- Pheakdey
- អន្តរជាតិ
វៀតណាម៖ អាជ្ញាធរក្រុងហាណូយគ្រោងនឹងបង្កើតគោលនយោបាយឧបត្ថម្ភពិសេសមួយ ដើម្បីគាទ្រដល់ការសិក្សាថ្នាក់បណ្ឌិតនៅក្នុងទីក្រុងខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី២៧ ខែកុម្ភៈ។ តាមរយៈគោលនយោបាយនេះ អាជ្ញាធរក្រុងហាណូយក៏បានដាក់ចេញផែនការទទួលបានធនធានបណ្ឌិតចំនួន ១,០០០នាក់ក្នុងចន្លោះពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០ ផងដែរ។ គិតត្រឹមពេលនេះគណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានចាប់ផ្តើមស្នើសុំមតិយោបល់លើសេចក្តីព្រាងស្តីពីការបង្កើតគោលនយោបាយខាងលើនេះហើយ ខណៈគេរំពឹងថា ការអនុម័តជាផ្លូវការអាចនឹងកើតមាននៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ ប្រភពខាងលើបានបន្តថា តាមរយៈគោលនយោបាយគាំទ្រការសិក្សាថ្នាក់បណ្ឌិតខាងលើនេះគឺអាជ្ញាធរក្រុងហាណូយនឹងជួយផ្តល់ជូននិស្សិតសិក្សាថ្នាក់បណ្ឌិត ដូចជា៖ -ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១៥លានដុង (៥៧៦ដុល្លារ) -ជួយឧបត្ថម្ភចំពោះសកម្មភាពស្រាវជ្រាវផ្សេងៗ ដូចជាការបោះពុម្ពឯកសារផ្សេងៗ ការចូលរួមសិក្ខាសាលា ឬសន្និសីទ្ធ ដែលចាំបាច់ចំពោះការសិក្សាទាំងនៅក្នុងស្រុក និងក្រោប្រទេស ហើយប្រាក់ឧបត្ថម្ភចំពោះសកម្មភាពទាំងនេះគឺមានចំនួនអតិបរមារហូតដល់ ៥០លានដុង (១,៩២០ដុល្លារ) ក្នុងមួយឆ្នាំ៕
February 27, 2026 - អន្តរជាតិ
ថៃ៖ ប្រាក់ចំណូលរបស់ក្រុមហ៊ុនផលិតមីម៉ាម៉ា (MAMA) បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Nation Thailand នៅក្នុងថ្ងៃទី២៦ ខែកុម្ភៈ។ ក្រុមហ៊ុនផលិតនិងចែកចាយមីម៉ាម៉ានេះមានឈ្មោះផ្លូការថា Thai President Foods Public Company Limited ឬហៅកាត់ថា TFMAMA។ ប្រាក់ចំណូលរបស់ក្រុមហ៊ុន TFMAMA នៅក្នុងឆ្នាំនេះគឺមានប្រមាណជា ២៧,៦៤ពាន់លានបាត (៧៩០លានដុល្លារ) ដែលតួលេខនេះគឺមានការធ្លាក់ចុះចំនួន ១,៩៥ពាន់លានបាត (៥៥,៧លានដុល្លារ) ឬ ៦,៦១% បើធៀបទៅនឹងតួលេខឆ្នាំកន្លងទៅ។ បើគិតតែតួលេខលក់ផ្ទាល់របស់ក្រុមហ៊ុន TFMAMA វិញគឺទំហំនៃការមានការធ្លាក់ចុះចំនួន ៥,៥៦%ផងដែរ។
February 27, 2026 - អន្តរជាតិ
ចិន៖ តម្លៃរបស់ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម TikTok បានកើនឡើងរហូតដល់ ៥៥០ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី២៥ ខែកុម្ភៈ។ ការវាយតម្លៃអំពីតម្លៃរបស់ក្រុមហ៊ុន ByteDance ខាងលើនេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនទីផ្សារមូលធនដ៏ធំនៅសហរដ្ឋអាមេរិកគឺក្រុមហ៊ុន General Atlantic។ សូមបញ្ជាក់ជូនថា ក្រុមហ៊ុន General Atlantic ក៏បានដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុន ByteDance ផងដែរចាប់តាំងពីឆ្នាំ ២០១៧មក ដោយនៅពេលនោះតម្លៃរបស់ក្រុមហ៊ុន ByteDance នៅមានទំហំត្រឹម ២០ពាន់លានដុល្លារប៉ុណ្ណោះ។ យ៉ាងណាក្តី តម្លៃរបស់ក្រុមហ៊ុន ByteDance បានហក់ឡើងយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
February 26, 2026 - អន្តរជាតិ
ប្រេស៊ីល៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៣នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅក្នុងប្រទេសប្រេស៊ីល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៥ ខែកុម្ភៈ។ ទីតាំងដែលកំពុងរងការវាយប្រហារដោយគ្រោះធម្មជាតិខាងលើនេះគឺ រដ្ឋ Minas Gerais ដែលស្ថិតនៅប៉ែកខាងត្បូង នៃប្រទេសប្រេស៊ីល។ បើតាមអាជ្ញាធរប្រេស៊ីលបានបញ្ជាក់ថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ ទឹកជំនន់ក៏បានបណ្តាលឱ្យពលរដ្ឋប្រេស៊ីលជាង ៤៤០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនទៅកាន់កន្លែងសុវត្ថិភាពជាបណ្តោះអាសន្នសិនផងដែរ។ ទន្ទឹមគ្នានេះ មានមនុស្ស ៤៥នាក់កំពុងបាត់ខ្លួន ខណៈអាជ្ញាធរប្រេស៊ីលកំពុងដុតដៃដុតជើងតាមស្វែងរកពួកគេ បើទោះជាគេមិនសង្ឃឹមខ្ពស់ថា ពួកគេអាចមានសំណាងនៅរស់មានជីវិតក៏ដោយ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
February 25, 2026 - អន្តរជាតិ
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះខ្នាតតូចមួយគ្រឿងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៤ ខែកុម្ភៈ។ យន្តហោះមួយគ្រឿងនេះគឺជាយន្តហោះដឹកអ្នកជំងឺ ប្រភេទ Beechcraft C90 និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអាកាសចរណ៍ Redbird Airways។ បើតាមអាជ្ញាធរអាកាសចរណ៍ឥណ្ឌាបានបញ្ជាក់ថា នៅក្នុងចំណោមជនរងដែលបានស្លាប់បាត់បង់ជីវិតទាំង ៧នាក់នោះរួមាន អ្នកបើកបរយន្តហោះចំនួន ២នាក់, អ្នកជំងឺម្នាក់ និងមនុស្ស៤នាក់ផ្សេងទៀតគឺជាសាច់ញាតិរបស់អ្នកជំងឺ ដែលត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ប្រភពខាងលើបានបន្តថា យន្តហោះមួយគ្រឿងនេះមានទិសដៅធ្វើដំណើរចេញពីរដ្ឋ Ranchi និងបានផ្លាស់ប្តូរផ្លូវហោះហើរជាបន្ទាន់ដោយសារបញ្ហាអាកាសធាតុ ហើយយន្តហោះបានធ្លាក់នៅក្នុងរដ្ឋ Jharkhand ភាគខាងលិច នៃប្រទេសឥណ្ឌា៕ អត្ថបទ៖ ភក្តី
February 24, 2026 - អន្តរជាតិ
តៃវ៉ាន់៖ អាជ្ញាធរតៃវ៉ាន់បានរាយការណ៍អំពីករណីកើតមានគ្រោះរញ្ជួយដីកម្រិត ៥,៦រ៉ិចទ័រ នៅក្នុងថ្ងៃទី២៤ ខែកុម្ភៈ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ទីតាំងដែលបានរងនូវការវាយប្រហារដោយគ្រោះធម្មជាតិនេះគឺស្រុក Yilan ដែលស្ថិតនៅតំបន់ភាគឦសាននៃកោះតៃវ៉ាន់។ បើតាមរដ្ឋបាលអាកាសធាតុតៃវ៉ាន់បានបញ្ជាក់ថា គ្រោះរញ្ជួយដីបានបង្កើតឱ្យមានភាពរំញ័រនៅក្នុងផ្ទៃដីជម្រៅប្រមាណជា ៦៦,៨គីឡូម៉ែត្រ ប៉ុន្តែរហូតមកទល់នឹងពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍អំពីករណីមានជនរងគ្រោះ ឬមានការខូចខាតទ្រង់ទ្រាយធំនៅឡើយទេ។ សូមរម្លឹកជូនថា កាលពីឆ្នាំ២០១៦កន្លងទៅ តំបន់ភាគខាងត្បូងកោះតៃវ៉ាន់ធ្លាប់បានរងការវាយប្រហារដោយគ្រោះរញ្ជួយកម្រិតធ្ងន់ធ្ងរម្តង ដោយពេលនោះគ្រោះរញ្ជួយដីបានកើតឡើងនៅក្នុងកម្រិត ៧,៣រ៉ិចទ័រ និងបានបណ្តាលឱ្យមានមនុស្សជាង១០០នាក់បានស្លាប់បាត់បង់ជីវិត ខណៈនៅក្នុងឆ្នាំ១៩៩៩ គ្រោះរញ្ជួយដីនៅតៃវ៉ាន់បានសម្លាប់មនុស្សអស់ជាង ២,០០០នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
February 24, 2026 - អន្តរជាតិ
អាមេរិក៖ ការធ្វើដំណើរតាមផ្លូវអាកាសនៅសហរដ្ឋអាមេរិកកំពុងប្រឈមនឹងបញ្ហារអាក់រអួលយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដ្បិតព្យុះព្រឹលទឹកកកនៅបន្តធ្លាក់ក្នុងបរិមាណយ៉ាងច្រើន។ យោងតាមការចុះផ្សារយបសបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៤ ខែកុម្ភៈបានឱ្យដឹងថា គិតត្រឹមពេលគឺមានជើងហោះហើរសរុបជាងសរុបជាង ៨,០០០ជើងហើយ ដែលត្រូវបានលុបចោលឬពន្យាពេល។ សូមបញ្ជាក់ជូនថា ព្យុះព្រឹលទឹកកកបាននិងកំពុងវាយប្រហាររដ្ឋធំៗចំនួន ៤របស់អាមេរិកយ៉ាងខ្លាំង ដោយក្នុងនោះមាន រដ្ឋ New York រដ្ឋ New Jersey រដ្ឋ Connecticut និងរដ្ឋ Massachusetts។ កាលពីថ្ងៃម្សិលមិញ អភិបាលរដ្ឋទាំង ៤ខាងលើនេះក៏បានប្រកាសដាក់រដ្ឋឱ្យស្ថិតនៅក្នុងស្ថានភាពអាសន្ន ហើយថែមទាំងបានប្រកាសផ្អាកសាលារៀននិងផ្លូវសំខាន់ៗមួយចំនួនជាបណ្តោះអាសន្នសិនផងដែរ ដើម្បីការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋ៕ អត្ថបទ៖ ភក្តី ប្រភព៖
February 24, 2026 - អន្តរជាតិ
អាមេរិក៖ រដ្ឋចំនួន ៤នៅសហរដ្ឋអាមេរិកបានចេញបទបញ្ជាស្តីពីស្ថានភាពអាសន្នដោយសារតែឥទ្ធិពលរបស់ព្យុះព្រឹលទឹកកក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៣ ខែកុម្ភៈ។ រដ្ឋទាំង ៤នោះរួមាន រដ្ឋ New York រដ្ឋ New Jersey រដ្ឋ Connecticut និងរដ្ឋ Massachusetts។ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
February 23, 2026 - អន្តរជាតិ
វៀតណាម៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ទូកបុកគ្នាជាមួយកាណូតនៅប្រទសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៣ ខែកុម្ភៈ។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងនៅលើបឹង Thac Ba ដែលជាតំបន់រមណីយដ្ឋានដ៏ល្បីមួយកន្លែង ស្ថិតនៅក្នុងខេត្ត Lao Cai ភាគពាយ័ព្យនៃប្រទេសវៀតណាម។ បើតាមអាជ្ញាធរវៀតណាមបានបញ្ជាក់ថា គ្រោះថ្នាក់បានកើតឡើងរវាងទូកដឹកអ្នកដំណើរ មួយគ្រឿងផ្ទុកមនុស្សចំនួន ២៣នាក់ និងកាណូតដឹកថ្មមួយគ្រឿង ដែលត្រូវបើដឹកជញ្ជូនថ្មឆ្លងកាត់តំបន់កើតហេតុនោះ។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះទាំង ៦នាក់នោះក៏មានកុមារចំនួន ២នាក់ផងដែរ ហើយភាគច្រើននៃអ្នកដំណើរ គឺជាក្រុមគ្រួសារ ដែលទើបត្រលប់មកពីលេងស្រុកកំណើរវិញក្នុងឱ្យកាសបុណ្យចូលឆ្នាំចិន-វៀតណាមកន្លងទៅថ្មីៗនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The
February 23, 2026 - អន្តរជាតិ
ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីបានរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៣ ខែកុម្ភៈ។ ទីតាំងដែលបានរងការវាយប្រហារដោយគ្រោះធម្មជាតិនេះគឺកោះ Borneo ដែលស្ថិតនៅក្នុងរដ្ឋ Sabah ភាគខាងជើង នៃប្រទេសម៉ាឡេស៊ី។ បើតាមអាជ្ញាធរម៉ាឡេស៊ីបានឱ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើងនៅម៉ោងប្រមាណជា ១២ និង ៥៧ រំលងអាធ្រាត្រ និងបានបង្កើតឱ្យភាពរំញ័រនៅក្នុងផ្ទៃយ៉ាងជ្រៅផងដែរ។ យ៉ាងណាក្តី គ្រោះរញ្ជួយដីនេះមិនបានបណ្តាលឱ្យមានរលកយក្សស៊ូណាមិនោះទេ ហើយគិតត្រឹមពេលនេះក៏នៅមិនទាន់មានសេចក្តីរាយការណ៍ផ្លូវការបញ្ជាក់ថា មានជនរងគ្រោះ ឬមានអគារត្រូវដួលរលំដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
February 23, 2026









