ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា សម្រេចដកហូតមុខតំណែងនាយនគរបាល ៤រូប នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ដ្រ ឱ្យមកជាមន្រ្តី

BY
Khmernote Media
June 12, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចដកហូតមុខតំណែងនាយនគរបាល ៤រូប នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្ដ្រ ឱ្យមកជាមន្រ្តី។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា សម្រេចអនុវត្តវិន័យចំពោះមន្ត្រីនគរបាលចំនួន ៤រូប តាមរូបភាព ដកហូតមុខតំណែង ដោយមូលហេតុ ល្មើសបទវិន័យនគរបាលជាតិកម្ពុជា ដូចមានឈ្មោះខាងក្រោម៖

១. លោកឧត្តមសេនីយ៍ទោ សុខ សុមនោ អត្តលេខ ៥៣៨១២ ពីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ឱ្យមកជាមន្ត្រី

២.លោកឧត្តមសេនីយ៍ទោ ភូ សុផល អត្តលេខ ៥៦២៨២ ពីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ឱ្យមកជាមន្ត្រី

៣.លោកឧត្តមសេនីយ៍ត្រី ឆយ គឹមឡេង អត្តលេខ ១៧៤០៧ ពីអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ឱ្យមកជាមន្ត្រី

៤.លោកវរសេនីយ៍ឯក អ៊ន លុច អត្តលេខ ៥៨១១៩ ពីនាយរងការិយាល័យពិនិត្យវិភាគ កន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យមកជាមន្ត្រី ៕

Share This Post: