ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តម្លៃប្រេងសកលបានហក់ឡើង ៨% ក្រោយកិច្ចចរចារសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់ទទួលបរាជ័យ

    BY Pheakdey April 13, 2026
    តម្លៃប្រេងសកលបានហក់ឡើង ៨% ក្រោយកិច្ចចរចារសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់ទទួលបរាជ័យ

    ជប៉ុន៖ តម្លៃប្រេងនៅលើទីផ្សារពិភពលោកបានហក់ឡើង ៨%នៅក្នុងថ្ងៃចន្ទ ទី១៣ ខែមេសា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ តម្លៃប្រេងបានកើនឡើងយ៉ាងឆាប់រហ័ស ក្រោយកិច្ចចរចារសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់ទទួលបរាជ័យ។

    គិតត្រឹមពេលនេះ តម្លៃប្រេងឆៅទាំង ២ប្រភេទ នៅក្នុងទីផ្សារពិភពលោកមានដូចខាងក្រោម៖

    -ប្រេងឆៅប្រភេទ Brent មានតម្លៃ  ១០២ដុល្លារក្នុងមួយធុងបារ៉ែល (កើនឡើង ៧%)

    -ប្រេងឆៅប្រភេទ West Texas Intermediate មានតម្លៃ ១០៤,៥០ដុល្លារក្នុងមួយធុងបារ៉ែល (កើនឡើង ៨%)៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: