ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យន្តហោះដឹកអ្នកជំងឺមួយគ្រឿងបានធ្លាក់នៅឥណ្ឌា និងបណ្តាលឱ្យមនុស្ស ៧នាក់បាត់បង់ជីវិត

    BY Pheakdey February 24, 2026
    យន្តហោះដឹកអ្នកជំងឺមួយគ្រឿងបានធ្លាក់នៅឥណ្ឌា និងបណ្តាលឱ្យមនុស្ស ៧នាក់បាត់បង់ជីវិត

    ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះខ្នាតតូចមួយគ្រឿងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៤ ខែកុម្ភៈ។ យន្តហោះមួយគ្រឿងនេះគឺជាយន្តហោះដឹកអ្នកជំងឺ ប្រភេទ Beechcraft C90 និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនអាកាសចរណ៍ Redbird Airways។

    បើតាមអាជ្ញាធរអាកាសចរណ៍ឥណ្ឌាបានបញ្ជាក់ថា ​​​​នៅក្នុងចំណោមជនរងដែលបានស្លាប់បាត់បង់ជីវិតទាំង ៧នាក់នោះរួមាន អ្នកបើកបរយន្តហោះចំនួន ២នាក់​, អ្នកជំងឺម្នាក់ និងមនុស្ស៤នាក់ផ្សេងទៀតគឺជាសាច់ញាតិរបស់អ្នកជំងឺ ដែលត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ប្រភពខាងលើបានបន្តថា យន្តហោះមួយគ្រឿងនេះមានទិសដៅធ្វើដំណើរចេញពីរដ្ឋ Ranchi និងបានផ្លាស់ប្តូរផ្លូវហោះហើរជាបន្ទាន់ដោយសារបញ្ហាអាកាសធាតុ ហើយយន្តហោះបានធ្លាក់នៅក្នុងរដ្ឋ Jharkhand ភាគខាងលិច នៃប្រទេសឥណ្ឌា៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ The Strait Time

    Share This Post: