ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពិធីបើកព្រឹត្តិការណ៍គុនចម្រុះជើងឯកអាស៊ីលើកទី២ នឹងមានការសម្ដែងយុទ្ធគុនខ្មែរជាច្រើន នាខែក្រោយនេះ

    BY Khmernote Media June 18, 2024
    ពិធីបើកព្រឹត្តិការណ៍គុនចម្រុះជើងឯកអាស៊ីលើកទី២ នឹងមានការសម្ដែងយុទ្ធគុនខ្មែរជាច្រើន នាខែក្រោយនេះ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិអូឡាំពិក បានឱ្យដឹងថា រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារសំខាន់ៗពាក់ព័ន្ធ នឹងការរៀបចំព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ី លើកទី២ ដែលនឹងចាប់ផ្ដើមនាថ្ងៃទី ១១-១២-១៣ ខែកក្កដា ឆ្នាំ២០២៤ ឆាប់ៗនេះ នៅពហុកីឡដ្ឋានជាតិ “អូឡាំពិក”។

    ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ មានការលម្អិតលើការងារមួយៗបានល្អ និងអនុសាសន៍លើផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់ ជាពិសេសដំណើរចូលរួមក្នុងពិធីបើក ក្រោមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី១១ ខែកក្កដា។ ដូច្នេះត្រូវតែមានការធានារក្សានូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពខ្ពស់។

    មិនតែប៉ុណ្ណោះ ក្នុងពិធីបើកក៏មានការចូលរួមសម្ដែងពីចំបាប់បុរាណ, គុនខ្មែរ, យុទ្ធគុនក្រមខម, យុទ្ធគុនវាយខែល, គុនល្បុក្កតោ, ក្បាច់គុនកងយោធពលខេមរភូមិន្ទ ដែលជាផ្ទាំងទស្សនីយភាពដ៏ប្រណីត ដើម្បីប្រាប់បរទេសថា កម្ពុជាមានយុទ្ធគុនពិសេសសម្បូរបែប ព្រោះជាឱកាសកម្រដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ចំណែក ការតុបតែងរៀបចំនៅខ្វះខាតតិចតួចទៀតប៉ុណ្ណោះ ដែលនឹងត្រូវបានបំពេញបន្ថែមក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ។

    គិតមកដល់ពេលនេះ មាន២១ប្រទេសហើយបានចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤។ ឯកឧត្ដម វ៉ាត់ ចំរើន ក៏បានអំពាវនាវទស្សនិកជនដែលមានបំណងចង់ចូលរួមទស្សនា សូមទិញសំបុត្រឱ្យបានរួសរាន់។ សូមបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍ប្រកួតនេះដែរ ក៏នឹងមានការផ្សាយផ្ទាល់លើស្ថានីយ៍ទូរទស្សន៍ BTV ផងដែរ៕

    ប្រភព៖ Cambodia 2023

    Share This Post:
    MPO4D jitutoto mpo4d Mpoplay