ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មេងសិស្សសាលាមួយក្រុម បង្ហោះម៉ូតូតាមដងផ្លូវ ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានហៅមកអប់រំ និងធ្វើកិច្ចសន្យា

    BY Khmernote Media June 12, 2024
    ក្មេងសិស្សសាលាមួយក្រុម បង្ហោះម៉ូតូតាមដងផ្លូវ ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានហៅមកអប់រំ និងធ្វើកិច្ចសន្យា

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា នៅថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២៤ ដោយទទួលបានសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋថាបានឃើញក្រុមក្មេងសិស្សសាលាមួយក្រុមបង្ហោះម៉ូតូតាមដងផ្លូវធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ក្រោយពីទទួលដំណឹងភ្លាមកម្លាំងមូលដ្ឋានកងរាជអាវុធហត្ដស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រតិបត្តិការដេញតាមឃាត់ខ្លួនភ្លាមៗ និង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្ត។

    ដោយមានការសណ្តោសប្រណីអាណិតអាសូរក្មួយជាសិស្សសាលា លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឱ្យជំនាញធ្វើការអប់រំ និងឱ្យអាណាព្យាបាលមកធ្វើកិច្ចសន្យាធានានិង ទទួលកំហុស ព្រមទាំងអនុញ្ញាតឱ្យទៅលំនៅឋានវិញក្នុងថ្ងៃដដែល ៕

    ប្រភព៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

    Share This Post:
    MPO4D jitutoto mpo4d Mpoplay