ក្នុងឆ្នាំ២០១៩នេះ សៀមរាប ជាប់ក្នុងតារាងកំពូលគោលដៅទេសចរណ៍ទាំង ២៥ របស់ពិភពលោក
ថ្មីៗនេះ TripAdvisor ទើបតែបានចេញនូវ «Travelers’ Choice awards» របស់ខ្លួនប្រចាំ ឆ្នាំ២០១៩ សម្រាប់ពាននេះផងដែរ គឺវាត្រូវបានចូលរួមវាយតម្លៃដោយអ្នកទស្សនារាប់លាននាក់ ដែលបានបោះឆ្នោតឱ្យគោលដៅទេសចរណ៍ដែលពេញនិយមនានានៅជុំវិញពិភពលោក។ មិនថាអ្នកកំពុងស្វែងរកគោលដៅទេសចរណ៍ជាលក្ខណៈឆ្នេរខ្សាច់ ឬទីក្រុងមានសភាពអ៊ូអរនោះទេ នៅទីនេះគឺជាបណ្តុំគោលដៅចម្រុះសម្រាប់ការជ្រើសរើសរបស់លោកអ្នក។ ហើយសម្រាប់ខេត្ត សៀមរាប របស់កម្ពុជាព្រះរាជាណាចក្រអច្ឆរិយ ក៏បានជាប់ចំណាត់ថ្នាក់មួយក្នុងចំណោតចំណាត់ថ្នាក់កំពូលទាំង ២៥ ផងដែរ យ៉ាងណាមិញខាងក្រោមនេះគឺជាទីតាំងកំពូលទាំង ២៥ ដែលជាគោលដៅទេសចរណ៍ល្អបំផុតរបស់ពិភពលោកក្នុង ឆ្នាំ២០១៩ ៖
១. ទីក្រុងឡុងដ៍, ចក្រភពអង់គ្លេស
២. ប៉ារីស, ប្រទេសបារាំង
៣. ទីក្រុងរ៉ូម, នៃអ៊ីតាលី
៤. ក្រេត, ប្រទេសក្រិក
៥. កោះបាលី, ឥណ្ឌូនេស៊ី
៦.ភូកេត, ប្រទេសថៃ
៧. បាសេឡូណា, អេស្ប៉ាញ
៨. អ៊ីស្តង់ប៊ុល, តួកគី
៩. Marrakech, ម៉ារ៉ុក
១០. ឌូបៃ, សហព័ន្ធអារ៉ាប់រួម
១១. Prague, សហព័ន្ធអារ៉ាប់រួម
១២. សៀមរាប, កម្ពុជា
១៣. ទីក្រុងញ៉ូយ៉ក, អាមេរិក
១៤. ចាម៉ៃកា
១៥. ហាណូយ, វៀតណាម
១៦. តូក្យូ, ជប៉ុន
១៧. Playa del Carmen, មិចស៊ីកូ
១៨. ទីក្រុងលីសបន, ព័រទុយហ្គាល់
១៩. Kathmandu, ណេប៉ាល់
២០. ចៃពួរ, ឥណ្ឌា
២១. Hurghada, អេហ្ស៊ីប
២២. ហុងកុង, ប្រទេសចិន
២៣. Cusco, ប្រទេសប៉េរូ
២៤. ស៊ីដនី, អូស្ត្រាលី
២៥. Tel Aviv, អ៊ីស្រាអែល












អត្ថបទ៖ លីដា
ប្រភព៖ thisisinsider