ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សូមប្រុងប្រយ័ត្ន ជាពិសេសអ្នកទិញតាមអនឡាញ! ផលិតផល ២ នេះមានជាតិពុល និងត្រូវបានហាមឃាត់ដោយមន្រ្តីវេជ្ជសាស្រ្តទៀតផង

    BY autoadmin April 2, 2019
    សូមប្រុងប្រយ័ត្ន ជាពិសេសអ្នកទិញតាមអនឡាញ! ផលិតផល ២ នេះមានជាតិពុល និងត្រូវបានហាមឃាត់ដោយមន្រ្តីវេជ្ជសាស្រ្តទៀតផង

    សូមកត់សម្គាល់ប្រសិនបើអ្នក ឬនរណាម្នាក់ ដែលអ្នកស្គាល់កំពុងតែប្រើផលិតផលសម្ផស្សទាំង ២ នេះ! ព្រោះថា ទីភ្នាក់ងារជាតិគ្រប់គ្រងឱសថជាតិ (NPRA) នៃក្រសួងសុខាភិបាលម៉ាឡេស៊ីបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ០១ ខែមេសា និងបានឱ្យដឹងថា ពួកគេបានរកឃើញផលិតផល ២ ដែលមានជាតិពុលដែលមានឈ្មោះថា Diphenhydramine។

    ផលិតផលទាំង ២ ត្រូវបានគេស្គាល់ឈ្មោះថា ជា Bao Fu Ling Snow Lotus និង Bao Fu Ling Skincare ដោយវាមានសារធាតុ Diphenhydramine ដែលជាសារធាតុត្រូវការការពិនិត្យ និងដាក់ឱ្យប្រើប្រាស់ដោយអ្នកជំនាញខាងសុខភាពប៉ុណ្ណោះ។ បើមិនដូច្នោះទេ វាអាចបណ្តាលឱ្យស្បែកកាន់ចុះទន់ខ្សោយ មិនធន់នឹងពន្លឺព្រះអាទិត្យ ហើយអាចបណ្តាលឱ្យមានអាឡែរហ្សីធ្ងន់ធ្ងរ។

    អគ្គនាយកសុខភាព និងវេជ្ជបណ្ឌិតលោក Noor Hisham Abdullah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សាធារណជនត្រូវបានគេណែនាំមិនឱ្យទិញ ឬប្រើប្រាស់ក្រែមទាំងនេះទេ! ព្រោះថាផលិតផលគ្រឿងសំអាងទាំងនេះមានផ្ទុកសារធាតុ Diphenhydramine វាត្រូវបានចាត់ទុកថា ជាផលិតផលឱសថ ដែលត្រូវតែចុះបញ្ជីជាមួយអាជ្ញាធរឱ្យបានត្រឹមត្រូវ។ Diphenhydramine គឺជាគ្រឿងផ្សំដែលត្រូវបានប្រើសម្រាប់តែការធូរស្រាលបណ្តោះអាសន្នពីរោគរមាស់ ការឈឺចាប់ពីសត្វល្អិតខាំស្បែក និងរលាកស្បែកប៉ុណ្ណោះ ហើយវាមិនមែនជាគ្រឿងសំអាងសម្រាប់ប្រើជាប្រចាំថ្ងៃទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ worldofbuzz

    Share This Post: