ព័ត៌មានជាតិ

ស្អែកនេះ! សារមន្ទីរជាតិកម្ពុជា នឹងបើកពិព័រណ៍ «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ»

BY
Khmernote Media
June 17, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ សារមន្ទីរជាតិកម្ពុជា បានឱ្យដឹងថា ចាប់ពីថ្ងៃអង្គារ ទី១៨ ខែមិថុនា ដល់ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤ សារមន្ទីរជាតិកម្ពុជា នឹងបើកពិព័រណ៍មិនអចិន្ត្រៃយ៍ រូបចម្លាក់ខ្មែរ ដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ។

សារមន្ទីរជាតិកម្ពុជា បានចេញសេចក្តីជូនដំណឹងដល់សាធារណជន ឱ្យបានជ្រាបថា ក្នុងឱកាសព្រះពិធីចំរើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល សារមន្ទីរជាតិកម្ពុជា មានកិត្តិយសូមជម្រាបជូនថា សារមន្ទីរជាតិកម្ពុជានឹងបើកពិព័រណ៍មួយស្តីពី «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកព្រះរាជាណាចក្រកម្ពុជាវិញ» រយៈពេល៦ខែ ចាប់ពីថ្ងៃអង្គារ ទី១៨ ខែមិថុនា ដល់ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤ ៕

ប្រភព៖ សារមន្ទីរជាតិកម្ពុជា / National Museum of Cambodia

Share This Post: