Pheakdey
  • អន្តរជាតិ

    អូស្រ្តាលី៖ ប្រទេសអូស្រ្តាលីសម្រេចហាមឃាត់អ្នកដំណើរមកពីប្រទេសអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៦ ខែមីនា។ វិធានការនេះនឹងអនុវត្តចំពោះគ្រប់ពលរដ្ឋដែលកាន់លិខិតឆ្លងដែនអ៊ីរ៉ង់ មិនថាពួកគេជាអ្នកទេសចរ ឬអ្នកមកធ្វើការងារនៅអូស្រ្តាលីនោះទេ។ បើតាមក្រសួងកិច្ចការផ្ទៃក្នុងអូស្រ្តាលីបានបញ្ជាក់ថា វិធានការរឹតបន្តឹងខាងលើនេះត្រូវបានដាក់ចេញក្រោមហេតុផលថា សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ានឹងបន្ថែមហានីភ័យកាន់តែខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋអ៊ីរ៉ង់ ដូចនេះប្រសិនបើពួកគេបានដល់ប្រទេសអូស្រ្តាលីហើយ ពួកគេទំនងជាមិនត្រលប់ទៅប្រទេសកំណើតរបស់ពួកគេវិញនោះទេ។ ប្រភពខាងលើបានបន្តថា វិធានការហាមឃាត់នេះនឹងត្រូវអនុវត្តក្នុងរយៈពេល ៦ខែ ចាប់ពីពេលជូនដំណឹងនេះតទៅ​រហូតដល់មានការជូនដំណឹងជាថ្មី៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    March 26, 2026
  • អន្តរជាតិ

    អាមេរិក៖ អ្នក​បើកយន្តហោះចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍យន្តហោះដឹកអ្នកដំណើរបើកទៅបុករថយន្តពន្លត់អគ្គិភ័យនៅក្នុងព្រលានយន្តហោះនៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៥ ខែមីនា។ ព្រលានយន្តហោះដែលជាកន្លែងកើតហេតុនោះគឺព្រលានយន្តហោះអន្តរជាតិ LaGuardia មានទីតាំងស្ថិតនៅក្នុងទីក្រុង New York ខណៈយន្តហោះដែលបានជួបគ្រោះថ្នាក់គឺជាយន្តហោះដឹកអ្នកដំណើរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Canada Express។ អ្នកបើកយន្តហោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២រូបនោះ រួមមានលោក Antoine Forest និងម្នាក់ទៀតគឺលោក Mackenzie Gunther ដែលបានរួមគ្នាក្នុងប្រតិបត្តិការហោះហើរចេញពីទីក្រុង Toronto នៃប្រទេសកាណាដាឆ្ពោះទៅកាន់ទីក្រុង New York សហរដ្ឋអាមេរិក។ ប្រភពខាងលើបានបន្តថា​ ហេតុការណ៍គ្រោះថ្នាក់នេះក៏បានបណ្តាលឱ្យអ្នកដំណើរជាច្រើនបានរងរបួសផងដែរ

    March 25, 2026
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងសម្រេចបាននូវវឌ្ឍនភាពដ៏ល្អមួយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចរចាបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៥ ខែមីនា។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏នឹងទទួលបានសម្បទានដ៏សំខាន់ៗមួយចំនួនពីទីក្រុងតេអេរ៉ង់ផងដែរ។ ប្រភពខាងលើបានបន្តថា នៅក្នុងកិច្ចចរចាបញ្ចប់សង្គ្រាមនេះ លោក ដូណាល់ ត្រាំ បានផ្ញើផែនការសន្តិភាពមួយទៅកាន់ប្រទេសប្រទេសអ៊ីរ៉ង់ ដែលមានសំណើដោះស្រាយជម្លោះចំនួន ១៥ចំណុច។ បើទោះជាដំណោះស្រាយទាំង ១៥ចំណុចនោះមិនត្រូវបានបង្ហាញជាសាធារណៈក៏ពិតមែន តែសម្រាប់ក្រុមអ្នកវិភាគស្ថានការនយោបាយពិភពលោកបានធ្វើការប៉ាន់ស្មានថា ដំណោះស្រាយទាំង ១៥ចំណុច អាចមានដូចខាងក្រោមនេះ៖ ១-ការកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ២-ការត្រួតពិនិត្យដោយ IAEA (អង្គការថាមពលនុយក្លេអ៊ែរអន្តរជាតិ) ៣-ការដកឬបន្ថយទណ្ឌកម្មសេដ្ឋកិច្ចពីអាមេរិក ៤-ការបញ្ឈប់ការគាំទ្រក្រុមយោធានៅតំបន់មជ្ឈិមបូព៌ា

    March 25, 2026
  • អន្តរជាតិ

    ជប៉ុន៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកបានធ្លាក់ចុះ ៥% នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃទី២៥ ខែមីនា។ ការធ្លាក់ចុះនៃតម្លៃប្រេងបានកើតឡើងភ្លាមៗ ក្រោយលោកប្រធានាធិ​បតី ដូណាស់ ត្រាំ បានផ្ញើផែនការសន្តិភាពមួយទៅកាន់ប្រទេសអ៊ីរ៉ង់។ គិតត្រឹមម៉ោង ១២ និង ៣០ នាទី រំលងអាធ្រាត្រ (ម៉ោងនៅក្នុងប្រទេសជប៉ុន) តម្លៃប្រេងនៅក្នុងទីផ្សារពិភពលោកមានដូចខាងក្រោម៖ -ប្រេងឆៅប្រភេទ Brent មានតម្លៃ ៩៨,៣០ ដុល្លារក្នុងមួយធុងបារ៉ែល (ធ្លាក់ចុះ ៥,៩២%) -ប្រេងឆៅប្រភេទ West Texas Intermediate មានតម្លៃ

    March 25, 2026
  • អន្តរជាតិ

    វៀតណាម៖ ត្រី Oarfish មួយក្បាលត្រូវបានគេប្រទះឃើញបង្ហាញខ្លួននៅតំបន់ឆ្នេរសមុទ្រនៃខេត្ត Lam Dong ភាគខាងត្បូង ប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Vietnam Net កាលពីពេលថ្មីៗនេះ។ ត្រី Oarfish មួយក្បាលនេះមានប្រវែងប្រ​មាណជា​ ៤ម៉ែត្រ​ និងទម្ងន់រហូតដល់ ២០គីឡូក្រាម។ សូមបញ្ជាក់ជូនថា Oarfish ជាប្រភេទត្រីកម្រ ដែលតែងរស់នៅក្នុងបាតសមុទ្រជ្រៅៗ អាចមានជម្រៅចន្លោះពី ២០០ម៉ែត្រ រហូតដល់ ១,០០០ម៉ែត្រ ហើយវាកម្រហែលមកកាន់ឆ្នេរសមុទ្រណាស់។ ការបង្ហាញខ្លួនរបស់ត្រីប្រភេទនេះមកកាន់ឆ្នេរសមុទ្រអាចជារឿងមិនល្អនោះទេ ដ្បិតតាមជំនឿរបស់ប្រជាពលរដ្ឋគេជឿថា ត្រី Oarfish បាននាំសារមកប្រាប់ថា អាចនឹងមានគ្រោះរញ្ជួយដី ឬរលកយក្សស៊ូណាមិ។

    March 24, 2026
  • អន្តរជាតិ

    អាមេរិក៖ ​ប្រទេសអ៊ឺរ៉ង់បដិសេធមិនចរចារជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ នោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៤ ខែមីនា។ ការបដិសេធនេះត្រូវបានធ្វើឡើង បើទោះជាលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្អាកគំរាមបំផ្ទុះបណ្តាញ​អគ្គិសនី​របស់​អ៊ីរ៉ង់ក៏ដោយ។ គួររម្លឹកជូនថា ថ្មីៗនេះលោកប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ ធ្លាប់បានគំរាបថា កងកម្លាំងអាមេរិកអាចនឹងបំផ្ទុះបំផ្លាញប្រព័ន្ធអគ្គិសនីរបស់ប្រទេសអ៊ឺរ៉ង់ ប្រសិនបើអ៊ឺរ៉ង់មិនព្រមចរចារបញ្ចប់សង្គ្រាមនោះទេ។ លោក ដូណាល់ ត្រាំ ក៏បានគំរាមដាក់ឱសានវាទ ៤៨ម៉ោងឱ្យប្រទេសអ៊ឺរ៉ង់បើកច្រកសមុទ្រហ័រមូសឡើងវិញផង បើមិនចង់ឱ្យអាមេរិកបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលនៅអ៊ីរ៉ង់នោះទេ។ យ៉ាងណាក្តីគិតរហូតមកដល់ពេលនេះ ការគំរាមរបស់លោកប្រធាធិបតីអាមេរិក ដូណាល់​ ត្រាំ ទៅលើប្រទេសអ៊ឺរ៉ង់ហាក់ពុំមានប្រសិទ្ធភាពអ្វីនោះទេ៕

    March 24, 2026
  • អន្តរជាតិ

    កាតា៖​ យ៉ាងហោចណាស់មានមនុស្សចំនួន ៧នាក់បានស្លាប់បាត់បងជីវិតនៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅក្នុងដែនទឹករបស់ប្រទេសកាតា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time នៅក្នុងថ្ងៃទី២២ ខែមីនា។ ឧទ្ធម្ភាគចក្រដែលបានធ្លាក់នេះគឺជាឧទ្ធម្ភាគចក្រយោធា ដែលកំពុងស្ថិតនៅក្នុងប្រតិបត្តិការណ៍ហោះហើររួមគ្នារវាងយោធានៃប្រទេសកាតា និងយោធានៃប្រទេសតួគី។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានជនរងគ្រោះចំនួន ៤នាក់ជាកងកម្លាំងប្រដាប់អាវុធកាតា ម្នាក់មកពីកងកម្លាំងរួមកាតា-តួកគី និង ២នាក់ផ្សេងទៀតគឺជាអ្នកបច្ចេកទេស។ យ៉ាងណាក្តី អត្តសញ្ញាណរបស់ជនរងគ្រោះមិនត្រូវបានបង្ហាញលម្អិតនោះទេ។ បើតាមអាជ្ញាធរអាកាសចរណ៍កាតាបានបញ្ជាក់ថា ឧទ្ធម្ភាគចក្របានធ្លាក់ដោយសារតែបញ្ហាបច្ចេកទេស ពោលគឺមិនមែនជាការវាយប្រហារដោយអាវុធរបស់ភាគីណាមួយនោះទេ៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    March 22, 2026
  • អន្តរជាតិ

    បង់ក្លាសដេស៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានរថភ្លើងមួយគ្រឿងបានបើករថយន្តក្រុងនៅក្នុងប្រទេសបង់ក្លាដេស​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២២ ខែមីនា។ ទន្ទឹមគ្នានេះក៏មានមនុស្សចំនួន ១៨នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ បើតាមអាជ្ញាធរបង់ក្លាដេសបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានមនុស្សចំនួន ៧នាក់ជាបុរស, ៣នាក់ជាស្រ្តី និង ២នាក់ផ្សេងទៀតជាកុមារ។ ប្រភពខាងលើបានបន្តថា រថភ្លើងដែលស្ថិតនៅក្នុងគ្រោះថ្នាក់ខាងលើនេះគឺជារថភ្លើងប្រៃសណីយ៍ និងបានបើកតាមផ្លូវដែកជាធម្មតាតាមពេលកំណត់ លុះបើកមកដល់ចំណុចមានផ្លូវឆ្លងកាត់មួយក្នុងទីក្រុង Cumilla ស្រាប់តែមានរថយន្តក្រុងមួយគ្រឿងបើកឆ្លងកាត់ដោយមិនបានមើលរថភ្លើងនោះទេ ទើបធ្វើឱ្យរថភ្លើងត្រូវបុករថយន្តក្រុងនោះពេញទំហឹងនិងអូសប្រមាណជាកន្លះគីឡូម៉ែត្រផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    March 22, 2026
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ បានផ្តល់ឱសានវាទឱ្យអឺរ៉ង់៤៨ម៉ោង ដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២២ ខែមីនា។ ទន្ទឹមគ្នានេះលោក ដូណាល់ ត្រាំក៏បានគំរាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អឺរ៉ង់ផងដែរ ប្រសិនបើអឺរ៉ង់មិនព្រមធ្វើតាមឱសានវាទខាងលើនេះ។ គួរបញ្ជាក់ជូនថា ការដាក់ចេញឱសានវាទយ៉ាងដាច់ខាងរបស់លោក ដូណាល់ ត្រាំ នៅពេលនេះត្រូវបានធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានប្រកាសកាត់បន្ថយប្រតិបត្តិការណ៍យោធានៅអឺរ៉ង់។ គិតត្រឹមពេលនេះសង្គ្រាមដែលអាមេរិកនិងអ៊ីស្រាអែលបើកការវាយប្រហារទៅលើប្រទេសអឺរ៉ង់បានអូសបន្លាយដល់សប្តាហ៍ទី៣ ហើយ ខណៈនៅពេល​នេះប្រទេសអឺរ៉ង់កំពុងបើកការវាយប្រហារយ៉ាងខ្លាំងទៅលើប្រទេសអ៊ីស្រាអែល៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    March 22, 2026
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ឆេះរោងចក្រនៅប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២១ ខែមីនា។ គួររម្លឹកជូនថា ហេតុការណ៍អកុសលនេះបានកើតឡើងតាំងតែពីថ្ងៃទី២០ ខែមីនាម្លេះ តែភ្លាមៗក្រោយកើតហេតុមានសេចក្តីរាយការណ៍ថា មានអ្នករងរបួសត្រឹមតែ ៥៥នាក់ប៉ុណ្ណោះ។ យ៉ាងណាក្តី របាយការណ៍ដែលជាបច្ចុប្បន្នភាពនៃការឆេះរោងចក្រផលិតគ្រឿងបន្លាស់រថយន្តក្នុងទីក្រុង Daejeon ខាងលើនេះបានបង្ហាញថា មានអ្នកស្លាប់បាត់បង់ជីវិតចំនួន ១០នាក់ ហើយអ្នករងរបួសវិញមានចំនួន ៥៩នាក់ ខណៈគិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ៤នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ ប្រភពខាងលើបានបន្តថា ដើម្បីពន្លត់អគ្គិភ័យដ៏សន្ធោសន្ធៅខាងលើនេះអាជ្ញាធរកូរ៉េខាងត្បូងបានប្រើប្រាស់ក្រុមអ្នកពន្លត់អគ្គិភ័យចំនួន ៥០០នាក់ រថយន្តពន្លត់អគ្គិភ័យចំនួន ១២០គ្រឿង យន្តហោះ ១គ្រឿង មនុស្សយន្តពន្លត់អគ្គិភ័យចំនួន ២គ្រឿង

    March 21, 2026