Pheakdey
  • អន្តរជាតិ

    វេណេស៊ុយអេឡា៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសាររញ្ជួយដីនៅក្នុងប្រទេសវេណេស៊ុយអេឡាបានកើនឡើងដល់ ១,៧០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅព្រឹកថ្ងៃទី៣០ ខែមិថុនា។ ទន្ទឹមគ្នានេះ ក៏នៅមានមនុស្សជាច្រើនាក់ផ្សេងទៀតកំពុងតែបន្តបាត់ខ្លួនផងដែរ ពោលគឺពួកគេនៅបន្តកប់ជាប់ក្រោមគំនរបាក់បែក។ បើតាមលោកស្រីប្រធានាធិបតីវេណេស៊ុយអេឡា Delcy Rodríguez បានបញ្ជាក់ថា គ្រោះថ្នាក់ខាងលើគឺជាសោកនាដកម្មដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសវេណេស៊ុយអេឡា ហើយលោកស្រីក៏សូមចូលរួមចែករំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះគ្រួសារជនរងគ្រោះផងដែរ។ សូមរម្លឹកជូនថា កាលពីថ្ងៃទី២៤​ សប្តាហ៍មុន ទីក្រុង Caracas របស់ប្រទេសវេណេស៊ុយអេឡាបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីចំនួន ២ដងបន្តបន្ទាប់គ្នា ដោយគ្រោះរញ្ជួយដីទី១ ​បានកើតឡើងក្នុងកម្រិត ៧,២រ៉ិចទ័រ ហើយប្រហែលជា ១នាទីក្រោយមក ស្រាប់តែមានគ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័របានកើតឡើងម្តងទៀត៕  អត្ថបទ៖ ភក្តី ប្រភព៖ BBC

    June 30, 2026
  • អន្តរជាតិ

    អឺរ៉ុប៖ របាយការណ៍មួយរ​បស់អង្គការសុខភាពពិភពលោកបានបង្ហាញថា រលកកម្តៅបានបណ្តាលឱ្យពលរដ្ឋនៅតំបន់អឺរ៉ុបជាង ១,៣០០នាក់បានស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី២៩ ខែមិថុនា។ តួលេខអ្នកស្លាប់ខាងលើនេះគឺត្រូវបានរាប់ចាប់តាំងពីថ្ងៃទី២១ ខែមិថុនាមក ពោលគឺជារយៈពេលដែលសីតុណ្ហភាពនៅតំបន់អឺរ៉ុបបានកើនឡើងក្នុងកម្រិតខ្ពស់បំផុត។ ប្រភពខាងលើបានបន្តថា ជនរងគ្រោះភាគច្រើនគឺជាក្រុមមនុស្សចាស់ ដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ ហើយមូលហេតុជាក់លាក់នៃការស្លាប់របស់ជនរងគ្រោះគឺមិនដូចគ្នាទាំងអស់នោះទេ ដោយអ្នកខ្លះបានស្លាប់ដោយសារតែកើតមានបញ្ហាសុខភាព ហើយជនរងគ្រោះថ្នាក់បានស្លាប់ដោយសារកើតមានគ្រោះថ្នាក់ផ្សេងៗ ខណៈហេតុផលចម្បងដែលជំរុញឱ្យមានបញ្ហាទាំងនោះគឺដោយសារតែរលក​ម្តៅ។ សូមបញ្ជាក់ជូនផងដែរថា កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងទៅនេះ សីតុណ្ហភាពនៅតំបន់ខ្លះនៅក្នុងប្រទេសអាឡឺម៉ង់បានកើនឡើងដល់ ៤១,៧អង្សាសេ ខណៈសាធារណរដ្ឋឆែកបានប្រឈមនឹងសីតុណ្ហភាព ៤១,១ អង្សាសេ ដែលជាសីតុណ្ហភាពកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសអឺរ៉ុបទាំង ២នេះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ BBC

    June 29, 2026
  • អន្តរជាតិ

    បារាំង៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១១នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងនៅក្នុងប្រទេសបារាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី២៩ ខែមិថុនា។ គ្រោះថ្នាក់បានកើតឡើងនៅក្នុងទីក្រុង Tomblaine ដែលស្ថិតនៅភាគខាងលិច នៃប្រទេសបារាំង។ បើតាមអាជ្ញាធរអាកាសចរណ៍បារាំងបានបញ្ជាក់ថា យន្តហោះដែលបានជួបគ្រោះថ្នាក់ខាងលើនេះគឺជាយន្តហោះខ្នាតតូចសម្រាប់ដឹកក្រុមអ្នកលេងកីឡាលោតឆ័ត្រយោង (Skydive )។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ១១នាក់នោះ រួមមានអ្នកបើកបរយន្តហោះម្នាក់ គ្រូបង្វឹកផ្នែកលោតឆ័ត្រយោងចំនួន ៥នាក់​ និង ៥នាក់ផ្សេងទៀតគឺជាក្រុមអ្នកហ្វឹកហាត់កីឡាលោតឆ័ត្រយោង៕ អត្ថបទ៖ ភក្តី ប្រភព៖ BBC

    June 29, 2026
  • អន្តរជាតិ

    វេណេស៊ុយអេឡា៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសាររញ្ជួយដីនៅក្នុងប្រទេសវេណេស៊ុយអេឡាបានកើនឡើងដល់ ១,៤៥០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃទី២៩ ខែមិថុនា។ ដោយឡែកចំនួនអ្នករងរបួសវិញគឺមានចំនួន  ៣,១៥០នាក់។ ប្រភពខាងលើបានបន្តថា​ ក្រៅតែពីបានបណ្តាលឱ្យមានអ្នកស្លាប់និងរបួសហើយ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបង្ខំឱ្យពលរដ្ឋវេណេស៊ុយអេឡាចំនួន ១២,៧២១នាក់ត្រូវធ្វើការជម្លៀសខ្លួនទៅរស់នៅកន្លែងផងដែរ ខណៈអគារសរុបចំនួន ៧៧៤ខ្នងត្រូវបានដួលរលំទាំងស្រុង។ សូមរម្លឹកជូនថា កាលពីថ្ងៃទី២៤​ សប្តាហ៍មុន ទីក្រុង Caracas របស់ប្រទេសវេណេស៊ុយអេឡាបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីចំនួន ២ដងបន្តបន្ទាប់គ្នា ដោយគ្រោះរញ្ជួយដីទី១ ​បានកើតឡើងក្នុងកម្រិត ៧,២រ៉ិចទ័រ ហើយប្រហែលជា ១នាទីក្រោយមក ស្រាប់តែមានគ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័របានកើតឡើងម្តងទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖

    June 29, 2026
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហាញលិខិតឆ្លងដែនអាមេរិកថ្មីដែលមានរូបលោកនៅក្នុងនោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៧ ខែមិថុនា។ លិខិតឆ្លងដែនអាមេរិក ដែលមានរូបលោក ដូណាល់ ត្រាំ នោះគឺជាប្រភេទលិខិតឆ្លងដែន ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់ដោយមានចំនួនកំណត់ (Limited-edition) ខណៈចំនួនកំណត់ជាក់លាក់នោះគឺនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ។ បើយោងតាមសេតវិមានអាមេរិកបានបញ្ជាក់ថា ការដាក់ឱ្យប្រើប្រាស់លិខិតឆ្លងដែនគំរូថ្មីនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីអបអរសាទរខួបលើកទី២៥០ នៃទិវាឯករាជ្យរបស់សហរដ្ឋអាមេរិក។ ក្រៅតែពីមានរូបរបស់លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ហើយ នៅទំព័រម្ខាងទៀតនៃលិខិតឆ្លងដែនក៏មានរូបគំនូរ​មួយ​ដែល​ពណ៌នា​អំពី​ការ​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​ឯករាជ្យ​ក្នុង​ឆ្នាំ១៧៧៦ ជាមួយ​នឹង​ពាក្យ​ថា «សហរដ្ឋអាមេរិក ២៥០» ផងដែរ។ ប្រភពខាងលើបានបន្តថា ក្នុងពេលបង្ហោះរូបភាពលិខិតឆ្លងដែនគំរូថ្មីនៅលើបណ្តាញសង្គម

    June 27, 2026
  • អន្តរជាតិ

    វេណេស៊ុយអេឡា៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសាររញ្ជួយដីនៅក្នុងប្រទេសវេណេស៊ុយអេឡាបានកើនឡើងដល់ ៩២០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅព្រឹកថ្ងៃទី២៧ ខែមិថុនា។ ដោយឡែកចំនួនអ្នករងរបួសវិញគឺបានកើនឡើងដល់ ៣,៣៦០នាក់ផងដែរ។ បើតាមអាជ្ញាធរវេណេស៊ុយអេឡាបានបញ្ជាក់ថា គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ១៧២នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ពោលគឺពួកគេកំពុងកប់ជាប់នៅក្រោមគំនរបាក់បែក ខណៈគេមិនបានដឹងច្បាស់ថាពួកគេអាចមានសំណាងនៅរស់មានជីវិតឬអត់នោះទេ។ សូមរម្លឹកជូនថា ទីក្រុង Caracas របស់ប្រទេសវេណេស៊ុយអេឡាបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីចំនួន ២ដងបន្តបន្ទាប់គ្នា ដោយគ្រោះរញ្ជួយដីទី១ ​បានកើតឡើងក្នុងកម្រិត ៧,២រ៉ិចទ័រ ហើយប្រហែលជា ១នាទីក្រោយមក ស្រាប់តែមានគ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័របានកើតឡើងម្តងទៀត៕  អត្ថបទ៖ ភក្តី ប្រភព៖ BBC

    June 27, 2026
  • អន្តរជាតិ

    ចិន៖ ការពាក់ម៉ាស់ក្រណាត់ពេញមួយផ្ទៃមុខនិងក្បាល បានក្លាយជានិន្នាការដ៏ពេញនិយមមួយនៅក្នុងប្រទេសចិន ដ្បិតបានជួយការពារកំដៅថ្ងៃផង និងជាស្ទាយថ្មីមួយសម្រាប់ថតបង្ហោះបង្អួតគ្នាលេងនៅលើបណ្តាញសង្គមផងដែរ។ យ៉ាងណាក្តី ម៉ាស់ក្រណាត់ទាំងនោះមានកម្រិតគុណភាពមិនដូចគ្នានោះទេ ហើយវាក៏អាចបង្កឱ្យមានប្រតិកម្មអាលែកហ្ស៊ីចំពោះស្បែកមុខមនុស្សមួយចំនួនផងដែរ។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន ZNEWS បានឱ្យដឹង មានស្រ្តីជនជាតិចិនម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ បន្ទាប់ពីនាងបានពាក់ម៉ាស់ក្រណាត់គ្របពីលើក្បាលដូចជានីនចា ហើយបានកើតមានប្រតិកម្មអាលែកហ្ស៊ីកន្ទួលរមាស់ពេញផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ។ ស្រ្តីជាជនរងគ្រោះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណលម្អិតនោះទេ ដោយគេបានបញ្ជាក់ត្រឹមថា នាងរស់នៅក្នុងខេត្ត Jiangsu ភាគខាងត្បូង នៃប្រទេសចិន៕ អត្ថបទ៖ ភក្តី ប្រភព៖ ZNEWS

    June 26, 2026
  • អន្តរជាតិ

    វេណេស៊ុយអេឡា៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសាររញ្ជួយដីនៅក្នុងប្រទេសវេណេស៊ុយអេឡាបានកើនឡើងដល់ ២៣៥នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅព្រឹកថ្ងៃទី២៦ ខែមិថុនា។ ដោយឡែកចំនួនអ្នករងរបួសវិញគឺបានកើនឡើងដល់ជាង ១,៥០០នាក់ផងដែរ។ ប្រភពខាងលើបានបន្តថា តួលេខជនរងគ្រោះអាចបន្តកើនឡើង ដ្បិតគិតត្រឹមពេលនេះប្រតិបត្តិការស្វែងរកអ្នកនៅកប់នៅក្រោមគំនរបាក់បែកនៅមិនទាន់បិទបញ្ចប់នៅឡើយទេ។ សូមរម្លឹកជូនថា ទីក្រុង Caracas របស់ប្រទេសវេណេស៊ុយអេឡាបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីចំនួន ២ដងបន្ទាប់គ្នា ដោយគ្រោះរញ្ជួយដីទី១ ​បានកើតឡើងក្នុងកម្រិត ៧,២រ៉ិចទ័រ ហើយប្រហែលជា ១នាទីក្រោយមក ស្រាប់តែមានគ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័របានកើតឡើងម្តងទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ BBC    

    June 26, 2026
  • អន្តរជាតិ

    បារាំង៖​ យ៉ាងហោចណាស់មានមនុស្សចំនួន ៤០នាក់បានលង់ទឹកស្លាប់នៅក្នុងប្រទេសបារាំង ដោយសារតែពួកគេព្យាយាមបន្ធូរអារម្មណ៍ពីរលកកម្តៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express ។ សូមបញ្ជាក់ថា តួលេខអ្នកស្លាប់ទាំង ៤០នាក់នេះ គឺជាការរាប់ចាប់តាំងពីដើមរដូវក្តៅនៅក្នុងប្រទេសបារាំងមកដល់ថ្ងៃទី ១៨ ខែមិថុនា ខណៈការផ្សព្វផ្សាយជាសាធារណៈទើបត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះ។ បើតាមលោក Sebastian Lecornu ​នាយករដ្ឋមន្ត្រីបារាំងបានបញ្ជាក់ថា ជនរងគ្រោះភាគច្រើនគឺជាយុវជន ដែលបានព្យាយាមចុះទៅងូតទឹកក្នុងបឹង ទន្លេ ​​និងឧទ្យាននៅក្នុងទីតាំងផ្សេងៗគ្នា ហើយគោលបំណងនៃការចុះទៅងូតទឹករបស់ពួកគេគឺជាការចុះទៅងូតទឹកបែបកម្សាន្តអារម្មណ៍ក្នុងអំឡុងពេលដែលសីតុណ្ហភាពបានកើនឡើងខ្ពស់។ គួរបញ្ជាក់ជូនថា នៅក្នុងរដូវក្តៅឆ្នាំនេះ សីតុណ្ហភាពនៅក្នុងប្រទេសបារាំងបានកើនដល់ ២១,៦ អង្សាសេ ដែលជារលកកម្តៅខ្ពស់បំផុតមិនធ្លាប់មាននោះទេបើគិតចាប់តាំងពីឆ្នាំ១៩៤៧មក៕ អត្ថបទ៖ ភក្តី ប្រភព៖ VN

    June 25, 2026
  • អន្តរជាតិ

    វេណេស៊ុយអេឡា៖ របាយការណ៍បឋមមួយស្តីគ្រោះថ្នាក់បង្កឡើងដោយគ្រោះរញ្ជួយដីនៅក្នុងប្រទេសវេណេស៊ុយអេឡាបានបង្ហាញថា មានជនរងគ្រោះចំនួន ៣២នាក់បានស្លាប់បាត់បង់ជីវិត និងជាង ៧០០នាក់រងរបួស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅរសៀលថ្ងៃទី២៥ ខែមិថុនា។ យ៉ាងណាក្តី ប្រតិ​បត្តិការស្វែងរកជនរងគ្រោះនៅក្រោមគំនរបាក់បែកនៅមិនទាន់បិទបញ្ចប់នៅឡើយទេ។ សូមរម្លឹកជូនថា ទីក្រុង Caracas របស់ប្រទេសវេណេស៊ុយអេឡាបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីចំនួន ២ដងបន្ទាប់គ្នា ដោយគ្រោះរញ្ជួយដីទី១ ​បានកើតឡើងក្នុងកម្រិត ៧,២រ៉ិចទ័រ ហើយប្រហែលជា ១នាទីក្រោយមក ស្រាប់តែមានគ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័របានកើតឡើងម្តងទៀត។ គ្រោះរញ្ជួយដីទាំង ២ដងនេះ បានបណ្តាលឱ្យមានអគារជាច្រើនត្រូវដួលរលំ ហើយបើយោងតាមវិទ្យាស្ថាន US Geological Survey បានព្យាករណ៍ថា តួលេខអ្នកស្លាប់អាចមានច្រើនជាង ១០,០០០នាក់៕

    June 25, 2026