យោធាអាមេរិកសម្រេចបិទផ្លូវសមុទ្ររបស់អ៊ីរ៉ង់ទាំងអស់ ក្រោយកិច្ចចរចារសន្តិភាពបរាជ័យ
អាមេរិក៖ យោធាអាមេរិកបាននិយាយថា នឹងបិទចរាចរណ៍ផ្លូវសមុទ្រសម្រាប់ចេញ-ចូលកំពង់ផែនៅក្នុងប្រទេសអ៊ីរ៉ង់ទាំងអស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៣ ខែមេសា។ ការថ្លែងខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា កិច្ចចរចារសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់កាលពីចុងសប្តាហ៍នេះគឺពុំមានផ្លែផ្កាអ្វីនោះទេ។

បន្ថែមពីវិធានការបិទផ្លូវសមុទ្ររបស់អ៊ីរ៉ង់ហើយ យោធាអាមេរិកក៏បានប្រកាសនឹងបំផ្លាញមីនដែលអ៊ីរ៉ង់បានទម្លាក់នៅក្នុងច្រកសមុទ្រ Hormuz L1N40Q0L0 ដែលជាចំណុចស្ទះសម្រាប់ការផ្គត់ផ្គង់ថាមពលសកលប្រហែល ២០%ផងដែរ។ គួរបញ្ជាក់ជូនថា កិច្ចចរចារសន្តិភាពរវាងអាមេរិកនិងអ៊ីរ៉ង់ត្រូវបានរៀបចំឡើងនៅក្នុងថ្ងៃសៅរ៍ និងអាទិត្យ ចុងសប្តាហ៍កន្លងទៅនេះ នៅក្នុងទីក្រុង Islamabad នៃប្រទេសប៉ាគីស្ថាន ស្របពេលដែលអាមេរិកនិងអ៊ីរ៉ង់បានយល់ព្រមអនុវត្តបទឈប់បាញ់ក្នុងរយៈពេល ២សប្តាហ៍៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time