរដ្ឋ ដោយឥតគិតថ្លៃ រយៈពេល៤ថ្ងៃ នៅសាលាបឋមសិក្សាឈូករង្សី ខេត្តសៀមរាប

    BY Khmernote Media June 12, 2024
    រួសរាន់! ក្រុមគ្រូពេទ្យស័្មគ្រចិត្ត នៃប្រទេសសឹង្ហបុរី នឹងចុះពិនិត្យព្យាបាលជំងឺមាត់-ធ្មេញជូនពលរដ្ឋ ដោយឥតគិតថ្លៃ រយៈពេល៤ថ្ងៃ នៅសាលាបឋមសិក្សាឈូករង្សី ខេត្តសៀមរាប

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា ដោយមានការអនុញ្ញាតពីរដ្ឋបាលខេត្តសៀមរាប ក្រុមគ្រូពេទ្យស័្មគ្រចិត្ត មកពីប្រទេសសឹង្ហបុរី ដឹកនាំដោយ ទន្តបណ្ឌិត ធឹម សំផូត សមាជិកគណៈទន្តពេទ្យកម្ពុជា និងជាក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកក្រឡាញ់ នឹងចុះពិនិត្យព្យាបាលជំងឺមាត់-ធ្មេញ ជូនប្រជាជនទូទៅ ដោយឥតគិតថ្លៃ នៅក្នុងបរិវេណសាលាបឋមសិក្សាឈូករង្សី ស្ថិតក្នុងភូមិទ្រាស ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៧-១៨-១៩ នឹងដល់ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤

    សូមបញ្ជាក់ថា ក្រុមគ្រូពេទ្យស័្មគ្រចិត្តមកពីប្រទេសសឹង្ហបុរី បានសហការជាមួយ ទន្តពេទ្យជំនាញៗ នៅកម្ពុជា ដើម្បីផ្ដល់ ការព្យាបាលដោយឥតគិតថ្លៃ និងប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ជូនដល់ប្រជាជនកម្ពុជាជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥។

    អាស្រ័យដូចបានជំរាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាពមាត់ធ្មេញ សូមអញ្ជើញមកទទួលការព្យាបាលតាមកាលបរិច្ឆេទខាងលើ ដោយឥតគិតថ្លៃ។ ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទ លេខ: 077 51 07 51 / 011 77 32 44 ៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay