ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសនូវែលសេឡង់ សម្រេចលុបចោលជើងហោះហើរចំនួន ១,១០០ជើង ដោយសារបញ្ហាប្រេងឥន្ទនៈឡើងថ្លៃ

    BY Pheakdey March 12, 2026
    ប្រទេសនូវែលសេឡង់ សម្រេចលុបចោលជើងហោះហើរចំនួន ១,១០០ជើង ដោយសារបញ្ហាប្រេងឥន្ទនៈឡើងថ្លៃ

    នូវែលសេឡង់៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិនូវែលសេឡង់ (Air New Zealand) សម្រេចលុបចោលជើងហោះហើរចំនួន ១,១០០ជើង ដោយសារបញ្ហាប្រេងឥន្ទនៈឡើងថ្លៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១២ ខែមីនា។ តាមគម្រោងគឺជើងហោះហើរទាំងអស់នេះនឹងត្រូវធ្វើប្រតិបត្តិការណ៍ក្នុងរយៈពេលពេញ ២ខែ ដោយគិតចាប់ពីពេលជូនដំណឹងនេះ។

    បើតាមលោក Nikhil Ravishankar នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Air New Zealand បានបញ្ជាក់ថា ការលុបចោលជើងហើរខាងដ៏ច្រើននេះនឹងធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់អ្នកដំណើរប្រមាណជា ៤៤,០០០នាក់ ដែលគ្រោងធ្វើដំណើរទាំងក្នុងស្រុកនិងទៅក្រៅប្រទេសមួយចំនួនផងដែរ។ យ៉ាងណាក្តី នាយកប្រតិបត្តិរូបនេះបានបញ្ជាក់ថា ចំពោះជើងហោះហើរពីនូវែលសេឡង់ទៅកាន់សហរដ្ឋអាមេរិកនឹងមិនប៉ះពាល់នោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: