សង្គម

ស្រាយចម្ងល់ពលរដ្ឋ! សាលារាជធានីភ្នំពេញ បញ្ចេញប្លង់គម្រោងធ្វើផ្លូវថ្មើរជើង ចាប់តាំងពីកោះពេជ្រ ដល់គល់ស្ពានច្បារអំពៅ ទើបចាក់ដីបំពេញដៃទន្លេបាសាក់

BY
Khmernote Media
April 2, 2019

ក្រោយមានការងឿងឆ្ងល់យ៉ាងខ្លាំងពីសំណាក់មហាជនទាំងប្រុសស្រី នៅលើបណ្តាញសង្គម Facebook កន្លងទៅអស់រយៈពេលប៉ុន្មានថ្ងៃនេះ សាលារាជធានី ដែលមានឯកឧត្តម ឃួង ស្រេង ជាអភិបាលនៃគណៈអភិបាល បានធ្វើការចុះទៅដល់មូលដ្ឋានផ្ទាល់ ទាក់ទងទៅនឹងការចាក់ដី នៅដៃទន្លេបាសាក់ ពោលគឺនៅមុខកោះពេជ្រ ផ្សារទំនើប Aeon ភ្នំពេញ និងសណ្ឋាគារសូហ្វីតែល។

ក្នុងការចុះទៅមើលមូលដ្ឋានកន្លែងចាក់ដីនោះ ឯកឧត្តមបានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ មិនមានបំណងក្នុងការលុបដៃទន្លេបាសាក់នេះទេ ដោយរដ្ឋបាលរាជធានី កំពុងស្ថាបនាទំនប់ចម្រោះទឹកស្អាត និងឈានដល់ការស្ថាបនាផ្លូវថ្មើរជើង ចាប់ពីទីតាំងមុខកោះពេជ្រ នេះរហូតដល់គល់ស្ពានព្រះមុនីវង្ស ហៅស្ពានច្បារអំពៅ។ ក្នុងនោះដែរសាលារាជធានីក៏បានបង្ហាញប្លង់មេ ជូនដល់សាធារណៈជនផងដែរ៕

Share This Post: