អន្តរជាតិ

ការសិក្សាមួយបង្ហាញថា សិង្ហបុរីជាប្រទេសដែលអាចប្រឈមនឹងបញ្ហាបាត់បង់ការងារដោយសារតែ AI ខ្ពស់ជាងគេនៅតំបន់អាស៊ី

BY
Pheakdey
June 28, 2024

បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) បានបន្តរីកចម្រើនកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយបច្ចេកវិទ្យានេះក៏បានចូលខ្លួននៅជំនួយការងាររបស់មនុស្សកាន់តែច្រើនឡើងៗផងដង។ ជាក់ស្តែងមានការសិក្សាមួយបានបង្ហាញថា នៅពេលអនាគតសិង្ហបុរីអាចនឹងក្លាយជាប្រទេសដែលប្រឈមនឹងបញ្ហាបាត់បង់ការងារខ្ពស់ជាងគេនៅតំបន់អាស៊ីដោយសារតែបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz នៅក្នុងថ្ងៃទី២៧ ខែមិថុនា។

ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានសិក្សាទៅលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល មូលធនមនុស្ស គោលនយោបាយការងារ ការច្នៃប្រឌិត សមាហរណកម្ម និងបទប្បញ្ញត្តិរផ្សេងៗរបស់ប្រទេសចំនួន ១៧៤នៅក្នុងតំបន់អាស៊ី និងបានដាក់ពិន្ទុនៃបញ្ហាប្រឈមក្នុងការបាត់បង់ការងាររបស់ប្រទេសទាំងនោះចន្លោះពី ០,២ ឬទាបជាងនេះជាកម្រិតទាបបំផុតរហូតដល់កម្រិត ០,៨ ឬខ្ពស់ជាងនេះជាកម្រិតខ្ពស់បំផុត។ លទ្ធផលក្នុងការសិក្សាបានបង្ហាញថា ក្រុមប្រទេសដែលមានខឿនសេដ្ឋកិច្ចខ្ពស់មួយចំនួនអាចប្រឈមនឹងបញ្ហាបាត់បង់ការងារតាមកម្រិតកពិន្ទុដូចខាងក្រោមនេះ៖

១-សិង្ហបុរី ទទួលបានពិន្ទុ ០,៨

២-ជប៉ុន និងកូរ៉េខាងត្បូង ទទួលបានពិន្ទុ ០,៧៣

៣-ហុងកុង ទទួលបានពិន្ទុ ០,៧

៤-តៃវ៉ាន់ ទទួលបានពិន្ទុ ០,៦៧

៥-ចិន ទទួលបានពិន្ទុ ០,៦៤

៦-ម៉ាឡេស៊ី ទទួលបានពិន្ទុ ០,៦៣៕

អត្ថបទ៖ ភក្តី

ប្រភព៖ World of Buzz

Share This Post: