មើលឥតគិតថ្លៃ! កម្ពុជា នឹងចាក់បញ្ចាំងភាពយន្តអន្តរជាតិជាង១៥០រឿង មកពី ៤១ប្រទេស នៅតាមបណ្ដារោងកុន ក្នុងរាជធានីភ្នំពេញ
- June 20, 2024
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Rosewood Phnom Penh មានការរៀបចំកម្មវិធីសន្និសីទសារព័ត៌មានស្តីពីការរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ការចូលរួមក្នុងឱកាសនោះរួមមានលោក ជៀប សុវិជ្ជា អនុប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ លោក ជា សុភាព ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានសោតទស្សន៍បុប្ផាណា លោក សេដ្រិច អេឡូយ ប្រធានមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ព្រមទាំងលោក លោកស្រីភ្ញៀវជាតិ អន្តរជាតិ និងអ្នកសារព័ត៌មានជាច្រើនរូប។
សូមជម្រាបជូនថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា នឹងរៀបចំចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដោយពិធីបើកនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿងសកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅសាលសន្និសីទចតុម្មុខ វេលាម៉ោង៥រសៀល។




- Share This Post:






