អ្នកវិភាគ៖ បើទោះជា បិទឬបើកក៏ដោយ តែច្រកសមុទ្រហ័រមូសនឹងមិនអាចត្រលប់ទៅរកភាពធម្មតាវិញនោះទេ
ស្ថានភាពនៅតំបន់មជ្ឈិមបូព៌ាបានក្លាយជាប្រធានបទក្តៅនៅគ្រប់បណ្តាញសារព័ត៌មានល្បីៗជុំវិញពិភពលោក ដោយប្រធានបទទាំងនោះមានរាប់ចាប់តាំងពីបច្ចុប្បន្នភាពនៃប្រយុទ្ធគ្នារវាងអាមេរិកនិងអ៊ីរ៉ង់ រហូតដល់អនាគតនៃច្រកសមុទ្រហ័រមូស។ ជាក់ស្តែងបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២២ ខែមេសា បានចុះផ្សាយអត្ថបទមួយដែលមានខ្លឹមសារថា “បើទោះជាច្រកសមុទ្រហ័រត្រូវបិទ ឬក៏បើកវិញក៏ដោយ តែច្រកសមុទ្រមួយនេះនឹងមិនអាចត្រលប់ទៅរកភាពធម្មតាវិញនោះទេ”។

តាមរយៈការលើកឡើងខាងលើនេះគេចង់មានន័យថា ឆ្លងកាត់បទពិសោធន៍នៃការសង្គ្រាមលើកនេះគឺប្រទេសអ៊ីរ៉ង់បានរៀនច្រើនណាស់ពីរបៀបនៃការគ្រប់គ្រងច្រកសមុទ្រហ័រមូស ជាពិសេសនោះគឺរបៀបនៃការដាក់សម្ពាធទៅលើក្រុមកប៉ាក់ដឹកប្រេងធំៗ ដែលត្រូវបើកឆ្លងកាត់ផ្លូវទឹកដ៏សំខាន់មួយនេះ។ នៅចំពោះមុខស្ថានភាពជាក់ស្តែងនេះគេបានវិភាគថា នៅពេលអនាគតបើទោះជាច្រកសមុទ្រហ័រមូសត្រូវបានបើកឱ្យដំណើការដោយសុវត្ថិភាពវិញក៏ដោយ តែប្រទេសអ៊ីរ៉ង់នៅតែអាចរកវិធីដាក់សម្ពាធទៅលើក្រុមកប៉ាល់ដឹកប្រេងធំៗបានដដែល ដូចនេះក្រុមហ៊ុនថាមពល និងអ្នកប្រើប្រាស់ទាំងអស់នៅជុំវិញពិភពលោកត្រូវតែត្រៀមខ្លួនសម្រាប់អនាគតនៃច្រកសមុទ្រហ័រមូស ដែលនឹងប្រែប្រួល (ជាពិសេសតម្លៃ) ខុសពីមុនពេលមានសង្គ្រាមកើតឡើង៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time