Pheakdey
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ យ៉ាង​ហោចណាស់មានមនុស្សចំនួន ៥៥នាក់បានរងរបួសនៅក្នុងហេតុការណ៍ឆេះរោងចក្រមួយកន្លែងនៅក្នុងប្រទេសកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២០ ខែមីនា។ រោងចក្រដែលជាកន្លែងកើតហេតុ​ខាងលើនេះគឺជារោងចក្រផលិតគ្រឿងបន្លាស់រថយន្តស្ថិតនៅក្នុងទីក្រុង Daejeon ។ បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា នៅក្នុងចំណោមអ្នករងរបួសទាំង ៥៥នាក់នោះ គឺមានមនុស្សចំនួន ២៤នាក់បានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍អគ្គិភ័យខាងលើក៏បានបណ្តាលឱ្យអគារមួយខ្នងត្រូវឆេះខ្ទេចនិងដួលរលំទាំងស្រុងផដែរ។ រហូតមកទល់នឹងពេលនេះនៅមិនទាន់មានការបញ្ជាក់អំពីអត្តសញ្ញាណជនរងគ្រោះ មូលហេតុនៃការឆេះ និងអ្នកទទួលខុសត្រូវចំពោះហេតុការណ៍អកុសលនេះនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    March 20, 2026
  • អន្តរជាតិ

    អង់គ្លេស៖ ក្រុមប្រទេសនៅអឺរ៉ុប ជប៉ុន និងប្រទេសកាណាដា បានចេញសេចក្តីថ្លែងការរួមគ្នាមួយដែលមានខ្លឹមសារថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការខិតខំប្រឹងប្រែងសមស្របគ្រប់បែបយ៉ាង ដើម្បីធានាបាននូវការធ្វើដំណើរដោយសុវត្ថិភាពឆ្លងកាត់ច្រកសមុទ្រហ័រមូស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២០ ខែមីនា។ ក្រុមប្រទេសអឺរ៉ុប ដែលមានវត្តមាននៅក្នុងសេចក្តីថ្លែងការនេះមានដូចជា​ ប្រទេសអង់គ្លេស អាឡឺម៉ង់ បារាំង អ៊ីតាលី និងហូឡង់។ ប្រភពខាងលើបានបន្តថា នៅក្នុងសេចក្តីថ្លែងការរួម ក្រុមប្រទេសធំៗទាំងអស់ខាងលើនេះក៏បានអះអាងនឹងចាត់វិធានការដើម្បីធ្វើឱ្យទីផ្សារថាមពលមានស្ថិរភាពផងដែរ។ គួររម្លឹកជូនថា ច្រកសមុទ្រហ័រមូសគឺជាផ្លូវទឹកដ៏សំខាន់ៗមួយសម្រាប់ការនាំប្រេងចេញទៅកាន់ទីផ្សារក្នុងពិភពលោក ខណៈក្រោយមានការផ្ទុះឡើងនូវសង្គ្រាមអាមេរិកនិងអឺរ៉ង់ ប្រទេសអឺរ៉ង់បានគំរាមថា នឹងបាញ់កម្ទេចគ្រប់នាវាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រនេះ។ ដោយសារមានការគំរាមនេះហើយ ទើបនាវាដឹកប្រេងជាច្រើនមិនហ៊ានបើកឆ្លងកាត់ច្រកសមុទ្រនេះទេ ហើយកត្តានេះបានធ្វើឱ្យតម្លៃប្រេងឥន្ទនៈសកលត្រូវឡើងថ្លៃយ៉ាងខ្ពស់ក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ៕  អត្ថបទ៖ ភក្តី ប្រភព៖

    March 20, 2026
  • អន្តរជាតិ

    អង់គ្លេស៖ ប្រទេសអង់គ្លេសនិងប្រទេសវែល នឹងអនុវត្តច្បាប់ដ៏តឹងរឹងមួយចំពោះក្រុមអ្នកចូលទស្សនាបាល់ទាត់ដោយគ្មានសំបុត្រ ពោលគឺវាត្រូវបានចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី២០ ខែមីនា។ តាមគម្រោងគឺច្បាប់ដ៏តឹងរឹងខាងលើនេះនឹងត្រូវចាប់ផ្តើមអនុវត្តនៅមុនថ្ងៃអាទិត្យនេះ ដែលជាថ្ងៃប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Carabao Cup រវាងក្រុម Arsenal និងក្រុម Manchester City។ ក្នុងការអនុវត្តច្បាប់ថ្មីខាងលើនេះ អ្នកប្រព្រឹត្តិបទល្មើសក៏ត្រូវប្រឈមនឹងការពិន័យយ៉ាងធ្ងន់ធ្ងរផងដែរ ដោយការពិន័យនោះមានទាំងការពិន័យជាប្រាក់រហូតដល់ ១,០០០អឺរ៉ូ និងហាមមិនឱ្យចូលទស្សនាបាល់ទាត់រហូត ៥ឆ្នាំ។ សូមបញ្ជាក់ជូនថា ការអនុវត្តច្បាប់ដ៏តឹងរឹងខាងលើនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងរក្សាបាននូវសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ដ្បិតនាពេលកន្លងមកការសម្រុកចូលទៅមើលបាល់ទាត់ក្នុងពានរង្វាន់ធំៗពីសំណាក់ក្រុមអ្នកគ្មានសំបុត្របានធ្វើឱ្យមានការប្រមូលផ្តុំហ្វូងមនុស្សច្រើនលើសស្តង់ដារសុវត្ថិភាព និងបង្កឱ្យមានភាពរញ៉េរញ៉ៃយ៉ាងខ្លាំងផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖BBC

    March 20, 2026
  • អន្តរជាតិ

    អាមេរិក៖ យោធាអាមេរិកបានស្នើសុំកញ្ចប់ថវិកាចំនួន ២០០ពាន់លានដុល្លារសម្រាប់ការធ្វើសង្គ្រាមនៅអឺរ៉ង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២០ ខែមីនា។ យ៉ាងណាក្តី សំណើសុំថវិកានេះកំពុងមានការជំទាស់យ៉ាងខ្លាំងនៅក្នុងចំណោមសមាជិកសភាអាមេរិក ដ្បិតវាជាកញ្ចប់ថវិកាយ៉ាងច្រើនបំផុតមួយ។ សូមបញ្ជាក់ជូនថា នៅក្នុងចំណោមសមាជិកសភាដែលបានប្រឆាំងយ៉ាងដាច់ខាតចំពោះសំណើខាងលើនេះគឺមានទាំងសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ដែលជាគណបក្សកំពុងកាន់អំណាចដឹកនាំសហរដ្ឋអាមេរិកផងដែរ។ ប្រភពខាងលើបានបន្តថា គ្រាន់តែរយៈ ៦ថ្ងៃនៃការធ្វើសង្គ្រាមនៅអឺរ៉ង់ អាមេរិកបានចំណាយថវិកាអស់ប្រមាណជា ១១ពាន់លានដុល្លាររួចហើយ៕ អត្ថបទ ៖ ភក្តី ប្រភព៖ The Strait Time

    March 20, 2026
  • អន្តរជាតិ

    អាមេរិក៖ អាជ្ញាធរអាមេរិកសម្រេចលុបចោល និងពន្យាពេលជើងហោះហើរសរុបជាង​ ១២,៨០០ជើងជាបន្ទាន់ ដោយសារការមកដល់នូវព្យុះដ៏គ្រោះថ្នាក់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៧ ខែមីនា។ នៅក្នុងចំណោមជើងហោះហើរទាំងអស់នេះគឺ មានជើងហោះហើរចំនួន ៨,៨៥១ជើងត្រូវបានពន្យាពេល និងជើងហោះហើរចំនួន ៣,៩៨២ជើងត្រូវបានលុបចោលតែម្តង។ បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា ព្យុះដែលនឹងបង្កការគំរាមកំហែងកម្រិតខ្ពស់ខាងលើនេះគឺជាព្យុះ Bomb-cyclone Winter ដែលព្យុះប្រភេទនេះនឹងបង្កឱ្យមានព្រឹលធ្លាក់ ខ្យល់កន្ត្រាក់ និងភ្លៀងធ្លាក់យ៉ាងខ្លាំងផងដែរ។ ចំពោះទីតាំងដែលអាចរងការវាយប្រហារវិញគឺមានក្រុងនិងរដ្ឋសំខាន់ជាច្រើន ដូចជាទីក្រុង New York, ទីក្រុង Chicago, ទីក្រុង Charlotte, ទីក្រុង​ Atlanta, រដ្ឋ

    March 18, 2026
  • អន្តរជាតិ

    ថៃ៖ តុលាការថៃសម្រេចកាត់ទោសអតីតអត្តពលិកជម្រើសជាតិថៃម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល ៣ខែ ជុំវិញករណីក្លែងបន្លំក្នុងពេលប្រកួតនៅព្រឹត្តិការណ៍កីឡា Southeast Asian Games លើកទី ៣៣ នាពេលកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Khaosod English នៅក្នុងថ្ងៃទី១៧ ខែមីនា។ អតីតអត្តពលិកជម្រើសជាតិថៃរូបនេះមានឈ្មោះថា Napattara អាយុ ២៩ឆ្នាំ និងមានឈ្មោះហៅក្រៅថា “Tokyogurl”។ នៅក្នុងព្រឹត្តិការណ៍កីឡា Southeast Asian Games លើកទី ៣៣ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះនាពេលកន្លងមក អត្តពលិក Napattara ដែលត្រូវចូលប្រកួតក្នុងវិញ្ញាសា E-sports បានបន្លំឱ្យអ្នកលេងម្នាក់ផ្សេងទៀតជួយលេងជំនួសនាង ពោលគឺរូបនាងគ្រាន់តែទៅបង្ហាញខ្លួននៅតុលេងហ្គេម

    March 18, 2026
  • អន្តរជាតិ

    អង់គ្លេស៖ ​ជំងឺរលាកស្រោមខួរក្បាលប្រភេទកម្រមួយ (Meningitis) ​កំពុងផ្ទុះឡើងនៅក្នុងប្រទេសអង់គ្លេស​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៧ ខែមីនា។ ជំងឺរលាកស្រោមខួរក្បាលថ្មីនេះ គឺជាការរួមបញ្ចូលគ្នារវាងជំងឺរលាកស្រោមខួរក្បាលធម្មតាជាមួយនឹងការឆ្លងមេរោគក្នុងឈាម។ បើតាមទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានបញ្ជាក់ថា ជំងឺរលាកស្រោមខួរក្បាលខាងលើនេះកំពុងឡើងនៅក្នុងចំណោមពលរដ្ឋវ័យក្មេង ពោលគឺបានកើតឡើងនៅក្នុងសាកលវិទ្យាល័យមួយកន្លែង និងនៅក្នុងសាលារៀនចំនួន ៣កន្លែង។ គិតត្រឹពេលនេះជំងឺរលាកស្រោមខួរក្បាលដ៏កាចសាហាវនេះបានបណ្តាលឱ្យមានមនុស្សចំនួន ២នាក់ត្រូវស្លាប់បាត់បង់ជីវិត​ និង ១១នាក់ត្រូវបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ។ ប្រភពខាងលើបានបន្តថា ក្រុមអ្នកជំងឺទាំងបានស្លាប់និងកំពុងព្យបាលទាំង ១៣នាក់ខាងលើនេះ បានកើតមានជំងឺបន្ទាប់ពីពួកគេបានទៅកំសាន្តនៅក្នុងក្លឹបរាត្រីមួយកន្លែងរួមគ្នានៅក្នុងក្រុង Canterbury នៃប្រទេសអង់គ្លេស៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait

    March 17, 2026
  • អន្តរជាតិ

    ឥណ្ឌា៖ មនុស្សចំនួន ១០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះមន្ទីរពេទ្យមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌ The Strait Time នៅក្នុងថ្ងៃទី១៦ ខែមីនា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សលត្រូវស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍អកុសល់នេះក៏បានបណ្តាលឱ្យមនុស្សចំនួន ៥នាក់ផ្សេងទៀតបានរបួសធ្ងន់ធ្ងរផងដែរ។ ប្រភពខាងលើបានបន្តថា មន្ទីរពេទ្យដែលជាកន្លែងកើតហេតុខាងលើនេះមានទីតាំងស្ថិតនៅក្នុងរដ្ឋ Odisha ភាគខាងលិចនៃប្រទេសឥណ្ឌា ហើយជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ១០នាក់នោះ គឺសុទ្ធតែជាអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះផ្ទាល់តែម្តង។ រហូតមកទល់នឹងពេលនេះនៅមិនទាន់មានការបញ្ជាក់ពីមូលហេតុ និងអ្នកទទួលខុសត្រូវចំពោះអគ្គិភ័យនេះនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    March 16, 2026
  • អន្តរជាតិ

    វៀតណាម៖ អាជ្ញាធរវៀតណាមគ្រោងកាត់បន្ថយជើងហោះហើរដោយសារបញ្ហាខ្វះខាតប្រេងឥន្ទនៈ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៦ ខែមីនា។ តាមគម្រោងគឺវិធានការបន្ទាន់នេះនឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីដើមខែមេសា រហូតដល់បញ្ហាខ្វះខាតប្រេងឥន្ទនៈអាចត្រលប់មករកភាពប្រក្រតីវិញ។ ប្រភពខាងលើបានបន្តថា អាជ្ញាធរវៀតណាមបានជូនដំណឹងអំពីគម្រោងខាងលើនេះបន្ទាប់ពីប្រទេសចិន និងប្រទេសថៃ ដែលជាអ្នកផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ប្រើប្រាស់ជាមួយយន្តហោះទៅកាន់ប្រទេសវៀតណាម បានសម្រេចហាមឃាត់ការនាំចេញប្រេងឥន្ទនៈមួយរយៈសិន។ សូមបញ្ជាក់ជូនថា នាពេលកន្លងមកប្រទេសវៀតណាមបាននាំចូលប្រេងឥន្ទនៈសម្រាប់ប្រើប្រាស់ជាមួយយន្តហោះពីក្រៅប្រទេសក្នុងបរិមាណ ២/៣ នៃការតម្រូវការសរុប ហើយនៅក្នុងចំណោមប្រេងឥន្ទនៈនាំចូលទាំងអស់នោះគឺមានប្រេងឥន្ទនៈចំនួន ៦០%ត្រូវបាននាំចូលពីប្រទេសចិននិងប្រទេសថៃ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    March 16, 2026
  • អន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកប្រកាសផ្តល់រង្វាន់ជាទឹកប្រាក់ចំនួន ១០លានដុល្លារចំពោះការផ្តល់ព័ត៌មានអំពីមេដឹកនាំអ៊ីរ៉ង់សំខាន់ៗមួយចំនួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time នៅក្នុងថ្ងៃទី១៤ ខែមីនា។ មេដឹកនាំកំពូលអ៊ីរ៉ង់ដែលអាមេរិកកំពុងតាមស្វែងរកបំផុតនៅពេលនេះគឺលោក Mojtaba Khamenei ដែលត្រូវបានតែងតាំងជាមេបញ្ជាការរបស់ក្រុមប្រដាប់អាវុធ IRGC។ ក្រៅតែពីមានភារកិច្ចដឹកនាំក្រុមប្រដាប់អាវុធដ៏ធំនិងមានឥទ្ធិពលនេះហើយ លោក Mojtaba Khamenei ក៏ត្រូវបានអាមេរិកអះអាងថា គឺជាមនុស្សម្នាក់ដែលជំនាញខ្ពស់ក្នុងការរៀបចំគម្រោង និងអនុវត្តសកម្មភាពភេរវកម្មទ្រង់ទ្រាយធំផងដែរ។ ក្រៅពីនេះមេដឹកនាំសំខាន់ៗរបស់អ៊ីរ៉ង់មួយចំនួនទៀត ដូចជា លោក Eskandar Momeni រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  និងលោក Esmail Khatib រដ្ឋមន្ត្រីក្រសួងស៊ើបការណ៍សម្ងាត់និងសន្តិសុខ រួមទាំងមន្ត្រីជំនាញមួយចំនួនទៀត ក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះមនុស្សទាំង ១០នាក់

    March 14, 2026