បច្ចេកវិទ្យា

ពេលនេះ Samsung កំពុងតែក្របួចមាត់ចង់ដាក់បច្ចេកវិទ្យាស្កែនក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់មកលើ Galaxy Note 9 របស់ខ្លួនដែរ (មានវីដេអូ)

BY
Khmernote Media
March 13, 2018

ស្របពេលជាមួយនឹងការលើកឡើងពីមុនដែលថា ក្រុមហ៊ុន Samsung នឹងបំពាក់បច្ចេកវិទ្យាស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់លើកំពូលស្មាតហ្វូន Galaxy S8, Galaxy Note 8 និង Galaxy S9 គឺមិនមែនជាការពិត ឥឡូវពាក្យចចាមអារាមនេះត្រូវបានបន្ដទៅដល់ Galaxy Note 9 វិញម្ដង។

ដោយឡែក ចំពោះលោក Ming-Chi Kuo បានលើកឡើងថា Galaxy Note 9 នឹងមិនមានឧបករណ៍ស្កេនបង្កប់ក្នុងអេក្រង់ឡើយ ហើយស្របពេលជាមួយគ្នានេះ មនុស្សមួយចំនួនក៏បានលើកឡើងបន្ថែមទៀតដែរថា បន្ទះស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុអេក្រង់នឹងមិនដំណើរការលើកញ្ចក់ការពារអេក្រង់ឡើយ។ យោងតាមមូលហេតុទាំងពីរនេះ បានធ្វើឲ្យក្រុមហ៊ុន Samsung មានការព្រួយបារម្មណ៍ជាខ្លាំង។

ជាការពិតណាស់ សម្រាប់បច្ចេកវិទ្យាស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់នេះ ត្រូវបានក្រុមហ៊ុន Vivo ប្រើប្រាស់រួចទៅហើយលើម៉ូដែលស្មាតហ្វូន Vivo X20 Plus UD របស់ខ្លួន។ ប៉ុន្ដែ បើទោះជាមានកញ្ចក់ការពារអេក្រង់ក្ដី ក៏បន្ទះស្កេននេះនៅតែដំណើរការធម្មតាដដែល។

គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមហ៊ុន Samsung ក៏មានបំណងប្រើប្រាស់បច្ចេកវិទ្យាស្កេនស្នាមក្រយ៉ៅដៃបង្កប់ក្នុងអេក្រង់នេះ បំពាក់លើកំពូលស្មាតហ្វូន Galaxy Note 9 របស់ខ្លួនដូចគ្នា។ ដូចនេះ យើងរងចាំមើលទាំងអស់គ្នាថា តើក្រុមហ៊ុននេះនឹងអាចធ្វើបានរឺយ៉ាងណា។

Fu

ប្រភព៖ phonearena

Share This Post: