ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ១២នាក់បានបាត់បង់ជីវិត និង ១៨នាក់រងរបួស ក្នុងហេតុការណ៍រថភ្លើងបើកបុករថយន្តក្រុងនៅបង់ក្លាដេស

    BY Pheakdey March 22, 2026
    មនុស្ស ១២នាក់បានបាត់បង់ជីវិត និង ១៨នាក់រងរបួស ក្នុងហេតុការណ៍រថភ្លើងបើកបុករថយន្តក្រុងនៅបង់ក្លាដេស

    បង់ក្លាសដេស៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានរថភ្លើងមួយគ្រឿងបានបើករថយន្តក្រុងនៅក្នុងប្រទេសបង់ក្លាដេស​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២២ ខែមីនា។ ទន្ទឹមគ្នានេះក៏មានមនុស្សចំនួន ១៨នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។

    បើតាមអាជ្ញាធរបង់ក្លាដេសបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានមនុស្សចំនួន ៧នាក់ជាបុរស, ៣នាក់ជាស្រ្តី និង ២នាក់ផ្សេងទៀតជាកុមារ។ ប្រភពខាងលើបានបន្តថា រថភ្លើងដែលស្ថិតនៅក្នុងគ្រោះថ្នាក់ខាងលើនេះគឺជារថភ្លើងប្រៃសណីយ៍ និងបានបើកតាមផ្លូវដែកជាធម្មតាតាមពេលកំណត់ លុះបើកមកដល់ចំណុចមានផ្លូវឆ្លងកាត់មួយក្នុងទីក្រុង Cumilla ស្រាប់តែមានរថយន្តក្រុងមួយគ្រឿងបើកឆ្លងកាត់ដោយមិនបានមើលរថភ្លើងនោះទេ ទើបធ្វើឱ្យរថភ្លើងត្រូវបុករថយន្តក្រុងនោះពេញទំហឹងនិងអូសប្រមាណជាកន្លះគីឡូម៉ែត្រផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: