ព័ត៌មានជាតិ

កុំចេះតែហ៊ាន! ក្រុមក្មេងទំនើង ថតបង្ហោះអួតអាវុ-ធក្រោមកែបម៉ូតូ ត្រូវនគរបាលខេត្ដកំពង់ស្ពឺ ស្រាវជ្រាវរហូតដល់ឃាត់ខ្លួនបាន ៤នាក់

BY
Khmernote Media
June 20, 2024

ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ឯកឧត្តម អភិសន្ដិបណ្ឌិត ឯកឧត្តម នាយឧត្ដមសេនីយ៍អគ្គស្នងការនគរបាលជាតិ ឯកឧត្ដម អភិបាលខេត្តកំពង់ស្ពឺ និងបានការដឹកនាំចង្អុលការផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដោយបានកិច្ចសម្របសម្រួលនីតិវិធី ពីឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ កំលាំងនគរបាល ការិ.ព្រហ្មទណ្ឌបានសហការជាមួយកំលាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញាក្មេងទំនើងមួយក្រុមដែលថតរូបបង្ហោះបង្អួតកាំបិតទុកក្រោមកែបម៉ូតូ។

ជាក់ស្ដែងសមត្ថកិច្ចបានឃាត់មនុស្ស ៤នាក់ និងដកហូតម៉ូតូ៤គ្រឿង និងកាំបិតដែលថតអួតតាមបណ្ដាញសង្គម tik tok & facebook ៖
១.ឈ្មោះ ជឹម សុជា ភេទប្រុស អាយុ២០ឆ្នាំ កសិករ
២.ឈ្មោះ ចន ចំរើន ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស
៣.ឈ្មោះ ឌី សារ៉េត ភេទប្រុស អាយុ១៨ឆ្នាំ កសិករ
៤.ឈ្មោះ សុ គាវុត ភេទប្រុស អាយុ១៩ឆ្នាំ កសិករ ។

បញ្ជាក់ក្រុមក្មេងទំនើងទាំងនេះមិនមែនអ្នកស្រុករស់នៅក្នុងខេត្ដកំពង់ស្ពឺនោះទេ ពួកគេទាំង ៤នាក់មានទីលំនៅភូមិដំណាក់អំពិល ឃុំក្តុលមានជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺចំណាត់ការនីតិវិធីបន្ដ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

Share This Post: