- Pheakdey
- អន្តរជាតិ
ឥណ្ឌូណេស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់គំនរសំរាមដ៏ធំមួយនៅក្នុងប្រទេសឥណ្ឌូណេស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៩ ខែមីនា។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងក្រុង Bantargebang នៃខេត្ត Java ភាគកណ្តាលនៃប្រទេសឥណ្ឌូណេស៊ី។ បើតាមអាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា គំនរសំរាមបានបាក់យ៉ាងឆាប់រហ័សនៅម៉ោង ២ និង ៣០នាទី (ម៉ោងក្នុងប្រទេសឥណ្ឌូណេស៊ី) និងបានបាក់សង្កត់មកលើរថយន្តដឹកសំរាម និងតូបលក់អាហារមួយចំនួន ដែលកំពុងបើកដំណើរការនៅក្បែរតំបន់កើតហេតុនោះ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមនុស្សចំនួន ៤នាក់ត្រូវស្លាប់ភ្លាមៗហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ៥នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
March 9, 2026 - អន្តរជាតិ
វៀតណាម៖ រដ្ឋាភិបាលវៀតណាមកំពុងពិចារណាលុបចោលពន្ធនាំចូលប្រេងឥន្ទនៈ ដើម្បីឆ្លើយតបនឹងបញ្ហកើនឡើងតម្លៃប្រេងក្នុងទីផ្សារពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុថ្ងៃទី៩ ខែមីនា។ គិតត្រឹមពេលនេះតម្លៃសាំងនៅក្នុងប្រទេសវៀតណាមបានកើនឡើងដល់ ២៧,០៤០ដុង (១,០៣ដុល្លារ)ក្នុងមួយលីត្រ ពោលគឺបានកើតឡើងចំនួន ២១%។ បើតាមក្រសួងហិរញ្ញវត្ថុវៀតណាមបានឱ្យដឹងថា គិតត្រឹមពេលនេះសេចក្តីព្រាងអនុក្រឹត្យស្តីការទម្លាក់អត្រាពន្ធនាំចូលប្រេងឥន្ទនៈមួយចំនួនមកសល់ត្រឹម ០% បានរៀបចំរួចរាល់ហើយ ខណៈគេរំពឹងថា ការអនុម័តជាផ្លូវការនឹងកើតមានក្នុងពេលឆាប់ៗនេះ។ ក្រសួងហិរញ្ញវត្ថុវៀតណាមបានបញ្ជាក់ថា យន្តការខាងលើនេះគឺត្រូវបានធ្វើឡើងដើម្បីជួយធ្វើឱ្យទីផ្សារក្នុងស្រុកមានស្ថិរភាព និងធានាសន្តិសុខថាមពលជាតិ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
March 9, 2026 - អន្តរជាតិ
ជប៉ុន៖ តម្លៃប្រេងឆៅបានកើនឡើងដល់ជាង ១០០ដុលារនៅក្នុងមួយធុងបារ៉ែល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃទី៩ ខែមីនា។ ការកើនឡើងនេះក៏ជាការកើនឡើងយ៉ាងខ្ពស់មិនធ្លាប់មាននោះទេ បើគិតចាប់តាំងខែកក្កដា ឆ្នាំ២០២២មក។ តម្លៃប្រេងឆៅនៅក្នុងទីផ្សារសកលបានកើតឡើងដូចខាងក្រោមនេះ៖ -ប្រេងឆៅប្រភេទ Brent មានតម្លៃ ១១១,០៤ ដុល្លារក្នុងមួយធុងបារ៉ែល (កើនឡើង ១៨,៣៥ដុល្លារ ឬ ១៩,៨%) -ប្រេងឆៅប្រភេទ West Texas Intermediate មានតម្លៃ ១១១,២៤ដុល្លារក្នុងមួយធុងបារ៉ែល (កើនឡើង ២០,៣៤ដុល្លារ ឬ២២,៤០%)៕ អត្ថបទ៖ ភក្តី ប្រភព៖
March 9, 2026 - អន្តរជាតិ
ហ្វីលីពីន៖ ហ្វីលីពីនគ្រោងនឹងកាត់បន្ថយថ្ងៃធ្វើការងារមកដល់ត្រឹម ៤ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីឆ្លើយតបនឹងបញ្ហាប្រេងឥន្ទនៈឡើងថ្លៃយ៉ាងខ្ពស់ក្នុងអំឡុងពេលមានសង្គ្រាមនៅមជ្ឈិមបូព៌ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៧ ខែមីនា។ តាមគម្រោងគឺវិធានការនេះនឹងត្រូវអនុវត្តចំពោះគ្រប់ការិយាល័យរដ្ឋាភិបាលទាំងអស់ចាប់ពីថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos បានមានប្រសាសន៍ថា៖ “យើងជាជនរងគ្រោះនៃសង្គ្រាមដែលមិនមែនជាជម្រើសរបស់យើង» ហើយលោកក៏បានព្រមានផងដែរថា “សង្គ្រាមនៅមជ្ឈិមបូព៌ា និងផលប៉ះពាល់ចេញពីសង្គ្រាមនេះអាចនឹងបន្តអូសបន្លាយរយៈពេលវែងបន្ថែមទៀត”។ សូមបញ្ជាក់ជូនថា ចាប់ពីសប្តាហ៍ក្រោយទៅតម្លៃសាំងនៅក្នុងប្រទេសហ្វីលីពីននឹងត្រូវកើនឡើងចំនួន ៧,៤៨ប៉េសូ (០,១៣ ដុល្លារ) ក្នុងមួយលីត្រ តម្លៃប្រេងម៉ាស៊ូតត្រូវកើតឡើង ១៧,២៨ប៉េសូ (០,៣១ ដុល្លារ) ក្នុងមួយលីត្រ ហើយតម្លៃប្រេងកាតនឹងត្រូវកើនឡើង ៣២,៣៥ប៉េសូ (០,៥៨ដុល្លារ)
March 7, 2026 - អន្តរជាតិ
អាមេរិក៖ សហរដ្ឋអាមេរិកកំពុងជំរុញរដ្ឋាភិបាលស្រីលង្កាកុំឱ្យបញ្ជូនទាហានជើងទឹកនិងអ្នកបើកបរនាវាអ៊ឺរ៉ង់ ដែលនៅមានជីវិតក្រោយពីការលិចនាវាចម្បាំងទៅកាន់ប្រទេសអ៊ីរ៉ង់វិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៧ ខែមីនា។ យ៉ាងណាក្តី គេនៅមិនទាន់ដឹងច្បាស់ថា ក្រុមទាហានជើងទឹកនិងអ្នកបើកនាវាចម្បាំងអ៊ីរ៉ង់ទាំងនោះមានចំនួនប៉ុន្មាននាក់នោះទេ។ សូមរម្លឹកជូនថា កាលពីថ្ងៃទី៤ ខែមីនាកន្លងទៅនេះ កងកម្លាំងអាមេរិកបានបាញ់កម្ទេចនាវាចម្បាំងរបស់អ៊ីរ៉ង់ចំនួន ២គ្រឿង គឺនាវាប្រភេទ IRIS Dena និងនាវាប្រភេទ IRIS Booshehr នៅជិតកំពង់ផែ Galle ភាគខាងត្បូងប្រទេសស្រីលង្កា។ ភ្លាមៗក្រោយមានហេតុការណ៍លិចនាវាចម្បាំងទាំងនោះ អាជ្ញាធរស្រីលង្កាបានជួយសង្គ្រោះទាហានជើងទឹកនិងអ្នកបើកបរនាវាអ៊ឺរ៉ង់បានមួយចំនួន ហើយគិតត្រឹមពេលនេះក្រុមទាហានទាំងនោះកំពុងស្ថិតនៅក្នុងប្រទេសស្រីលង្កានៅឡើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
March 7, 2026 - អន្តរជាតិ
សិង្ហបុរី៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកបន្តកើនឡើងគួរឱ្យកត់សម្គាល់ ខណៈគេកំពុងព្រួយបារម្ភថា ចក្រសមុទ្រហ័រមូសនឹងបន្តបិទក្នុងរយៈពេលយូរជាងនេះបន្ថែមទៀត។ ក្នុងរកណីដែលផ្លូវសមុទ្រដ៏សំខាន់មួយនេះត្រូវបិទកាន់តែយូរ តម្លៃប្រេងក៏នឹងបន្តកើនឡើងកាន់តែខ្ពស់បន្ថែមទៀតផងដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ដោយគិតត្រឹមម៉ោង ៩ និង ៥៥ នាទីព្រឹក (ម៉ោងនៅសិង្ហបុរី) ថ្ងៃទី៥ ខែមីនា បានឱ្យដឹងថា តម្លៃប្រេងសកលបានកើតឡើងដូចខាងក្រោមនេះ៖ -ប្រេងឆៅប្រភេទ Brent មានតម្លៃ ៨៣,០៧ ដុល្លារក្នុងមួយធុងបារ៉ែល (កើនឡើង ១,៦៧ដុល្លារ ឬ ២,០៥%) -ប្រេងឆៅប្រភេទ West Texas Intermediate មានតម្លៃ
March 5, 2026 - អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានវាយតម្លៃការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ថា ល្អលើសពីការរំពឹងទុក ពោលគឺស្ថិតនៅក្នុងកម្រិត ១៥/១០ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៥ ខែមីនា។ ការថ្លែងខាងលើនេះត្រូវបានធ្វើឡើងបន្ទាន់ពីមេដឹកនាំសំខាន់ៗរបស់សាធារណរដ្ឋអ៊ីស្លាមត្រូវបានសម្លាប់ជាបន្តបន្ទាប់។ គួរកត់សម្គាល់ថា គិតត្រឹមពេលនេះសង្គ្រាមដែលផ្តើមឡើងពីសហរដ្ឋអាមេរិករួមគ្នាជាមួយអីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់បានឈានចូលដល់ថ្ងៃទី៥ ហើយ ខណៈនាពេលកន្លងមកលោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយថា សង្គ្រាមលើអ៊ឺរ៉ង់អាចត្រូវការពេលយ៉ាងយូរ ៤ សប្តាហ៍ប៉ុណ្ណោះ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះកងកម្លាំងអ៊ីរ៉ង់នៅមិនទាន់បង្ហាញពីការចុះខ្សោយកម្លាំងនៅឡើយទេ ហើយប្រការប្រយុទ្ធគ្នាកំពុងតែកើតឡើងយ៉ាងក្តៅគគុក៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
March 5, 2026 - អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានរិះគន់ចក្រភពអង់គ្លេស និងប្រទេសអេស្ប៉ាញ ដែលមិនបានគាំទ្រយ៉ាងពេញទំហឹងទៅលើការវាយប្រហារប្រទេសអ៊ឺរ៉ង់នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៤ ខែមីនា។ ទន្ទឹមគ្នានេះលោក ដូណាល់ ត្រាំ ក៏បានគំរាមផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសអេស្ប៉ាញផងដែរ។ លោក ដូណាល់ ត្រាំ បាននិយាយច្បាស់ៗថា៖ “ខ្ញុំមិនសប្បាយចិត្តជាមួយចក្រភពអង់គ្លេសនោះទេ ហើយនាយករដ្ឋមន្ត្រីនៃប្រទេសអង់គ្លេសនាពេលបច្ចុប្បន្ននេះគឺលោក Keir Starmer មិនមានភាពក្លាហានដូចអតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក Winston Churchill កាលពីជំនាន់សង្គ្រាមលោកលើកទី២នោះទេ”។ សូមបញ្ជាក់ជូនថា ចក្រភពអង់គ្លេស ដែលធ្លាប់ជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមលោកលើកទី២ សង្គ្រាមអ៊ីរ៉ាក់ និងសង្គ្រាមនៅអាហ្វហ្គានីស្ថាន បានសម្រេចចិត្តមិនចូលរួមជាមួយលោក
March 4, 2026 - អន្តរជាតិ
សិង្ហបុរី៖ តម្លៃប្រេងឆៅនៅលើទីផ្សារពិភពលោកបានកើនឡើងជាង ១ដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៤ ខែមីនា។ ការហក់ឡើងយ៉ាងគំហុកនៃតម្លៃប្រេងឆៅបានកើតឡើងក្រោយមានសង្គ្រាមរួមគ្នារវាងកងកម្លាំងអាមេរិកនិងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់។ ប្រភពខាងលើបានបន្តថា សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានធ្វើឱ្យផ្លូវសមុទ្រសំខាន់ៗត្រូវបានបិទឬមានហានិភ័យខ្ពស់ក្នុងការបើកឆ្លងកាត់ ហើយនៅចំពោះមុខស្ថានភាពនេះក្រុមប្រទេសអ្នកផលិតចេញប្រេងត្រូវបង្ខំចិត្តកាត់បន្ថយការនាំចេញប្រេងរបស់ពួកគេផងដែរ។ គិតត្រឹមម៉ោង ១០ព្រឹក (ម៉ោងនៅសិង្ហបុរី) តម្លៃប្រេងឆៅសកល មានដូចខាងក្រោមនេះ៖ -ប្រេងឆៅប្រភេទ Brent មានតម្លៃ ៨២,៥៣ ដុល្លារក្នុងមួយធុងបារ៉ែល (កើនឡើង ១,១១ដុល្លារ ឬ ១,៤%) -ប្រេងឆៅប្រភេទ West Texas Intermediate មានតម្លៃ ៧៥,៣៧ដុល្លារក្នុងមួយធុងបារ៉ែល (កើនឡើង
March 4, 2026 - អន្តរជាតិ
ហ្វីលីពីន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៣ ខែមីនា។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងតំបន់វាលស្មៅមួយកន្លែងក្នុងក្រុង Pililla នៃខេត្ត Rizal។ ប្រភពខាងលើបានបន្តថា នៅក្នុងឧទ្ធម្ភាគចក្រមួយគ្រឿងនេះមានផ្ទុះមនុស្សសរុបចំនួន ៥នាក់ ដោយនៅក្នុងនោះមានពលរដ្ឋជនជាតិម៉ាឡេស៊ីចំនួន ២នាក់ និងពលរដ្ឋហ្វីលីពីនចំនួន ៣នាក់ ខណៈនៅក្នុងចំណោមអ្នកស្លាប់ទាំង ២នាក់នោះគឺមានពលរដ្ឋម៉ាឡេស៊ីម្នាក់និងពលរដ្ឋហ្វីលីពីនម្នាក់។ រហូតមកទល់នឹងពេលនេះនៅមិនទាន់មានការបញ្ជាក់អំពីមូលហេតុ នៃការធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនេះនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
March 3, 2026









