Pheakdey
  • អន្តរជាតិ

    អេស្ប៉ាញ៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងមួយគ្រឿងនៅក្នុងប្រទេសអេស្ប៉ាញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១១ ខែមេសា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍គ្រោះថ្នាក់ក៏បានបណ្តាលឱ្យមនុស្សចំនួន ២៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ បើតាមអាជ្ញាធរអេស្ប៉ាញបានបញ្ជាក់ថា រថយន្តក្រុងមួយគ្រឿងនេះគឺជារថយន្តទេសចរណ៍ ដែលបានដឹកអ្នកដំណើរជនជាតិអង់គ្លេសសរុបចំនួន ២៧នាក់ទៅកម្សាន្តនៅលើកោះ La Gomera ដែលជាតំបន់រមណីយដ្ឋានដ៏ល្បីមួយនៅក្នុងប្រទេសអេស្ប៉ាញ។ ប្រភពខាងលើបានប​ន្តថា រថយន្តក្រុងបានក្រឡាប់ក្នុងអំឡុងពេលធ្វើដំណើរត្រលប់មកកោះវិញ ហើយជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះគឺជាបុរសចំណាស់ម្នាក់ ដែលមានអាយុ ៧៧ឆ្នាំ៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    April 11, 2026
  • អន្តរជាតិ

    វៀតណាម៖ ប្រទេសវៀតណាមបានចាប់ផ្តើមអនុវត្តច្បាប់យ៉ាងតឹងរឹងមួយលើការជក់បារីអេឡិចត្រូនិច (e-cigarettes) ក្នុងបរិបទដែលផលិតផលប្រភេទនេះកាន់តែមានប្រជាប្រិយភាពខ្លាំង ជាពិសេសក្នុងចំណោមយុវវ័យ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី១០ ខែមេសា បានឱ្យដឹងថា ច្បាប់ថ្មីនេះមានទាំងការផាកពិន័យជាប្រាក់ និងផ្តន្ទាទោសជាច្រើនចំណុច ដូចខាងក្រោមនេះ៖ -អ្នកប្រើប្រាស់បារីអេឡិចត្រូនិចគ្រប់ប្រភេទ ត្រូវពិន័យជាប្រាក់ពី ៣លាន-៥លានដុង ( ១១៤ដុល្លារ-១៩០ដុល្លារ) -បុគ្គល ឬស្ថាប័នណាមួយ ដែលលាក់បាំង ឬផ្តល់ទីតាំងឱ្យ​មានសកម្មភាពជក់បារីអេឡិចត្រូនិច ត្រូវពិន័យជាប្រាក់ពី ៥លាន-១០លានដុង (១៩០ដុល្លារ-៣៨០ដុល្លារ) -ហាងឬកន្លែងលក់បារី ដែលមិនមានដាក់ស្លាកសរសេរថា “មិនលក់ជូនអតិថិជនមានអាយុក្រោម​ ១៨ឆ្នាំ” នឹងត្រូវពិន័យជាប្រាក់ ៣លានដុង (១១៤ដុល្លារ) -ហាងឬអ្នកលក់បារីឱ្យអតិថិជនមានអាយុក្រោម

    April 10, 2026
  • អន្តរជាតិ

    អាមេរិក៖​ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមឆ្លើយតបយ៉ាងខ្លាំងក្លាបំផុតទៅលើប្រទេសអ៊ីរ៉ង់ ប្រសិនបើកិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់​បរាជ័យ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី៩​ ខែមេសា។ ការគំរាមខាងលើនេះត្រូវបានធ្វើឡើងតាមរយៈបណ្តាញសង្គម Truth Social ផ្ទាល់ខ្លួនរបស់លោកនិងត្រូវបានធ្វើឡើងបន្ទាប់ពីអាមេរិកនិងអ៊ីរ៉ង់បានយល់ព្រមអនុវត្តបទឈប់បាញ់ជាមួយគ្នា។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានបញ្ជាក់ផងដែរថា “នាវាចម្បាំង យន្តហោះ និងកងទ័ពទាំងអស់របស់អាមេរិក រួមជាមួយនឹងគ្រាប់រំសេវ អាវុធបន្ថែម និងអ្វីៗគ្រប់យ៉ាងដែលចាំបាច់ដើម្បីវាយប្រហារសត្រូវនឹងបន្តមានវត្តមាននៅជុំវិញអ៊ីរ៉ង់រហូតដល់កិច្ចព្រមព្រៀងត្រូវបានគោរពយ៉ាងពេញលេញ”។ ក្រោយការបង្ហោះសាររបស់លោក ដូណាល់ ត្រាំ ខាងលើនេះអាមេរិកក៏បានដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកប្រភេទ A-10 ចំនួន ១២គ្រឿងបន្ថែមទៀតទៅកាន់មូលដ្ឋានទ័ពសហរដ្ឋអាមេរិកនៅក្នុងចក្រភពអង់គ្លេសផងដែរ ហើយយន្តហោះទម្លាក់គ្រាប់បែកទាំងនេះគឺសម្រាប់ទុកប្រើប្រាស់វាយប្រហារទៅលើអ៊ីរ៉ង់តែម្តងក្នុងករណីចាំបាច់៕ អត្ថបទ៖

    April 9, 2026
  • អន្តរជាតិ

    ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សជាង ២០នាក់បានរងរបួសដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៩ ខែមេសា។ ទីតាំងដែលបានរងការវាយប្រហារដោយគ្រោះធម្មជាតិនេះគឺ តំបន់ Maumere នៃខេត្ត East Nusa Tenggara ភាគខាងត្បូងឥណ្ឌូណេស៊ី។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា គ្រោះរញ្ជួយដីបានកើតឡើងនៅក្នុងកម្រិត ៤,៩រ៉ិចទ័រ បង្កឱ្យមានរំញ័រនៅក្នុងដីជម្រៅប្រមាណជា ១០,៤គីឡូម៉ែត្រ ហើយហេតុការណ៍នេះក៏បានបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ជាង ១០០ខ្នងផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួររម្លឹកជូនថា កាលពីឆ្នាំ២០០៤ កន្លងទៅ តំបន់កើតហេតុខាងលើធ្លាប់រងការប្រហារដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរម្តង ដោយពេលនោះគ្រោះរញ្ជួយដីបានកើតឡើងក្នុងកម្រិតរហូតដល់ ៩,១រ៉ិចទ័រ និងបានបណ្តាលឱ្យមានមនុស្សជាង ១៧០,០០០នាក់ត្រូវស្លាប់បាត់បង់ជីវិត៕ អត្ថបទ៖ ភក្តី

    April 9, 2026
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងត្បូងបានជូនដំណឹងបន្ទាន់មួយឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្រោយមានសត្វចចកមួយក្បាលបានរួចពីសួនសត្វ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៩ ខែមេសា។ ចចកមួយក្បាលនោះមានទម្ងន់ ៣០គីឡូក្រាម កើតនៅក្នុងឆ្នាំ ២០២៤ និងបានរត់ចេញពីឧទ្យាន Daejeon ដែលមានចម្ងាយប្រមាជា ១៥០គីឡូម៉ែត្រពីទីក្រុងសេអ៊ូល។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះ អាជ្ញាធរកូរ៉េខាងត្បូងសម្រេចបិទសាលារៀនមួយកន្លែង ដែលមានទីតាំងនៅជិតឧទ្យាន Daejeon ដើម្បីការពារសុវត្ថិភាពក្រុមកូនសិស្សពីការយាយីណាមួយដោយចៃដន្យពីសំណាក់សត្វចចកមួយក្បាលនោះ។ ទន្ទឹមគ្នានេះ អាជ្ញាធរកូរ៉េខាងត្បូង​ក៏បានដាក់ពង្រាយកងកម្លាំងជាង ៣០០នាក់​ ដើម្បីតាមចាប់សត្វចចកនោះមកវិញផងដែរ ដោយនៅក្នុងចំណោមកងកម្លាំងទាំងអស់នោះ មានទាំងក្រុមអ្នកពន្លត់អគ្គិភ័យ មន្ត្រីប៉ូលិស និងទាហានផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖  Channel News

    April 9, 2026
  • អន្តរជាតិ

    តម្លៃប្រេងឥន្ទនៈនៅលើទីផ្សារពិភពលោកបានធ្លាក់ចុះបន្តិចនៅក្នុងថ្ងៃពុធ ទី៨ ខែមេសា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ការធ្លាក់ចុះនៃតម្លៃប្រេងឥន្ទនៈនៅពេលនេះបានកើតឡើងក្រោយពេលអ៊ីរ៉ង់យល់ព្រមបើកច្រកសមុទ្រហ័រមូសរយៈពេល ២សប្តាហ៍ និងយល់ព្រមចរចារជាមួយអាមេរិកដើម្បីបញ្ចប់សង្គ្រាមផងដែរ។ គិតត្រឹមពេលនេះ តម្លៃប្រេងឆៅនៅក្នុងទីផ្សារពិភពលោកមានដូចខាងក្រោម៖ -ប្រេងឆៅប្រភេទ West Texas Intermediate មានតម្លៃ ១០៨,៥០ដុល្លារក្នុងមួយធុងបារ៉ែល (ធ្លាក់ចុះ ៤,៤៥ដុល្លារ ឬ ៣,៩៤%)៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia    

    April 8, 2026
  • អន្តរជាតិ

    អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់បានប្រកាសថា ខ្លួននឹងធានាសុវត្ថិភាពសម្រាប់ចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រហ័រមូសរយៈពេល ២សប្តាហ៍ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៨ ខែមេសា។ ក្នុងរយៈពេល ២សប្តាហ៍ដ៏សំខាន់នេះ អ៊ីរ៉ង់នឹងបើកកិច្ចចរចារជាមួយសហរដ្ឋអាមេរិកដើម្បីស្វែងដំណោះស្រាយក្នុងការបិទបញ្ចប់សង្គ្រាមទាំងស្រុងផងដែរ។ ប្រភពខាងលើបានបន្តថា បើគ្មានអ្វីប្រែប្រួលទេគឺកិច្ចចរចារស្តីការបិទបញ្ចប់សង្គ្រាមរវាងអ៊ីរ៉ង់និងសហរ​ដ្ឋអាមេរិកនឹងត្រូវចាប់ផ្តើមនៅក្នុងថ្ងៃសុក្រខាងមុខនេះហើយ នៅឯទីក្រុងអ៊ីស្លាម៉ាបាដ ដែលជារដ្ឋធានីរបស់ប្រទេសប៉ាគីស្ថាន។ សូមបញ្ជាក់ជូនថា ការប្រកាសរបស់ប្រទេសអ៊ីរ៉ង់ខាងលើនេះគឺជាឆ្លើយតបទៅនឹងលោក ដូណាល់ ត្រាំ ដែលកាលពីព្រឹកមិញនេះបានប្រកាសថា អាមេរិកនឹងផ្អាកទម្លាក់គ្រាប់បែកទៅលើអ៊ីរ៉ង់រយៈពេល ២សប្តាហ៍ ប្រសិនបើអ៊ីរ៉ង់យល់ព្រមបើកច្រកសមុទ្រហ័រមូសឡើងវិញ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    April 8, 2026
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតី​​អាមេរិក ដូណាល់ ត្រាំ បានយល់ព្រមផ្អាកទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់រយៈពេល ២សប្តាហ៍ ប៉ុន្តែអ៊ីរ៉ង់ត្រូវបើកច្រកសមុទ្រហ័រមូសឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៨ ខែមេសា។ ការថ្លែងរបស់លោក ដូណាល់ ត្រាំ​ ខាងលើនេះគឺត្រូវបានធ្វើឡើងក្រោយពេលឱសានវាទដែលលោកធ្លាប់ដាក់ឱ្យអ៊ីរ៉ង់អនុវត្តបានដល់ពេលកំណត់។ គួររម្លឹកជូនថា កាលពីថ្ងៃម្សិលមិញនេះលោកប្រធានាធិបតី ដូណាល់​ ត្រាំ បានដាក់ឱសានវាទឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រហ័រមូសឡើងវិញនៅព្រឹកនេះ ហើយបើអ៊ីរ៉ង់មិនព្រមអនុវត្តតាមនោះទេ លោក ដូណាល់ ត្រាំ បានគំរាមថា នឹងបំផ្លាញស្ពាន និងរោងចក្រថាមពលនៅក្នុងប្រទេសអ៊ីរ៉ង់ចោលទាំងអស់តែម្តង។ សូមបញ្ជាក់ជូនថា តាមរយៈកិច្ចព្រមព្រៀងខាងលើនេះ គេកំពុងរងចាំមើលលទ្ធផលវិជ្ជមានមួយពីការបើកច្រកសមុទ្រហ័រមូសឡើងវិញ ដែលជាផ្លូវដឹកជញ្ជូនប្រេងនិងទំនិញសំខាន់ៗនៅលើពិភពលោក៕ អត្ថបទ៖

    April 8, 2026
  • អន្តរជាតិ

    អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់បានបដិសេធសំណើអនុវត្តបទឈប់បាញ់របស់សហរដ្ឋអាមេរិក តែអ៊ីរ៉ង់ចង់ឱ្យមានការបញ្ចប់សង្គ្រាមទាំងស្រុងតែម្តង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Channel News Asia នៅក្នុងថ្ងៃទី៧​ ខែមេសា។ ការបដិសេធរបស់អ៊ីរ៉ង់ខាងលើនេះ គឺការឆ្លើយតបទៅនឹងលោក ដូណាល់​ ត្រាំ ដែលបានគំរាមបំផ្លាញប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលត្រឹមតែមួយយប់ បើអ៊ីរ៉ង់មិនព្រមបើកច្រកសមុទ្រហ័រមូសឡើងវិញនោះទេនៅស្អែកនេះ។ តាមរយៈប៉ាគីស្ថានដែលជាអ្នកជួយសម្របសម្រួល ប្រទេសអ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួនចង់បានការបញ្ចប់សង្គ្រាមជាមួយអាមេរិកនិងអ៊ីស្រាអែលជាអចិន្ត្រៃយ៍ ជាងចង់បានការអនុវត្តបទឈប់បាញ់ត្រឹមរយៈខ្លី។ អ៊ីរ៉ង់ក៏បានបញ្ជាក់ផងដែរថា ការបើកច្រកសមុទ្រហ័រមូសឡើងវិញក៏អាចកើតឡើងភ្លាមៗផងដែរ ប្រសិនបើសង្គ្រាមពិតជាត្រូវបានបញ្ចប់ពិតប្រាកដមែន។ គួររម្លឹកជូនថា កាលពីព្រឹកមិញនេះ លោក ដូណាល់ ត្រាំ បានគំរាមបំផ្លាញប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលត្រឹមតែមួយយប់ គឺនៅយប់ថ្ងៃស្អែកនេះ ប្រសិនបើអ៊ីរ៉ង់មិនព្រមបើកច្រកសមុទ្រហ័រមូសឡើងវិញនៅម៉ោង៨ យប់ ថ្ងៃទី៧ ខែមេសា សម្រាប់ម៉ោងនៅសហរដ្ឋអាមេរិក

    April 7, 2026
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកគ្រោងនឹងបំផ្លាញស្ពាននិងរោងចក្រថាមពលទាំងអស់របស់អ៊ីរ៉ង់ក្នុងរយៈពេលត្រឹមតែ ៤ម៉ោង ប្រសិនបើអ៊ីរ៉ង់មិនអនុវត្តតាមការកំណត់នោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានVN Express នៅក្នុងថ្ងៃទី៧ ខែមេសា។ ការកំណត់ដែលសហរដ្ឋអាមេរិកចង់ឱ្យអ៊ីរ៉ង់អនុវត្តនោះគឺការបើកច្រកសមុទ្រហ័រមូលឡើងវិញ។ នៅក្នុងសន្និសីទសារព័ត៌មានផ្លូវការមួយលោក ដូណាល់ ត្រាំ បានបញ្ជាក់ច្បាស់ៗថា «កងកម្លាំងអាមេរិកមានលទ្ធភាពអាចបំផ្លាញចោលប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលត្រឹមតែមួយយប់ ខណៈយប់នោះគឺយប់ថ្ងៃស្អែកនេះហើយ»។ ប្រធានាធិបតីអាមេរិករូបនេះក៏បានកំណត់ពេលវេលាជាក់លាក់សម្រាប់ឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រហ័រមូសឡើងវិញផងដែរ ពោលគឺនៅម៉ោង៨ យប់ ថ្ងៃទី៧ ខែមេសា សម្រាប់ម៉ោងនៅសហរដ្ឋអាមេរិក (ត្រូវនឹងម៉ោង ៧ព្រឹក ថ្ងៃទី៨ ខែមេសា សម្រាប់ម៉ោងក្នុងប្រទេសកម្ពុជា)៕ អត្ថបទ៖ ភក្តី ប្រភព៖ VN

    April 7, 2026