អន្តរជាតិ
លោក ដូណាល់ ត្រាំ ផ្តល់ឱសានវាទឱ្យអឺរ៉ង់ ៤៨ម៉ោង ដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញ
BY Pheakdey
March 22, 2026
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានផ្តល់ឱសានវាទឱ្យអឺរ៉ង់៤៨ម៉ោង ដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២២ ខែមីនា។ ទន្ទឹមគ្នានេះលោក ដូណាល់ ត្រាំក៏បានគំរាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អឺរ៉ង់ផងដែរ ប្រសិនបើអឺរ៉ង់មិនព្រមធ្វើតាមឱសានវាទខាងលើនេះ។

គួរបញ្ជាក់ជូនថា ការដាក់ចេញឱសានវាទយ៉ាងដាច់ខាងរបស់លោក ដូណាល់ ត្រាំ នៅពេលនេះត្រូវបានធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានប្រកាសកាត់បន្ថយប្រតិបត្តិការណ៍យោធានៅអឺរ៉ង់។ គិតត្រឹមពេលនេះសង្គ្រាមដែលអាមេរិកនិងអ៊ីស្រាអែលបើកការវាយប្រហារទៅលើប្រទេសអឺរ៉ង់បានអូសបន្លាយដល់សប្តាហ៍ទី៣ ហើយ ខណៈនៅពេលនេះប្រទេសអឺរ៉ង់កំពុងបើកការវាយប្រហារយ៉ាងខ្លាំងទៅលើប្រទេសអ៊ីស្រាអែល៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia