ក្រុមគ្រូពេទ្យបេះដូងជប៉ុន ចុះមកពិនិត្យ និងវះកាត់ជំងឺជាច្រើនមុខជូនពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២១ ខែមិថុនា
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្រុមគ្រូពេទ្យបេះដូងជប៉ុន ក្រោមកិច្ចឧបត្ថម្ភពី ឯកឧត្តម ជា សុផារ៉ា ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានមកពិនិត្យ និងវះកាត់ជំងឺ ដុំដោះ រលាកខ្នែងពោះវៀន ក្លនលូន ទឹកដក់ក្នុងពងស្វាស ឬសដូងបាត និងដុំគីសផ្សេងៗ ដោយឥតគិតថ្លៃ ចំនួន ៣ថ្ងៃ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

បើតាមការបញ្ជាក់ពី ឯកឧត្តមវេជ្ជបណ្ឌិត ហួត គា ប្រធានការិយាល័យស្រុកប្រតិបត្តិក្រូចឆ្មារ បានឲ្យដឹងថា ការពិនិត្យ វះកាត់ និងព្យាបាល ដោយឥតគិតថ្លៃនេះ គឺមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ដោយក្រុមគ្រូពេទ្យនៃអង្គការបេះដូងជប៉ុន សហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកក្រូចឆ្មារ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅជុំវិញស្រុកក្រូចឆ្មារ អញ្ជើញមកពិនិត្យ ព្យាបាល និងវះកាត់ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕














