- Pheakdey
- ព័ត៌មានជាតិ
ស្រីលង្កា៖ ក្រុម Hacker បានចូលទៅលួចលុយរបស់រដ្ឋាភិបាននៃប្រទេសស្រីលង្កាចំនួន ២,៥លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ ក្រុម Hacker បានចូលគ្រប់គ្រងប្រព័ន្ធកុំព្យូទ័ររបស់ក្រសួងហិរញ្ញវត្ថុស្រីលង្កា និងបានផ្ញើលុយចេញទៅកាន់ប្រភពមិនច្បាស់លាស់មួយ ដែលរហូតមកទល់នឹងពេលនេះប៉ូលិសជំនាញកំពុងតាមស្វែងរកប្រភពទទួលប្រាក់នោះហើយ។ បើតាមលោកស្រី Harshana Suriyapperuma ដែលជាលេខាធិការក្រសួងហិរញ្ញវត្ថុស្រីលង្កាបានប្រាប់អ្នកយកព័ត៌មានថា ប្រាក់ទាំង ២,៥លានដុល្លារនេះគឺជាប្រាក់ដែលរដ្ឋាភិបាលតម្កល់ទុកសម្រាសងបំណុលទៅកាន់រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី។ សូមបញ្ជាក់ជូនផងដែរថា ករណីខាងលើនេះគឺករណីលួចលុយច្រើនបំផុតមិនធ្លាប់មាននោះទេសម្រាប់រដ្ឋាភិបាលស្រីលង្កា ខណៈស្រីលង្កាគឺជាប្រទេសមួយដែលកំពុងមានបំណុលបរទេសយ៉ាងច្រើនបំផុត ពោលគឺប្រមាណជា ៤៦ពាន់លានដុល្លារ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
April 25, 2026 - អន្តរជាតិ
អង់គ្លេស៖ ក្រុមឱសថការីបានព្រមានថា តម្លៃថ្នាំសំខាន់ៗនៅក្នុងប្រទេសអង់គ្លេសបានកើនឡើងរហូតដល់ ៣០% ដោយសារតែសង្គ្រាមនៅអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Independent នៅក្នុងថ្ងៃទី២៣ ខែមេសា។ សមាគមឱសថស្ថានជាតិអង់គ្លេសបានបញ្ជាក់ថា ការកើនឡើងនៃតម្លៃថ្នាំនៅពេលនេះគឺដោយសារថ្លៃដើមនៃការផលិត និងការដឹកជញ្ជូនបានកើនឡើងចន្លោះពី ៤០-៥០%រួចហើយ។ បើតាមទីភ្នាក់ងារថាមពលអន្តរជាតិបានចាត់ទុកការកើនឡើងនៃតម្លៃប្រេង និងឧស្ម័ននៅពេលនេះថា គឺជាវិបត្តិថាមពលដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ ដ្បិតវាអាចនឹងបន្តកើនឡើងបន្ថែមទៀត និងក្នុងរយៈពេលយូរផងដែរ។ សូមបញ្ជាក់ជូនថា សង្គ្រាមរវាងអាមេរិកនិងអ៊ីរ៉ង់បានបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅច្រកសមុទ្រហ័រមូស ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ដឹកជញ្ជូនប្រេងប្រមាណជា ២០% នៅលើពិភពលោក ហើយដោយសារការរំខាននេះទើបធ្វើតម្លៃប្រេងឥន្ទនៈសកលត្រូវឡើងថ្លៃ និងជម្រុញឱ្យផលិតផ្សេងៗជាច្រើនទៀតត្រូវឡើងថ្លៃទៅតាមផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Independent
April 24, 2026 - អន្តរជាតិ
ចិន៖ ចិនក្លាយជាប្រទេសដំបូងគេនៅលើពិភពលោក ដែលមាន “ប័ណ្ណប៉ាតង់ច្នៃប្រឌិតរបស់ថ្មីមានសុពលភាព” ( Valid Invention Patent) ជាង ៥លាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៤ ខែមេសា។ សូមបញ្ជាក់ថា “ប៉ាតង់ច្នៃប្រឌិតរបស់ថ្មី” គឺជាកម្មសិទ្ធិបញ្ញាស្របច្បាប់មួយ ដែលរដ្ឋផ្តល់ឱ្យអ្នកបង្កើតរបស់ថ្មីណាមួយក្នុងគោលបំណងដើម្បីការពារ និងគ្រប់គ្រងការប្រើប្រាស់នៃរបស់ដែលពួកគេបានបង្កើតថ្មីនោះក្នុងរយៈពេលកំណត់មួយ។ បើតាមលោក Rui Wenbiao អនុប្រធានរដ្ឋបាលកម្មសិទ្ធិបញ្ញាជាតិចិន បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ប្រទេសចិនបន្តនាំមុខគេក្នុងការអភិវឌ្ឍកម្មសិទ្ធិបញ្ញា ដោយទទួលបានប័ណ្ណប៉ាតង់សំខាន់ៗជាច្រើននៅក្នុងឧស្សាហកម្មថ្មីៗដូចជា បច្ចេកវិទ្យាកង់ទិច ការផលិតជីវសាស្ត្រ ចំណុចប្រទាក់ខួរក្បាល-កុំព្យូទ័រ និងការទំនាក់ទំនង 6G ជាដើម។
April 24, 2026 - អន្តរជាតិ
អាមេរិក៖ ទាហានអាមេរិកម្នាក់កំពុងប្រឈមនឹងការចោទប្រកាន់ពីបទប្រើប្រាស់ព័ត៌មានសម្ងាត់ស្តីពីការចោប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ទៅភ្នាល់លើអ៊ីនធឺណិត និងឈ្នះបានប្រាក់ជាង ៤០០,០០០ដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៤ ខែមេសា។ ទាហានអាមេរិករូបនេះមានឈ្មោះថា Gannon Ken Van Dyke អាយុ និងអាយុ ៣៨ឆ្នាំ។ ចំពោះការភ្នាល់របស់គាត់វិញ គឺគាត់បានធ្វើការភ្នាល់នៅលើគេហទំព័រ Polymarket។ សូមបញ្ជាក់ជូនថា Polymarket គឺជាវេទិកា online មួយសម្រាប់ភ្នាល់គ្នាអំពីលទ្ធផលនៃព្រឹត្តិការណ៍ធំៗជាច្រើន ឧទាហរណ៍ដូចជា៖ -តើបេក្ខជនណាម្នាក់ នឹងឈ្នះការបោះឆ្នោតឬទេ? -តើព្រឹត្តិការណ៍ណាមួយ
April 24, 2026 - អន្តរជាតិ
ម៉ាឡេស៊ី៖ ស្រោមអនាម័យនឹងត្រូវឡើងថ្លៃខ្ទង់ ៣០% ឬខ្ពស់ជាងនេះ ដោយសារតែបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី២២ ខែមេសា។ ការឡើងថ្លៃនេះគឺដោយសារតែតម្លៃនៃវត្ថុធាតុដើមសម្រាប់ការផលិត និងការវេចខ្ចប់កំពុងឡើងថ្លៃទៅតាមទីផ្សារជាក់ស្តែងនាពេលបច្ចុប្បន្ននេះ។ បើតាមលោក Goh Miah Kiat ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតស្រោមអនាម័យធំបំផុតនៅលើពិភពលោកគឺក្រុមហ៊ុន Karex បានបញ្ជាក់ថា ស្ថានភាពសេដ្ឋកិច្ចនៅពេលនេះគឺផុយស្រួយខ្លាំងណាស់ ជាពិសេសនេះគឺការដឹកជញ្ជូនមានភាពយឺតយ៉ាវខ្លាំងនិងមានតម្លៃខ្ពស់ ដែលបញ្ហានេះបានរុញឱ្យតម្លៃនៃចង្វាក់ផលិតកម្មផ្សេងៗទៀតត្រូវឡើងខ្ពស់ផងដែរ។ នាយកប្រតិបត្តិរូបនេះបានបន្តថា នៅចំពោះមុខស្ថានភាពនេះយើងគ្មានជម្រើសអ្វីក្រៅពីផ្ទេរការចំណាយទាំងនេះទៅកាន់អតិថិជនទេ ពោលគឺដំឡើងថ្លៃខ្ទង់ ៣០% ឬអាចខ្ពស់ជាងនេះ។ សូមបញ្ជាក់ជូនថា Karex គឺជាក្រុមហ៊ុនផលិតស្រោមអនាម័យ ដែលមានមូលដ្ឋានៅក្នុងប្រទេសម៉ាឡេស៊ី ហើយតាមធម្មតាក្រុមហ៊ុនអាស៊ីមួយនេះអាចផលិតស្រោមអនាម័យបានប្រមាណជា ៥ពាន់លានស្រោមនៅក្នុងមួយឆ្នាំ៕ លោក Goh
April 23, 2026 - អន្តរជាតិ
ជប៉ុន៖ អាជ្ញាធរជប៉ុនបានធ្វើការជម្លៀសពលរដ្ឋជាង ១,០០០នាក់ជាបន្ទាន់ដោយសារបញ្ហាភ្លើងឆេះព្រៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៣ ខែមេសា។ ចំពោះទីតាំងដែលកំពុងមានភ្លើងឆេះវិញ គឺមានចំនួន ២កន្លែងទៅក្នុងខេត្ត Iwate ភាគឦសាន នៃប្រទេសជប៉ុន។ បើតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជប៉ុនបានបញ្ជាក់ថា ពលរដ្ឋដែលត្រូវជម្លៀសខ្លួនទាំងអស់នោះគឺមានចំនួនជាងស្តែង ១ ០៧៧នាក់ រស់នៅក្នុងគ្រួសារចំនួន ៥៦៦គ្រួសារផ្សេងគ្នា ហើយពេលនេះពួកគេត្រូវទៅស្នាក់នៅក្នុងជំរុំសុវត្ថិភាពរួមគ្នាជាបណ្តោះអាសន្នសិន។ ប្រភពខាងលើបានបន្តថា គិតត្រឹមពលនេះនៅមិនទាន់មានរបាយការណ៍បង្ហាញថា មានពលរដ្ឋណាម្នាក់បានរងរបួសនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time នៅ
April 23, 2026 - អន្តរជាតិ
អ៊ីរ៉ង់៖ អ៊ីរ៉ង់បានរឹបអូសកប៉ាល់ចំនួន ២គ្រឿងនៅច្រកសមុទ្រហ័រមូស បន្ទាប់ពីអាមេរិកបានប្រកាសបន្តបទឈប់បាញ់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៣ ខែមេសា។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះនៅមិនមានព័ត៌មានបញ្ជាក់ថា កប៉ាក់ទាំង ២គ្រឿងនោះគឺជាកប៉ាល់របស់ក្រុមហ៊ុននៅក្នុងប្រទេសណាមួយនោះទេ។ សម្រាប់អ្នកតាមដានស្ថានការណ៍ជម្លោះនៅតំបន់មជ្ឈិមបូព៌ាបានលើកឡើងថា ការសម្រេចរឹបអូសកប៉ាល់ចំនួន ២គ្រឿងពីសំណាក់ប្រទេសអ៊ីរ៉ង់នៅពេលនេះនឹងបន្ថែមសម្ពាធទៅលើជម្លោះដែលមានស្រាប់ជាមួយអាមេរិកឱ្យកាន់តែតានតឹងមួយកម្រិតទៀតផងដែរ ខណៈអាមេរិកកំពុងព្យាយាមស្វែងករកកិច្ចចរចារសន្តិភាពមួយដើម្បីបញ្ចប់សង្គ្រាម។ សូមរម្លឹកជូនផងដែរថា កាលពីថ្ងៃម្សិលមិញនេះលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា នឹងបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ដោយគ្មានពេលកំណត់នោះទេ ដើម្បីទុកពេលឱ្យបានយូរគ្រប់គ្រាន់ក្នុងការសម្រេចឱ្យបាននូវកិច្ចចរចារសន្តិភាពមួយ ដែលភាគីអាមេរិកនិងអ៊ីរ៉ង់អាចទទួលបានយកបានដូចៗគ្នា៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
April 23, 2026 - អន្តរជាតិ
ឥណ្ឌា៖ អាជ្ញាធរក្រុងញូវដេលី នៃប្រទេសឥណ្ឌា បានដាក់ចេញបទបញ្ជាថ្មីមួយតម្រូវឱ្យនៅតាមសាលារៀនត្រូវតែបន្លឺសំឡេងកណ្តឹងឬគោះជួងរម្លឹកឱ្យកូនសិស្សទៅញាំទឹកជាប្រចាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២២ ខែមេសា។ បទបញ្ជានេះត្រូវបានដាក់ចេញក្នុងគោលបំណងជម្រុញឱ្យក្រុមកូនសិស្សក្មេងៗញាំទឹកឱ្យបានគ្រប់គ្រាន់ ដើម្បីបញ្ចៀសបញ្ហាសុខភាពផ្សេងៗ ជាពិសេសបញ្ហាដាច់សរសៃឈាមក្នុងខួរក្បាល ក្នុងបរិបទដែលឥណ្ឌាកំពុងប្រឈមនឹងរលកកម្តៅយ៉ាងខ្លាំង។ សូមបញ្ជាក់ជូនថា ជារៀងរាល់ឆ្នាំនៅពេលដែលរដូវក្តៅចូលមកដល់ តំបន់ជាច្រើននៅក្នុងប្រទេសឥណ្ឌាបានប្រឈមនឹងបញ្ហាដ៏ធំមួយ គឺមានពលរដ្ឋមួយចំនួនត្រូវស្លាប់បាត់បង់ជីវិតដោយសារបញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាល បន្ទាប់ពីពួកគេបានធ្វើការងារក្រោមកំដៅថ្ងៃយ៉ាងយូរ និងមិនបានទទួលទានទឹកគ្រប់គ្រាន់។ ប្រភពខាងលើបានបន្តថា កាលពីរដូវក្តៅក្នុងឆ្នាំ២០២៤កន្លងទៅ សីតុណ្ហភាពនៅក្នុងរដ្ឋធានីញូវដេលីបានកើនឡើងរហូតដល់កម្រិត ៤៩,២អង្សាសេ ហើយបើគិតចាប់តាំងពីឆ្នាំ ២០១២ មកដល់ឆ្នាំ ២០២១ គឺមានពលរដ្ឋឥណ្ឌាជាង ១១,០០០នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាល៕ អត្ថបទ៖ ភក្តី ប្រភព៖
April 22, 2026 - អន្តរជាតិ
ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាបានក្លាយជាប្រធានបទក្តៅនៅគ្រប់បណ្តាញសារព័ត៌មានល្បីៗជុំវិញពិភពលោក ដោយប្រធានបទទាំងនោះមានរាប់ចាប់តាំងពីបច្ចុប្បន្នភាពនៃប្រយុទ្ធគ្នារវាងអាមេរិកនិងអ៊ីរ៉ង់ រហូតដល់អនាគតនៃច្រកសមុទ្រហ័រមូស។ ជាក់ស្តែងបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២២ ខែមេសា បានចុះផ្សាយអត្ថបទមួយដែលមានខ្លឹមសារថា “បើទោះជាច្រកសមុទ្រហ័រត្រូវបិទ ឬក៏បើកវិញក៏ដោយ តែច្រកសមុទ្រមួយនេះនឹងមិនអាចត្រលប់ទៅរកភាពធម្មតាវិញនោះទេ”។ តាមរយៈការលើកឡើងខាងលើនេះគេចង់មានន័យថា ឆ្លងកាត់បទពិសោធន៍នៃការសង្គ្រាមលើកនេះគឺប្រទេសអ៊ីរ៉ង់បានរៀនច្រើនណាស់ពីរបៀបនៃការគ្រប់គ្រងច្រកសមុទ្រហ័រមូស ជាពិសេសនោះគឺរបៀបនៃការដាក់សម្ពាធទៅលើក្រុមកប៉ាក់ដឹកប្រេងធំៗ ដែលត្រូវបើកឆ្លងកាត់ផ្លូវទឹកដ៏សំខាន់មួយនេះ។ នៅចំពោះមុខស្ថានភាពជាក់ស្តែងនេះគេបានវិភាគថា នៅពេលអនាគតបើទោះជាច្រកសមុទ្រហ័រមូសត្រូវបានបើកឱ្យដំណើការដោយសុវត្ថិភាពវិញក៏ដោយ តែប្រទេសអ៊ីរ៉ង់នៅតែអាចរកវិធីដាក់សម្ពាធទៅលើក្រុមកប៉ាល់ដឹកប្រេងធំៗបានដដែល ដូចនេះក្រុមហ៊ុនថាមពល និងអ្នកប្រើប្រាស់ទាំងអស់នៅជុំវិញពិភពលោកត្រូវតែត្រៀមខ្លួនសម្រាប់អនាគតនៃច្រកសមុទ្រហ័រមូស ដែលនឹងប្រែប្រួល (ជាពិសេសតម្លៃ) ខុសពីមុនពេលមានសង្គ្រាមកើតឡើង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
April 22, 2026 - អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា លោកនឹងបន្តអនុវត្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ដោយគ្មានពេលកំណត់ ដើម្បីទុកពេលឱ្យមានការចរចារសន្តិភាពបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២២ ខែមេសា។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងច្បាស់ថា ភាគីខាងអ៊ីរ៉ង់បានយល់ព្រមជាមួយនឹងសំណើខាងលើនេះឬក៏អត់នោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយធ្វើឡើងតាមរយៈបណ្តាញសង្គម លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានយល់ព្រមតាមសំណើរបស់អ្នកសម្របសម្រួលប៉ាគីស្ថានហើយ ពោលគឺផ្អាកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ រហូតដល់ពេលដែលមេដឹកនាំ និងអ្នកតំណាងរបស់អ៊ីរ៉ង់អាចមកចរចារដោយមានសំណើរួបរួមគ្នាមួយ។ លោក ដូណាល់ ត្រាំ បានបន្តថា អាមេរិកនឹងស្វាគមន៍រាល់ការពិភាក្សា និងការស្វែងរកវិធីបញ្ចប់សង្គ្រាមតាមលក្ខខណ្ឌ ឬមធ្យោបាយណាមួយ ដែលភាគីទាំងពីរអាចទទួលយកបានដូចៗគ្នា៕ អត្ថបទ៖
April 22, 2026









