ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក ដូណាល់ ត្រាំ ប្រកាសបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ដោយគ្មានពេលកំណត់ ខណៈអ៊ីរ៉ង់នៅមិនទាន់បញ្ជាក់ថា យល់ព្រមឬអត់នោះទេ

    BY Pheakdey April 22, 2026
    លោក ដូណាល់ ត្រាំ ប្រកាសបន្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ដោយគ្មានពេលកំណត់ ខណៈអ៊ីរ៉ង់នៅមិនទាន់បញ្ជាក់ថា យល់ព្រមឬអត់នោះទេ

    អាមេរិក៖ លោកប្រធានាធិប​តីអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា លោកនឹងបន្តអនុវត្តបទឈប់បាញ់ជាមួយអ៊ីរ៉ង់ដោយគ្មានពេលកំណត់ ដើម្បីទុកពេលឱ្យមានការចរចារសន្តិភាពបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២២ ខែមេសា។ យ៉ាង​ណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងច្បាស់ថា ភាគីខាងអ៊ីរ៉ង់បានយល់ព្រមជាមួយនឹងសំណើខាងលើនេះឬក៏អត់នោះទេ។

    នៅក្នុងសេចក្តីថ្លែងការណ៍មួយធ្វើឡើងតាមរយៈបណ្តាញសង្គម លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានយល់ព្រមតាមសំណើរបស់អ្នកសម្របសម្រួលប៉ាគីស្ថានហើយ ពោលគឺផ្អាកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ រហូតដល់ពេលដែលមេដឹកនាំ និងអ្នកតំណាងរបស់អ៊ីរ៉ង់អាចមកចរចារដោយមានសំណើរួបរួមគ្នាមួយ។ លោក ដូណាល់ ត្រាំ បានបន្តថា អាមេរិកនឹងស្វាគមន៍រាល់ការពិភាក្សា និងការស្វែងរកវិធីបញ្ចប់សង្គ្រាមតាមលក្ខខណ្ឌ ឬមធ្យោបាយណាមួយ ដែលភាគីទាំងពីរអាចទទួលយកបានដូចៗគ្នា៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: