កោះហៅមន្ត្រីនគរបាលចរាចរណ៍២នាក់ ឈរជើងនៅគោលដៅស្តុបផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះឈ្នះ ពាក់ព័ន្ធឃាត់ម៉ូតូ ១គ្រឿង
- June 13, 2024
រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី១២ ខែមិថុនាម្សិលមិញនេះ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការរាជធានីភ្នំពេញ សូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា ក្រោយពីទទួលបានព័ត៌មានដែលបង្ហោះលើបណ្តាញសង្គមនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធមន្ត្រីនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅខាងលើ កាក់ហៅម៉ូតូប្រជាពលរដ្ឋមួយគ្រឿង កំពុងបើកបរគ្មានបទល្មើស ដែលនាំឲ្យរងការរិះគន់ពីប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម។

បន្ទាប់មកឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងទទួលការងារចរាចរណ៍ និងលោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កោះហៅមន្រ្តី០២នាក់ ដែលកាក់ហៅម៉ូតូប្រជាពលរដ្ឋឱ្យចូលមកបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីសុំគោលការណ៍ពីឯកឧត្តមអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ពិនិត្យសម្រេច៕



- Share This Post:






