ជើងហោះហើរនៅអាមេរិកជាង ៨,០០០ជើង ត្រូវបានលុបចោលនិងពន្យាពេល ដោយសារឥទ្ធិពលព្យុះព្រឹលទឹកកក
អាមេរិក៖ ការធ្វើដំណើរតាមផ្លូវអាកាសនៅសហរដ្ឋអាមេរិកកំពុងប្រឈមនឹងបញ្ហារអាក់រអួលយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដ្បិតព្យុះព្រឹលទឹកកកនៅបន្តធ្លាក់ក្នុងបរិមាណយ៉ាងច្រើន។ យោងតាមការចុះផ្សារយបសបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៤ ខែកុម្ភៈបានឱ្យដឹងថា គិតត្រឹមពេលគឺមានជើងហោះហើរសរុបជាងសរុបជាង ៨,០០០ជើងហើយ ដែលត្រូវបានលុបចោលឬពន្យាពេល។

សូមបញ្ជាក់ជូនថា ព្យុះព្រឹលទឹកកកបាននិងកំពុងវាយប្រហាររដ្ឋធំៗចំនួន ៤របស់អាមេរិកយ៉ាងខ្លាំង ដោយក្នុងនោះមាន រដ្ឋ New York រដ្ឋ New Jersey រដ្ឋ Connecticut និងរដ្ឋ Massachusetts។ កាលពីថ្ងៃម្សិលមិញ អភិបាលរដ្ឋទាំង ៤ខាងលើនេះក៏បានប្រកាសដាក់រដ្ឋឱ្យស្ថិតនៅក្នុងស្ថានភាពអាសន្ន ហើយថែមទាំងបានប្រកាសផ្អាកសាលារៀននិងផ្លូវសំខាន់ៗមួយចំនួនជាបណ្តោះអាសន្នសិនផងដែរ ដើម្បីការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time