ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកប្រកាសផ្តល់រង្វាន់ ១០លានដុល្លារ ចំពោះការផ្តល់ព័ត៌មានអំពីមេដឹកនាំអ៊ីរ៉ង់មួយចំនួន

    BY Pheakdey March 14, 2026
    អាមេរិកប្រកាសផ្តល់រង្វាន់ ១០លានដុល្លារ ចំពោះការផ្តល់ព័ត៌មានអំពីមេដឹកនាំអ៊ីរ៉ង់មួយចំនួន

    អាមេរិក៖ សហរដ្ឋអាមេរិកប្រកាសផ្តល់រង្វាន់ជាទឹកប្រាក់ចំនួន ១០លានដុល្លារចំពោះការផ្តល់ព័ត៌មានអំពីមេដឹកនាំអ៊ីរ៉ង់សំខាន់ៗមួយចំនួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time នៅក្នុងថ្ងៃទី១៤ ខែមីនា។ មេដឹកនាំកំពូលអ៊ីរ៉ង់ដែលអាមេរិកកំពុងតាមស្វែងរកបំផុតនៅពេលនេះគឺលោក Mojtaba Khamenei ដែលត្រូវបានតែងតាំងជាមេបញ្ជាការរបស់ក្រុមប្រដាប់អាវុធ IRGC។

    ក្រៅតែពីមានភារកិច្ចដឹកនាំក្រុមប្រដាប់អាវុធដ៏ធំនិងមានឥទ្ធិពលនេះហើយ លោក Mojtaba Khamenei ក៏ត្រូវបានអាមេរិកអះអាងថា គឺជាមនុស្សម្នាក់ដែលជំនាញខ្ពស់ក្នុងការរៀបចំគម្រោង និងអនុវត្តសកម្មភាពភេរវកម្មទ្រង់ទ្រាយធំផងដែរ។ ក្រៅពីនេះមេដឹកនាំសំខាន់ៗរបស់អ៊ីរ៉ង់មួយចំនួនទៀត ដូចជា លោក Eskandar Momeni រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  និងលោក Esmail Khatib រដ្ឋមន្ត្រីក្រសួងស៊ើបការណ៍សម្ងាត់និងសន្តិសុខ រួមទាំងមន្ត្រីជំនាញមួយចំនួនទៀត ក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះមនុស្សទាំង ១០នាក់ ដែលអាមេរិកកំពុងតាមស្វែងរកផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

     

    Share This Post: