អន្តរជាតិ
ឆេះមន្ទីរពេទ្យមួយកន្លែងនៅឥណ្ឌា បណ្តាលឱ្យអ្នកជំងឺ ១០នាក់បាត់បង់ជីវិត
BY Pheakdey
March 16, 2026
ឥណ្ឌា៖ មនុស្សចំនួន ១០នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះមន្ទីរពេទ្យមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌ The Strait Time នៅក្នុងថ្ងៃទី១៦ ខែមីនា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សលត្រូវស្លាប់បាត់បង់ជីវិតហើយ ហេតុការណ៍អកុសល់នេះក៏បានបណ្តាលឱ្យមនុស្សចំនួន ៥នាក់ផ្សេងទៀតបានរបួសធ្ងន់ធ្ងរផងដែរ។

ប្រភពខាងលើបានបន្តថា មន្ទីរពេទ្យដែលជាកន្លែងកើតហេតុខាងលើនេះមានទីតាំងស្ថិតនៅក្នុងរដ្ឋ Odisha ភាគខាងលិចនៃប្រទេសឥណ្ឌា ហើយជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ១០នាក់នោះ គឺសុទ្ធតែជាអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះផ្ទាល់តែម្តង។ រហូតមកទល់នឹងពេលនេះនៅមិនទាន់មានការបញ្ជាក់ពីមូលហេតុ និងអ្នកទទួលខុសត្រូវចំពោះអគ្គិភ័យនេះនៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time