- Pheakdey Tran
- អន្តរជាតិ
ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៨ ខែកញ្ញា។ ទីតាំងដែលជាកន្លែងនោះគឺ តំបន់ Mingkeng ដែលស្ថិតនៅក្នុងខេត្ត Jiangxi ភាគខាងលិចប្រទេសចិន។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ៩នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ខណៈអាជ្ញាធរតំបន់កំពុងប្រើអស់គ្រប់មធ្យោបាយដើម្បីតាមស្វែងរកពួកគេ។ ប្រភពខាងលើបានបន្តថា មុនពេលមានគ្រោះថ្នាក់កើតឡើងតំបន់កើតហេតុខាងលើបានរងសម្ពាធព្យុះភ្លៀងជាច្រើនថ្ងៃជាប់ៗគ្នា ហើយចំពោះមុខស្ថានភាពបន្ទាន់នេះអាជ្ញាធរចិនក៏បានសម្រេចបិទសាលារៀន និងផ្អាកមធ្យោបាយធ្វើដំណើរសាធារណៈមួយចំនួនជាបណ្តោះអាសន្នផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
September 8, 2026 - អន្តរជាតិ
បារាំង៖ ចោរមួយក្រុមបានចូលលួចផ្ទាំងគំនូរចំនួន ៣ផ្ទាំង ពីសារមន្ទីរ Renoir ស្ថិតនៅទីក្រុង Cagnes-sur-Mer នៃតំបន់ French Riviera ប្រទេសបារាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៨ ខែកញ្ញា។ អាជ្ញាធរបារាំងបានធ្វើការប៉ាន់ស្មានជាបឋមថា ផ្ទាំងគំនូរដែលត្រូវបានចោរលួចនោះអាចមានតម្លៃសរុបខ្ទង់ ៩លានអឺរ៉ូ (១០ លានដុល្លារអាមេរិក)។ បើតាមអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ក្រុមចោរបាននាំគ្នាចូលក្នុងសារមន្ទីរនៅមុនម៉ោង ៦ ព្រឹក ហើយព្យាយាមលួចយកផ្ទាំងគំនូរចំនួន ៤ផ្ទាំង។ យ៉ាងណាក្តី មានប៉ូលិសបានប្រទះឃើញសកម្មភាពលួចនោះ និងបានដេញចាប់ពួកគេ ហើយនៅក្នុងអំឡុងពេលកំពុងរត់គេចខ្លួនពួកគេក៏បានទម្លាក់ផ្ទាំងគំនូរ ១ផ្ទាំងចោល ខណៈផ្ទាំងគំនូរចំនួន
September 8, 2026 - អន្តរជាតិ
រុស្ស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១១នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់រអិលទឹកកកពីលើភ្នំនៅក្នុងប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅក្នុងថ្ងៃទី៨ ខែកញ្ញា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហើយ ក៏នៅមានមនុស្សចំនួន ៦នាក់ផ្សេងទៀតបានរងរបួសផងដែរ។ បើតាមអាជ្ញាធររុស្ស៊ីបានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនិងរងរបួសគឺជាក្រុមអ្នកដើរឡើងភ្នំ នៅក្នុងចំណោមសមាជិកសរុបចំនួន ៣៣នាក់ ហើយនៅក្នុងពេលកើតហេតុនោះពួកគេកំពុងស្ថិតនៅក្នុងបេសកកម្មដើរឡើងភ្នំ Mizhirgi ដែលមានទីតាំងស្ថិតនៅតំបន់ North Caucasus។ ប្រភពខាងលើបានបន្តថា ខណៈដែលពួកគេដើរបានត្រឹមចង្កេះភ្នំស្រាប់តែដុំទឹកកកបានរអិលធ្លាក់ពីលើកំពូលភ្នំយ៉ាងឆាប់រហ័សបំផុត ទើបធ្វើឱ្យអ្នកឡើងភ្នំមួយចំនួនមិនអាចគេចខ្លួនបានទាន់ពេលវេលានោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ CNN
September 8, 2026 - អន្តរជាតិ
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រលំអគារមួយខ្នងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៧ ខែកញ្ញា។ អគារដែលជាកន្លែងកើតហេតុនេះមានទីតាំងស្ថិតនៅប៉ែកខាងត្បូងទីក្រុងញូវដេលី ដែលជារដ្ឋធានីរបស់ប្រទេសឥណ្ឌា។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវភ្លាមៗនៅកន្លែងកើតហេតុហើយ ហេតុការណ៍អកុសលនេះក៏បានបណ្តាលឱ្យមានមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ បន្ថែមពីនេះទៀត មានរថយន្តមួយគ្រឿងបានរងនូវការខូចខាតទាំងស្រុង។ រហូតមកទល់នឹងពេលនេះ អាជ្ញាធរកំពុងតាមស្វែងរកម្ចាស់អគារដើម្បីឱ្យមកដោះស្រាយបញ្ហាមួយចំនួនតាមផ្លូវច្បាប់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
September 7, 2026 - អន្តរជាតិ
អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានយន្តហោះមួយគ្រឿងបានបើកធ្លាក់ចេញពីផ្លូវរត់ក្នុងអំឡុងពេលចុះចត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៧ ខែកញ្ញា។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅក្នុងព្រលានយន្តហោះអន្តរជាតិ Miami International Airport ក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហើយ ក៏មានមនុស្សចំនួន ៥នាក់ផ្សេងទៀតបានរងរបួសផងដែរ ហើយនៅក្នុងនោះមានជនរងគ្រោះចំនួន ៣នាក់បានរងរបួសធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ប្រភពខាងលើបានបន្តថា យន្តហោះដែលបានជួបគ្រោះថ្នាក់ខាងលើនេះគឺជាយន្តហោះដឹកទំនិញរបស់ក្រុមហ៊ុន Amazon ខណៈយន្តហោះនោះគឺជាយន្តហោះប្រភេទ Prime Air Flight 7598៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
September 7, 2026 - អន្តរជាតិ
ម៉ាឡេស៊ី៖ ករណីឆបោកតាម QR Code នៅក្នុងប្រទេសម៉ាឡេស៊ីបានកើនឡើងយ៉ាងខ្លាំងនៅក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ហើយបើគិតត្រឹមតែក្នុងឆមាសទី១ នៃឆ្នាំ២០២៦ ករណីបោកប្រាស់តាមទម្រង់បច្ចេកវិទ្យាថ្មីនេះមានរហូតដល់ ៥,១៣៤ ករណី។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា ក្នុងការឆបោកជាង ៥,០០០ករណីខាងលើនេះ បានធ្វើឱ្យក្រុមជនរងគ្រោះត្រូវខាតបង់ប្រាក់អស់ប្រមាណជា ៣០ លានរីងហ្គីត (ជាង ៧,៤លានដុល្លារ) ផងដែរ។ បើតាមអាជ្ញាធរម៉ាឡេស៊ីបានបញ្ជាក់ថា ការឆបោកប្រភេទនេះត្រូវបានហៅតាមភាសាបច្ចេកទេសថា “Quishing” ដែលជាការរួមបញ្ចូលពាក្យ QR Code + Phishing (ការបោកប្រាស់តាមអ៊ីនធឺណិត ដើម្បីបញ្ឆោតមនុស្សឱ្យផ្តល់ព័ត៌មានសម្ងាត់)។ ក្នុងការបោកប្រាស់តាមទម្រង់នេះគឺជនឆបោកបានប្រើ
September 4, 2026 - អន្តរជាតិ
វៀតណាម៖ តុលាការវៀតណាមកាត់ទោសប្រហារជីវិតមនុស្សចំនួន ១១នាក់ និងផ្តន្ទាទោសមនុស្សចំនួន ២២៧នាក់ផ្សេងទៀតឱ្យជាប់ពន្ធនាគារជាច្រើនឆ្នាំ ក្នុងសំណុំរឿងរត់ពន្ធគ្រឿងពីប្រទេសបារាំងមកកាន់ប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុថ្ងៃទី៤ ខែកញ្ញា។ នៅក្នុងចំណោមជនល្មើសទាំងអស់នេះគឺមានទាំងពលរដ្ឋវៀតណាមដែលរស់នៅក្នុងប្រទេសបារាំង និងពលរដ្ឋវៀតណាមដែលជាអ្នកបម្រើសេវាកម្មនៅលើយន្តហោះដឹកអ្នកដំណើរចំនួន ៤នាក់ផងដែរ។ ប្រភពខាងលើបានបន្តថា ចំពោះជនល្មើសដែលត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារវិញគឺពួកគេម្នាក់ៗត្រូវទទួលទោសក្នុងកម្រិតផ្សេងៗ ពោលគឺត្រូវជាប់ពន្ធនាគារចន្លោះពី ១៨ខែ រហូតដល់ ២៩ឆ្នាំ ហើយនៅក្នុងនោះក៏មានជនល្មើសចំនួន ១៩នាក់ត្រូវកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតផងដែរ។ សូមបញ្ជាក់ជូនថា គ្រឿងញៀននៅក្នុងករណីករណីរត់ពន្ធខាងលើនេះគឺជាគ្រឿងញៀនប្រភេទ Ketamine មានទម្ងន់សរុប ១១គីឡូក្រាម និងត្រូវបានដាក់ក្នុងថ្នាំដុសធ្មេញចំនួន ១៥០ដើម ខណៈក្រុមអ្នកបម្រើការងារនៅលើយន្តហោះទាំង ៤នាក់នោះអាចទទួលបានប្រាក់ម្នាក់ៗ ៤៥០ដុល្លារ ជាថ្នូនឹងការជួយសម្របសម្រួលនាំយកគ្រឿងញៀនទាំងអស់នេះមកកាន់ប្រទេសវៀតណាម៕
September 4, 2026 - អន្តរជាតិ
អាមេរិក៖ រដ្ឋបាលក្រុងញូវយ៉កសម្រេចហាមឃាត់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) នៅតាមសាលារដ្ឋជាបណ្តោះអាសន្ន ដើម្បីឱ្យក្រុមកូនសិស្សផ្តោតលើការគិតនិងវិភាគដោយខ្លួនឯង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅក្នុងថ្ងៃទី៣ ខែកញ្ញា។ វិធានការហាមឃាត់នេះនឹងត្រូវអនុវត្តចាប់ពីថ្នាក់មត្តេយ្យសិក្សារហូតដល់ថ្នាក់ទី៨ និងត្រូវអនុវត្តក្នុងរយៈពេលសាកល្បង ១ឆ្នាំ។ បើតាមលោក Zohran Mamdani ដែលជាភិបាលក្រុងញូវយ៉កបានបញ្ជាក់ថា បន្ទាប់ពីរយៈពេលរឹតបន្តឹង ១ឆ្នាំនេះ រដ្ឋក្រុងញូវយ៉កនឹងសម្រេចដាក់ចេញវិធានការជាថ្មី ដោយផ្អែកលើលទ្ធផលនៃការសិក្សា និងវាយតម្លៃផលប៉ះពាល់នៃការប្រើប្រាស់ AI ចំពោះក្រុមកូនសិស្ស។ អភិបាលក្រុងរូបនេះបានបន្តថា នៅក្នុងការអនុវត្តវិធានការរឹតបន្តឹង អាជ្ញាធរនឹងបិទឬផ្អាកកម្មវិធី AI សំខាន់ៗសរុបចំនួន ៣៨ ដែលធ្លាប់ប្រើនៅតាមសាលារៀន ហើយវានឹងធ្វើឱ្យប៉ះពាល់ដល់ក្រុមកូនសិស្សប្រមាណជា ៦០០,០០០នាក់ ឬ ២/៣
September 3, 2026 - អន្តរជាតិ
អាមេរិក៖ ក្រសួងរតនាគារអាមេរិកបានបញ្ចេញកាក់ ១ដុល្លារ ដែលមានរូបលោកប្រធានាធិបតី ដូណាល់ ត្រាំ ជាផ្លូវការហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣ ខែកញ្ញា។ កាក់ទាំងនេះត្រូវបានផលិតឡើងដើម្បីអបអរសាទរខួបលើកទី ២៥០ នៃការបង្កើតសហរដ្ឋអាមេរិកដែលបានប្រារព្ធឡើងនៅឆ្នាំ ២០២៦នេះ។ ប្រភពខាងលើបានបន្តថា កាក់ ១ដុល្លារ ដែលមានរូបមុខលោក ដូណាល់ ត្រាំ នៅផ្នែកខាងមុខ ត្រូវបានគេដាក់គេដាក់លក់ក្នុងជម្រើសតម្លៃចំនួន ២ដូចខាងក្រោមនេះ៖ -ដុំតូច (មានកាក់ ១ដុល្លារ ចំនួន ២៥ កាក់) ត្រូវបានដាក់លក់ក្នុងតម្លៃ ៦១
September 3, 2026 - អន្តរជាតិ
កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មាននាវិកម្នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍លិចទូកសណ្តោងមួយគ្រឿងនៅឆ្នេរសមុទ្រប៊ូសាន នៃប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣ ខែកញ្ញា។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ គិតត្រឹមពេលនេះក៏នៅមាននាវិកចំនួន ៦នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា ទូកសណ្តោងមួយគ្រឿងនេះគឺជាទូកសណ្តោងប្រភេទ The TNS Catcher មានទម្ងន់ ២៨៦តោន និងត្រូវបានលិចបន្ទាប់ពីរកការវាយប្រហោរដោយរលកធំៗនិងខ្យល់បោកបក់យ៉ាងខ្លាំង។ ប្រភពខាងលើបានបន្តថា ក្នុងពេលកើតហេតុនោះគឺមាននាវិកសរុបចំនួន ៨នាក់នៅក្នុងទូកសណ្តោង តែភ្លាមៗក្រោមពេលកើតហេតុគឺមាននាវិកម្នាក់ត្រូវបានជួយសង្គ្រោះទាន់ពេលវេលា៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
September 3, 2026









