ព័ត៌មានជាតិ

សមត្ថកិច្ចក្រុងច្បារមន ឃាត់ខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ បង្កការភ័យខ្លាចដល់មហាជន និងអ្នកដំណើរ

BY
Khmernote Media
June 12, 2024

ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយបានការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងច្បារមនបានធ្វើការសហការបើកប្រតិបត្ដិការស្រាវជ្រាវឈានដល់ការឃាត់មុខសញ្ញាក្មេងទំនើង ០៣នាក់(បង្ហោះម៉ូតូនៅទីសាធារណៈ) ក្រោយធ្វើសកម្មភាពបង្ហោះចែកចាយឃ្លីបវីដេអូតាមបណ្ដាញសង្គម កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

ក្រុមក្មេងទំនើងបង្ហោះម៉ូតូមានបក្ខពួក ០៣នាក់៖
១- ឈ្មោះ ឈាន កក្កដា ភេទប្រុស អាយុ១៨ ឆ្នាំ រស់នៅភូមិដកពរ សង្កាត់ស្វាយក្រវ៉ាន់ ( ជាអ្នកបង្ហោះម៉ូតូ នៅចំណុចលើផ្លូវជាតិលេខ៤ មុខមន្ទីរសុខាភិបាល មកទិសខាងលិច ម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AC -9230 )
២- ឈ្មោះ មីន យូស្មី ភេទប្រុស អាយុ១៤ ឆ្នាំ ភូមិត្រពាំងលើក សង្កាត់រកាធំ (បង្ហោះម៉ូតូ ជាមួយឈ្មោះ ឈាន កក្កដា) និង (អ្នកបង្ហោះម៉ូតូ នៅចំណុចមុខវិទ្យាល័យកំពង់ស្ពឺ មកទិសខាងលិច)
៣- ឈ្មោះ ឃី សុខខេវីន ភេទប្រុស អាយុ១៣ ឆ្នាំ រស់នៅភូមិកាប់ទូក សង្កាត់កណ្ដោលដុំ (អ្នកបង្ហោះម៉ូតូ នៅចំណុចមុខវិទ្យាល័យកំពង់ស្ពឺ មកទិសខាងលិច)។

សមត្ថកិច្ចនគរបាលបានដកហូត៖
១/ ម៉ូតូចំនួន១ គ្រឿង (ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AC -9230 ជាម៉ូតូធ្វើសកម្មភាព បង្ហោះ)
២/ ទូរស័ព្ទ ចំនួន២ គ្រឿង I Phone X ចំនួន២ គ្រឿង។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលក្រុងច្បារមនបានធ្វើការបញ្ជូនមុខសញ្ញាក្មេងទំនើងទាំង៣នាក់នេះ រួមជាមួយម៉ូតូទៅការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីបន្ដនីតិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

Share This Post: