ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្ស ៥៥នាក់បានរងរបួស ក្នុងហេតុការណ៍ឆេះរោងចក្រមួយកន្លែងនៅកូរ៉េខាងត្បូង

    BY Pheakdey March 20, 2026
    មនុស្ស ៥៥នាក់បានរងរបួស ក្នុងហេតុការណ៍ឆេះរោងចក្រមួយកន្លែងនៅកូរ៉េខាងត្បូង

    កូរ៉េខាងត្បូង៖ យ៉ាង​ហោចណាស់មានមនុស្សចំនួន ៥៥នាក់បានរងរបួសនៅក្នុងហេតុការណ៍ឆេះរោងចក្រមួយកន្លែងនៅក្នុងប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២០ ខែមីនា។ រោងចក្រដែលជាកន្លែងកើតហេតុ​ខាងលើនេះគឺជារោងចក្រផលិតគ្រឿងបន្លាស់រថយន្តស្ថិតនៅក្នុងទីក្រុង Daejeon ។

    បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា នៅក្នុងចំណោមអ្នករងរបួសទាំង ៥៥នាក់នោះ គឺមានមនុស្សចំនួន ២៤នាក់បានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍អគ្គិភ័យខាងលើក៏បានបណ្តាលឱ្យអគារមួយខ្នងត្រូវឆេះខ្ទេចនិងដួលរលំទាំងស្រុងផដែរ។ រហូតមកទល់នឹងពេលនេះនៅមិនទាន់មានការបញ្ជាក់អំពីអត្តសញ្ញាណជនរងគ្រោះ មូលហេតុនៃការឆេះ និងអ្នកទទួលខុសត្រូវចំពោះហេតុការណ៍អកុសលនេះនៅឡើយទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: