ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តៃវ៉ាន់រងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៥,៦រ៉ិចទ័រ

    BY Pheakdey February 24, 2026
    តៃវ៉ាន់រងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៥,៦រ៉ិចទ័រ

    តៃវ៉ាន់៖ អាជ្ញាធរតៃវ៉ាន់បានរាយការណ៍អំពីករណីកើតមានគ្រោះរញ្ជួយដីកម្រិត ៥,៦រ៉ិចទ័រ នៅក្នុងថ្ងៃទី២៤​ ខែកុម្ភៈ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ទីតាំងដែលបានរងនូវការវាយប្រហារដោយគ្រោះធម្មជាតិនេះគឺស្រុក Yilan ដែលស្ថិតនៅតំបន់ភាគឦសាននៃកោះតៃវ៉ាន់។

    បើតាមរដ្ឋបាលអាកាសធាតុតៃវ៉ាន់បានបញ្ជាក់ថា គ្រោះរញ្ជួយដីបានបង្កើតឱ្យមានភាពរំញ័រនៅក្នុងផ្ទៃដីជម្រៅប្រមាណជា ៦៦,៨គីឡូម៉ែត្រ ប៉ុន្តែរហូតមកទល់នឹងពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍អំពីករណីមានជនរងគ្រោះ ឬមានការខូចខាតទ្រង់ទ្រាយធំនៅឡើយទេ។ សូមរម្លឹកជូនថា កាលពីឆ្នាំ២០១៦កន្លងទៅ តំបន់ភាគខាងត្បូងកោះតៃវ៉ាន់ធ្លាប់បានរងការវាយប្រហារដោយគ្រោះរញ្ជួយកម្រិតធ្ងន់ធ្ងរម្តង ដោយពេលនោះគ្រោះរញ្ជួយដីបានកើតឡើងនៅក្នុងកម្រិត ៧,៣រ៉ិចទ័រ និងបានបណ្តាលឱ្យមានមនុស្សជាង១០០នាក់បានស្លាប់បាត់បង់ជីវិត ខណៈនៅក្នុងឆ្នាំ១៩៩៩ គ្រោះរញ្ជួយដីនៅតៃវ៉ាន់បានសម្លាប់មនុស្សអស់ជាង ២,០០០នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: