- Pheakdey
- អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាមេរិកគ្រោងនឹងបំផ្លាញស្ពាននិងរោងចក្រថាមពលទាំងអស់របស់អ៊ីរ៉ង់ក្នុងរយៈពេលត្រឹមតែ ៤ម៉ោង ប្រសិនបើអ៊ីរ៉ង់មិនអនុវត្តតាមការកំណត់នោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានVN Express នៅក្នុងថ្ងៃទី៧ ខែមេសា។ ការកំណត់ដែលសហរដ្ឋអាមេរិកចង់ឱ្យអ៊ីរ៉ង់អនុវត្តនោះគឺការបើកច្រកសមុទ្រហ័រមូលឡើងវិញ។ នៅក្នុងសន្និសីទសារព័ត៌មានផ្លូវការមួយលោក ដូណាល់ ត្រាំ បានបញ្ជាក់ច្បាស់ៗថា «កងកម្លាំងអាមេរិកមានលទ្ធភាពអាចបំផ្លាញចោលប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលត្រឹមតែមួយយប់ ខណៈយប់នោះគឺយប់ថ្ងៃស្អែកនេះហើយ»។ ប្រធានាធិបតីអាមេរិករូបនេះក៏បានកំណត់ពេលវេលាជាក់លាក់សម្រាប់ឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រហ័រមូសឡើងវិញផងដែរ ពោលគឺនៅម៉ោង៨ យប់ ថ្ងៃទី៧ ខែមេសា សម្រាប់ម៉ោងនៅសហរដ្ឋអាមេរិក (ត្រូវនឹងម៉ោង ៧ព្រឹក ថ្ងៃទី៨ ខែមេសា សម្រាប់ម៉ោងក្នុងប្រទេសកម្ពុជា)៕ អត្ថបទ៖ ភក្តី ប្រភព៖ VN
April 7, 2026 - អន្តរជាតិ
ម៉ាឡេស៊ី៖ ក្រុមហ៊ុនអាកាសចរណ៍ AirAsia X បានប្រកាសពីការសម្រេចដំឡើងថ្លៃសំបុត្រយន្តហោះ និងកាត់បន្ថយជើងហោះហើរមួយចំនួនរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៦ ខែមេសា។ វិធានការបន្ទាន់នេះគឺត្រូវបានធ្វើឡើងឱ្យស្របតាមស្ថានភាពជាក់ស្តែង ដែលពិភពលោកទាំងមូលកំពុងប្រឈមនឹងវិបត្តិខ្វះខាតប្រេងឥន្ទនៈ បង្កឡើងដោយសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ គួរកត់សម្គាល់ថា ក្រុមហ៊ុនអាកាសចរណ៍ AirAsia X ដែលមានមូលដ្ឋាននៅក្នុងប្រទេសម៉ាឡេស៊ី ឬជាទូទៅគេតែងស្គាល់ត្រឹមថា AirAsia គឺជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាបជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមានជើងហោះហើរទៅកាន់ទិសដៅជាង ១៥០កន្លែងនៅក្នុងប្រទេសចំនួន ២៥ផ្សេងគ្នា។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះក្រុមហ៊ុន AirAsia នៅមិនទាន់បង្ហាញពីតារាងតម្លៃសំបុត្រយន្តហោះថ្មីនៅឡើយទេ ខណៈក្រុមហ៊ុនបញ្ជាក់ត្រឹមថា ក្រុមហ៊ុនបានកាត់បន្ថយជើងហោះហើរអស់ចំនួន ១០% រួចហើយ
April 6, 2026 - អន្តរជាតិ
ជប៉ុន៖ នាវាដឹកប្រេងរបស់ជប៉ុបមួយគ្រឿងទៀតបានបើកឆ្លងកាត់ច្រកសមុទ្រហ័រមូសដោយសុវត្ថិភាព នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៦ ខែមេសា។ នាវាដឹកប្រេងមួយគ្រឿងនេះគឺជាកម្មសិទ្ធរបស់ក្រុមហ៊ុនដឹកជញ្ជូន Mitsui OSK Lines ដែលមានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន។ បើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន Mitsui OSK Lines បានបញ្ជាក់ថា ក្នុងពេលបើកឆ្លងកាត់ច្រកសមុទ្រហ័រមូស នៅលើនាវាដឹកប្រេងខាងលើនេះក៏មានដាក់បង្ហាញទង់ជាតិនៃប្រទេសឥណ្ឌាផងដែរ ខណៈនាវានេះគឺជានាវាសម្រាប់ដឹកជញ្ជូនប្រេងយកទៅចែកចាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះគឺមាននាវាដឹកទំនិញចំនួន ៣គ្រឿងហើយ ដែលបានបើកឆ្លងកាត់ច្រកសមុទ្រហ័រមូសដោយសុវត្ថិភាព៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
April 6, 2026 - អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានស្នើសុំថវិការការពារជាតិសម្រាប់ឆ្នាំ២០២៧ ជិត ១,៥ ទ្រីលានដុល្លារពីសភា Congress នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី៤ ខែមេសា។ សំណើថវិកានេះមានចំនួន ៩២ទំព័រ និងត្រូវបានដាក់ជូនរដ្ឋសភាអាមេរិកជាផ្លូវការ តាមរយៈសេតវិមានកាលពីថ្ងៃទី ៣ ខែមេសា ម្សិលមិញនេះ។ នៅក្នុងសំណើសុំថវិការការពារជាតិខាងលើនេះក៏មានការបញ្ជាក់អំពី ការស្នើសុំការអនុម័តកញ្ចប់ថវិកាចំនួន ២ដាច់ដោយឡែកពីគ្នាផងដែរ ដោយកញ្ចប់ថវិកាទី ១ គឺសេតវិមានបានស្នើសុំការអនុម័តក្នុងចំនួន ១,១ ទី្រលានដុល្លារ និងស្នើសុំការអនុម័តឱ្យបានឆាប់រហ័សបំផុតតាមរយៈដំណើរការនៃបែងចែកតាមស្តង់ដារមួយ។ ដោយឡែកកញ្ចប់ថវិកាទី ២ វិញ គឺមានចំនួន
April 4, 2026 - អន្តរជាតិ
ជប៉ុន៖ នាវារបស់បារាំងមួយគ្រឿងនិងរបស់ជប៉ុនមួយគ្រឿងបានបើកឆ្លងកាត់ច្រកសមុទ្រហ័រមូសដោយសុវត្ថិភាពជាលើកដំបូងគិតចាប់តាំងពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានផ្ទុះឡើង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌ The Strait Time នៅក្នុងថ្ងៃទី៤ ខែមេសា។ នាវារបស់បារាំងមួយគ្រឿងនោះគឺជានាវាសម្រាប់ដឹកកុងតឺន័រ ប្រភេទ The CMA CGM Kribi។ ដោយឡែកចំពោះនាវារបស់ប្រទេសជប៉ុនវិញគឺជានាវាដឹកប្រេង ប្រភេទ Mitsui OSK។ ប្រភពខាងលើបានបន្តថា ការធ្វើដំណើរឆ្លងកាត់ចក្រសមុទ្រហ័រមូសដោយសុវត្ថិភាពរបស់នាវាទាំង ២គ្រឿងនេះ ត្រវបានគេមើលឃើញថា គឺជាសញ្ញាល្អមួយនៃការបើកផ្លូវដឹកទំនិញតាមសមុទ្រឡើងវិញ ហើយគេក៏រំពឹងថា អ៊ីរ៉ង់នឹងបន្តអនុញ្ញាតឱ្យមាននាវាដឹកទំនិញធំៗបន្ថែមទៀតបើកឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
April 4, 2026 - អន្តរជាតិ
អាហ្វហ្គានីស្ថាន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៤ ខែមេសា។ ក្រៅតែពីមានអ្នកស្លាប់ក៏មានកុមារម្នាក់ត្រូវបានរងរបួសធ្ងន់ធ្ងរ ខណៈផ្ទះចំនួន ៣ខ្នងត្រូវបានបំផ្លាញទាំងស្រុង។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអាហ្វហ្គានីស្ថានបានបញ្ជាក់ថា គ្រោះរញ្ជួដីបានកើតឡើងនៅក្នុងកម្រិត ៥,៩រ៉ិចទ័រ និងបានវាយប្រហារលើតំបន់ Hindu Kush នៃទីក្រុង kabul ដែលជារដ្ឋធានីរបស់ប្រទេសអាហ្វហ្គានីស្ថាន។ មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រភូមិសាស្ត្រអាល្លឺម៉ង់ (GFZ) បានបញ្ជាក់បន្ថែមថា បាតុភូតរញ្ជួយដីខាងលើនេះបានកើតមាននៅក្នុងជម្រៅដីរហូតដល់ ១៧៧គីឡូម៉ែត្រឯណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
April 4, 2026 - អន្តរជាតិ
តៃវ៉ាន់៖ ក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់ជាច្រើនសម្រេចដំឡើងថ្លៃលើសំបុត្រហោះហើរអន្តរជាតិរហូតដល់ ១៥៧% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣ ខែមេសា។ ការដំឡើងតម្លៃសំបុត្រយន្តហោះយ៉ាងខ្ពស់នេះគឺត្រូវបានធ្វើឡើងដោយសារតែវិបត្តិប្រេងឥន្ធនៈសកល ដែលបង្កឡើងដោយសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ បើតាមរដ្ឋបាលអាកាសចរណ៍ស៊ីវិល (CAA) និងក្រសួងដឹកជញ្ជូនតៃវ៉ាន់បានបញ្ជាក់ថា តម្លៃសំបុត្រយន្តហោះរថ្មីនេះនឹងត្រូវផ្តើមអនុវត្តនៅក្នុងថ្ងៃទី ៧ ខែមេសា ហើយជើងហោះហើរដែលត្រូវរងផលប៉ះពាល់នោះគឺមានចំនួន ២ប្រភេទ ដូចខាងក្រោមនេះ៖ -សំបុត្រសម្រាប់ជើងហោះហើរអន្តរជាតិចម្ងាយខ្លី ត្រូវដំឡើងពី ២៧,៥ ដុល្លារ ទៅ ៤៥ដុល្លារ -សំបុត្រជើងហោះហើរអន្តរជាតិចម្ងាយវែង ត្រូវដំឡើងពី ៧១,៥ ដុល្លារ ទៅ ១១៧ដុល្លារ៕ អត្ថបទ៖ ភក្តី
April 3, 2026 - អន្តរជាតិ
តម្លៃប្រេងឥន្ទនៈនៅលើទីផ្សារពិភពលោកបានធ្លាក់ចុះបន្តិចនៅក្នុងថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ការធ្លាក់ចុះនៃតម្លៃប្រេងឥន្ទនៈនៅពេលនេះបានកើតឡើងក្រោយ សហគមន៍អ្នកវិនិយោគ និងទីផ្សារហិរញ្ញវត្ថុប្រេងឥន្ទនៈជាច្រើនគ្រោងនឹងធ្វើសុន្ទរកថាផ្លូវការមួយទៅកាន់លោក ដូណាល់ ត្រាំ ហើយតាមរយៈសកម្មភាពនេះគេក៏សង្ឃឹមថា ប្រធានាធិបតីអាមេរិកអាចនឹងពិចារណាដកទ័ពចេញពីប្រទេសអ៊ីរ៉ងដើម្បីបញ្ចប់សង្គ្រាមផងដែរ។ គិតត្រឹមពេលនេះ តម្លៃប្រេងឆៅនៅក្នុងទីផ្សារពិភពលោកមានដូចខាងក្រោម៖ -ប្រេងឆៅប្រភេទ Brent មានតម្លៃ ១០០ដុល្លារក្នុងមួយធុងបារ៉ែល (ធ្លាក់ចុះ ១,១៦ដុល្លារ ឬ១,១៥%) -ប្រេងឆៅប្រភេទ West Texas Intermediate មានតម្លៃ ៩៨,៧១ដុល្លារក្នុងមួយធុងបារ៉ែល (ធ្លាក់ចុះ ១,៤១ដុល្លារ ឬ ១,៤១%)៕ អត្ថបទ៖
April 2, 2026 - អន្តរជាតិ
ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២ ខែមេសា។ ទីតាំងដែលបានរងការវាយប្រហារដោយគ្រោះធម្មជាតិខាងលើនេះគឺតំបន់សមុទ្រម៉ូលូកា ភាគខាងជើងនៃកោះ Ternate ដែលជាតំបន់ប្រវត្តិសាស្រ្តមួយរបស់ឥណ្ឌូណេស៊ីផងដែរ។ បើតាមទីភ្នាក់ងារភូមិសាស្ត្រសហរដ្ឋអាមេរិកបានឱ្យដឹងថា ការរញ្ជួយដីបានកើតឡើងក្នុងកម្រិត ៧,៤ ដែលជាកម្រិតដ៏គ្រោះថ្នាក់បំផុតមួយផងដែរ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលក្រុមអ្នកជំនាញនៅមិនទាន់រកឃើញសញ្ញាគ្រោះថ្នាក់នៃការកើតមានរលកយក្សស៊ូណាមិបន្ថែមទៀតនោះទេ ខណៈជាទូទៅក្រោយកើតមានគ្រោះរញ្ជួយដីកម្រិតខ្ពស់ដូចនេះ វាក៏មានលទ្ធភាពអាចជម្រុញឱ្យមានរលកយក្សស៊ូណាមិបន្ថែមទៀតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
April 2, 2026 - អន្តរជាតិ
រុស្ស៊ី៖ ក្រុមពលរដ្ឋជាស្រ្តីនៅក្នុងប្រទេសរុស្ស៊ីបាននាំគ្នាបដិសេដផែនការដ៏ចម្រូងចម្រាសមួយរបស់រដ្ឋាភិបាល ពោលគឺផែនការ “ព្យាបាលផ្លូវចិត្តដើម្បីឱ្យពួកគេនាងសម្រេចចិត្តយកកូន” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១ ខែមេសា។ ចំពោះស្រ្តីរុស្ស៊ីបានបង្ហាញការយល់ឃើញថា ផែនការខាងលើនេះគឺជាការបង្ខិតបង្ខំ ឃោរឃៅ និងមិនអាចអនុវត្តបាននោះទេ។ គួររម្លឹកជូនថា កាលពីខែកុម្ភៈកន្លងទៅនេះក្រសួងសុខាភិបាលរុស្ស៊ីបានអនុវត្តគោលការណ៍មួយ ដែលមានខ្លឹមសារណែនាំឱ្យអ្នកជំនាញសុខាភិបាលគួរតែបញ្ជូនស្ត្រីដែលមិនចង់មានកូនទៅជួបអ្នកជំនាញផ្នែកចិត្តសាស្រ្ត ដោយមានគោលបំណង «លើកកម្ពស់អាកប្បកិរិយាវិជ្ជមានចំពោះភាពជាម្តាយ» ឬនិយាយឱ្យងាយយល់គឺ ពន្យល់ក្រុមស្រ្តីទាំងនោះពីចំណុចល្អៗក្នុងនាមម្តាយ។ សូមបញ្ជាក់ជូនថា ផែនការដ៏ចម្រូងចម្រាសខាងលើនេះត្រូវបានដាក់ចេញក្រោយប្រទេសរុស្ស៊ីកំពុងប្រឈមនឹងបញ្ហាធ្លាក់ចុះអត្រាកំណើតយ៉ាងច្រើនបំផុតមិនធ្លាប់មាននោះទេនៅក្នុងរយៈពេលប្រមាណជា ២០០ឆ្នាំចុងក្រោយនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
April 1, 2026









